សុវត្ថិភាព PIN
ជាមួយលេខកូដសម្ងាត់ 4 ខ្ទង់នេះលោកអ្នកអាចប្រើប្រាស់គណនី WING របស់លោកអ្នកបាន។ ដូចនេះ ប្រសិនបើមាននរណាម្នាក់ស្គាល់លេខកូដសម្ងាត់នេះ គេអាចលួចប្រាក់នៅក្នុងគណនីរបស់ លោកអ្នកបាន។
លោកអ្នកមិនត្រូវឱ្យអ្នកដទៃដឹងពីលេខកូដសម្ងាត់ 4 ខ្ទង់ របស់លោកអ្នកទេ។
វិធីរក្សាលេខសម្ងាត់ឱ្យមានសុវត្ថិភាព
- មិនត្រូវប្រាប់ឱ្យអ្នកដទៃដឹង។
- មិនត្រូវរក្សាទុកលេខកូដសម្ងាត់ 4 ខ្ទង់ របស់លោកអ្នកជាមួយកាត ATM WING
- ឬធ្វើការកត់ត្រានៅក្នុង ទូរស័ព្ទដៃឡើយ។
សូមចងចាំថា លេខកូដសម្ងាត់ 4 ខ្ទង់ អាចឱ្យលោកអ្នកប្រតិបត្តិការសាច់ប្រាក់របស់លោកអ្នក នៅក្នុងគណនី WING ផ្ទាល់ខ្លួនលោកអ្នក។ ប្រសិនបើលោកអ្នកឱ្យវាទៅអ្នកដទៃ ពួកគេក៏អាច ធ្វើប្រតិបត្តិការសាច់ប្រាក់របស់លោកអ្នកបានដែរ។
