ប្រើប្រាស់ WING ដំបូង
ការប្តូរលេខកូដសម្ងាត់ WING នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នកជាលើកដំបូង
នៅពេលលោកអ្នកចុះឈ្មោះជាអតិថិជន WING លោកអ្នកនឹងត្រូវបានសំណូមពរឱ្យជ្រើសរើសលេខ សម្ងាត់ថ្មី សម្រាប់គណនីរបស់លោកអ្នក។
លោកអ្នកនឹងត្រូវការលេខសម្ងាត់នេះ ដើម្បីដំណើរការគណនី WING និងបំពេញរាល់ប្រតិបត្តិការ នៅលើ ទូរស័ព្ទដៃរបស់លោកអ្នក។
ការចូលទៅកាន់គណនីលោកអ្នក
ដើម្បីចូលទៅកាន់គណនី WING របស់លោកអ្នក និងពិនិត្យលើតារាងសេវាកម្មរបស់ WING តាមរយៈ ទូរស័ព្ទដៃ លោកអ្នកត្រូវអនុវត្តតាមការណែនាំ 3 ដំណាក់កាល ដូចខាងក្រោមៈ
- វាយលេខ *989#
- បញ្ចូលលេខគណនី 8 ខ្ទង់ នៅលើកាតរបស់លោកអ្នក
- បញ្ចូលលេខកូដសម្ងាត់ 4 ខ្ទង់
បន្ទាប់មក លោកអ្នកនឹងឃើញតារាងសេវាកម្មរបស់ WING ។ តាមរយៈតារាងសេវាកម្មនេះ លោកអ្នក អាចជ្រើសរើសសេវាកម្មណាមួយដែលលោកអ្នកចង់បាន។
ផ្លាស់ប្តូរភាសា
ដើម្បីកាន់តែងាយស្រួល ក្នុងការប្រើសេវាកម្ម WING លោកអ្នកអាចជ្រើសរើស ភាសាតាមតម្រូវការ។ លោកអ្នកក៏អាចជ្រើសរើសភាសាខ្មែរដែរ ប៉ុន្តែលុះត្រាតែទូរស័ព្ទរបស់លោកអ្នកមានកូដភាសាខ្មែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ 023 999 989 ឬអញ្ជើញមកកាន់ WING ដែលនៅជិត លោកអ្នក។
ផ្លាស់ប្តូរលេខកូដសម្ងាត់ 4 ខ្ទង់ របស់កាត ATM WING សម្រាប់ការប្រើសេវាកម្មលើកដំបូង
នៅពេលដែលលោកអ្នកបើកគណនី WING ដំបូង (Starter Kits) លោកអ្នកនឹងទទួលបានកាត WING ជាមួយកាតបញ្ជាក់លេខកូដសម្ងាត់ 4 ខ្ទង់ ដែលតម្រូវឱ្យផ្លាស់ប្តូរលេខកូដសម្ងាត់នោះជាមុនសិន ដោយជ្រើសរើសលេខដែលលោកអ្នកងាយចងចាំ និងមិនឱ្យអ្នកណាម្នាក់ដឹង។
លោកអ្នកអាចប្រើកាត ATM WING នេះដើម្បីដកប្រាក់ពីម៉ាស៊ីន ATM។