តើ WING ជាអ្នកណា?
WING បានមកដំណើរការប្រតិបត្តិអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ដោយជ្រើសរើសអ្នកតំណាង និង បុគ្គលិកបម្រើការនៅក្នុងស្រុក។
WING ជាអ្នកផ្តល់សេវាកម្មទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ ធ្វើការផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវ សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ និងទិញកាតទូរស័ព្ទតាមរយៈទូរស័ព្ទដៃផងដែរ។
អតិថិជនអាចស្វែងរក WING ខាសអ៊ិចប្រេស (WING Cash Xpress) ដើម្បីធ្វើការដាក់ ឬដកប្រាក់ ក៏ដូចជាទិញទំនិញ និងបង់ថ្លៃសេវាកម្មផ្សេងៗ។ ទស្សនៈរបស់ WING គឺធ្វើការផ្តល់ជូននូវសេវាកម្ម ខាងវិស័យហិរញ្ញវត្ថុដូចជា ទូរទាត់ ផ្ញើ ដាក់ និងដកប្រាក់ ជូនដល់អតិថិជនកម្ពុជាដែលមានតម្រូវការ ជាចាំបាច់ខាងវិស័យទាំងនេះ ហើយដែលកន្លងមកពួកគាត់ពុំមានឱកាសប្រើប្រាស់សេវាកម្មធនាគារ នោះឡើយ។