តើ WING ជាអ្វី?
WING គឺជាសេវាកម្មទូទាត់ប្រាក់ដែលអាចឱ្យអតិថិជន និងអ្នកជំនួញធ្វើការផ្ញើប្រាក់ ដាក់ប្រាក់ និងដកប្រាក់ តាមរយៈទូរស័ព្ទដៃរបស់ពួកគេបានយ៉ាងឆាប់រហ័ស និងមានតម្លៃថោកសមរម្យ។
មិនមានការគិតប្រាក់ប្រចាំខែ សម្រាប់ការប្រើប្រាស់គណនី WING ដូចនេះ អតិថិជនអាចធ្វើ ប្រតិបត្តិការ តាមរយៈទូរស័ព្ទដៃ និងរក្សាប្រាក់របស់ពួកគេយ៉ាងមានសុវត្ថិភាពក្នុងធនាគារមួយ ដ៏ត្រឹមត្រូវ និងស្រប ច្បាប់។