ការផ្សារភ្ជាប់សហគមន៌
សមិទ្ធិផលរបស់យើងចំពោះការទំនាក់ទំនងសហគមន៍
ការទំនាក់ទំនងសហគមន៍របស់ WING បាននាំឆ្ពោះទៅមុខដោយទស្សនៈវិស័យរបស់យើងនៃការ “ធ្វើ ឱ្យប្រាក់មានសុក្រឹតភាព” និងពឹងផ្អែកទៅលើភាពជាដៃគូ ជាមួយនឹងវិស័យដែលមិនស្វែងរកប្រាក់ចំណូល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
WING កំពុងធ្វើសហប្រតិបត្តិការផ្នែកសង្គម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យស្ថិតក្នុងទម្រង់ពាណិជ្ជកម្មរបស់ខ្លួន ដូច្នេះ យើងអាចកំណត់លើផលប្រយោជន៍ដែលមានការកើនឡើងជាវិជ្ជមាន ដែលយើងកំពុងមានក្នុង សហគមន៍។
ឆន្ទៈរបស់យើង គឺជួយដល់ប្រជាពលរដ្ឋកម្ពុជាដើម្បីបង្កើនកម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ពួកគេ ដោយបង្កើនដំណើរការប្រតិបត្តិសេវាហិរញ្ញវត្ថុក្នុងទម្រង់មិនមែនជាធនាគារ ។ WING មានការប្តេជ្ញាក្នុងការបង្កើនសេវាកម្មផ្នែកហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។
សមិទ្ធិផលរបស់យើងចំពោះទំនាក់ទំនងជាមួយសហគមន៍ ជាប់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្ររួមដែលឆ្លុះបញ្ចាំង តាមរយៈកម្មវិធី និងការផ្តួចផ្តើមផ្សេងៗ។
យុទ្ធសាស្ត្រនេះ រួមមានកក្តាចម្បងចំនួន 3 គឺៈ
វិស័យមិនស្វែងរកប្រាក់ចំណូល - ទំនាក់ទំនងជាមួយវិស័យមិនស្វែងរកប្រាក់ចំណូល ដើម្បីដំណើរការ និង ផ្តល់សេវាជូនអតិថិជនដែលមិនប្រើសេវាកម្មធនាគារ តាមរយៈកម្មវិធី និងការផ្តួចផ្តើមដែលមានស្រាប់។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ - ប្រតិបត្តិការគាំទ្រវិស័យមិនស្វែងរកប្រាក់ចំណូល ដើម្បីបង្កើនចំណេះដឹងផ្នែក ហិរញ្ញវត្ថុ តាមរយៈកម្មវិធីដែលមានស្រាប់។
ទំនាក់ទំនងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ - ការប្រតិបត្តិជាអ្នកផ្តល់បច្ចេកវិជ្ជាក្នុងការទូទាត់ ជាមួយសហគមន៍ មីក្រូហិរញ្ញវត្ថុ ដើម្បីលើកស្ទួយរចនាសម្ព័ន្ធដែលមានស្រាប់របស់ពួកគេ។