សំណួរសួរញឹកញាប់
- តើប្រាក់របស់ខ្ញុំមានសុវត្ថិភាពដែរឬទេ?
ពិតជាមានសុវត្ថិភាព។ ប្រាក់នៅក្នុងគណនី WING របស់លោកអ្នក មានតែរូបលោកអ្នកម្នាក់ប៉ុណ្ណោះ ដែល អាចប្រើប្រាស់បាន ដោយប្រើលេខសម្គាល់ WINGនិងលេខកូដសម្ងាត់ 4 ខ្ទង់។ ត្រូវចងចាំថា លោកអ្នក មិនត្រូវប្រាប់លេខកូដសម្ងាត់ 4 ខ្ទង់ របស់លោកអ្នកឱ្យអ្នកដទៃដឹងឡើយ។
- តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើមានគេដឹងពីលេខកូដសម្ងាត់ 4 ខ្ទង់ ឬលេខកាត WINGរបស់ខ្ញុំ?
លោកអ្នកត្រូវទូរស័ព្ទមក WING ជាបន្ទាន់តាមរយៈលេខ 023 999 989 ។ WING នឹងបញ្ឈប់អ្នកដទៃ មិនឱ្យប្រើប្រាស់គណនី WING និងកាត ATM WING របស់លោកអ្នកបាន។ ហើយយើងខ្ញុំនឹងរៀបចំ លេខកូដសម្ងាត់ 4 ខ្ទង់ ថ្មីមួយទៀតជូនលោកអ្នក។ ក្នុងករណីគេលួចលេខកូដសម្ងាត់ 4 ខ្ទង់ របស់កាត ATM យើងខ្ញុំនឹងតម្រូវឱ្យលោកអ្នកទិញប្រអប់ភ្ជាប់សេវាកម្មថ្មី (Starter Kit)។
- ប្រសិនបើខ្ញុំផ្ញើប្រាក់ទៅផ្ទះ តើរយៈពេលប៉ុន្មានទើបអ្នកផ្ទះរបស់ខ្ញុំអាចទទួលបាន?
ផ្ញើភ្លាម! ទទួលបានភ្លាម! នៅពេលលោកអ្នកផ្ញើប្រាក់ ដោយទទួលសារបញ្ជាក់អំពីការផ្ញើរ ប្រាក់ នោះក្រុមគ្រួសារ មិត្តភ័ក្តរបស់លោកអ្នកអាចទទួលបានប្រាក់ នៅពេលដែលពួកគេចូលក្នុងតារាង សេវាកម្ម WING ។ ប្រសិនបើពួកគេមានទូរស័ព្ទផ្ទាល់ខ្លួន ពួកគេនឹងទទួលបានសារដែលបញ្ជាក់ថា់ ពួកគេទទួលប្រាក់ ដែលអ្នកបានផ្ញើទៅឱ្យ។
- តើធ្វើដូចម្តេចទើបដឹងថាប្រតិបត្តិការរបស់ខ្ញុំត្រូវបានបញ្ចប់ដោយជោគជ័យ?
លោកអ្នកនឹងឃើញបង្កាន់ដៃអេឡិចត្រូនិចនៅលើអេក្រង់ទូរស័ព្ទ រៀងរាល់ពេលដែលលោកអ្នកធ្វើ ប្រតិបត្តិការជាមួយ WING ដែលបញ្ជាក់ថា ប្រតិបត្តិការបានបញ្ចប់ដោយជោគជ័យ។ ប្រសិនបើមានបញ្ហាលោកអ្នកនឹងទទួលបានសារមួយបញ្ជាក់ពីភាព មិនត្រឹមត្រូវ។ ក្នុងករណី នេះសូមសាកល្បង ម្តងទៀត ឬទូរស័ព្ទមកផ្នែកសេវាអតិថិជនតាមរយៈលេខ 023 999 989 ។
- តើខ្ញុំអាចទទួលបានបង្កាន់ដៃប្រតិបត្តិការរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកនឹងទទួលបានបង្កាន់ដៃអេឡិចត្រូនិច រៀងរាល់ពេលដែលលោកអ្នកធ្វើប្រតិបត្តិការជាមួយ សេវាកម្ម WING ។ ប្រសិនបើ លោកអ្នក ធ្វើ ប្រតិបត្តិការ នៅ កន្លែង WING ខាសអ៊ិចប្រេស "WING Cash Xpress" លោកអ្នក ក៏អាច ស្នើសុំ ឱ្យគាត់ ចេញបង្កាន់ដៃ WING ជូនអ្នកបាន។
- តើខ្ញុំអាចប្រើប្រាស់គណនី WING នៅលើទូរស័ព្ទរបស់មិត្តភក្តិឬគ្រួសារខ្ញុំបានឬទេ?
បាន! លោកអ្នកអាចប្រើគណនី WING របស់លោកអ្នកនៅទូរស័ព្ទដៃណាមួយ ឬបណ្តាញប្រព័ន្ធ ទូរស័ព្ទ ណាមួយដែលជាដៃគូ WING។ សូមចងចាំថា ការប្រើប្រាស់សេវាកម្ម WING មិនត្រូវបានគិត ថ្លៃសេវាកម្មទូរស័ព្ទទេ។
- តើខ្ញុំត្រូវធ្វើដូចម្តេចបើទូរស័ព្ទដៃរបស់ខ្ញុំបាត់ ឬចោរលួច?
ប្រាក់ក្នុងគណនី WING របស់លោកអ្នកនៅតែមានសុវត្ថិភាព។ បច្ចេកវិជ្ជារបស់យើងមិនផ្ទុកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជននៅលើទូរស័ព្ទឡើយ។ លើកលែងតែលោកអ្នកកត់ត្រាលេខកូដសម្ងាត់នៅក្នុង ទូរស័ព្ទដៃ របស់ លោកអ្នក ទើបគេអាចលួចចូលក្នុងគណនី WING របស់លោកអ្នកបាន។ សូមបញ្ជាក់ថា ពុំត្រូវឱ្យនរណាម្នាក់ដឹងលេខកូដសម្ងាត់ 4 ខ្ទង់ របស់លោកអ្នកឡើយ។
- តើប្រាក់ក្នុងគណនី WING របស់ខ្ញុំនឹងត្រូវបាត់បង់ដែរឬទេ ប្រសិនបើទូរស័ព្ទដៃខ្ញុំបាត់ ឬត្រូវចោរ លួច?
ប្រាក់ក្នុងគណនី WING របស់លោកអ្នក នៅតែមានសុវត្ថិភាព។ បច្ចេកវិជ្ជារបស់យើងមិនផ្ទុកព័ត៌មាន ផ្ទាល់ខ្លួនរបស់អតិថិជននៅលើទូរស័ព្ទឡើយ។ លើកលែងតែលោកអ្នកកត់ត្រាលេខកូដសម្ងាត់របស់អ្នកនៅក្នុងទូរស័ព្ទដៃរបស់អ្នក ទើបគេអាចលួចចូលក្នុងគណនី WING របស់អ្នកបាន។ សូមបញ្ជាក់ថា ពុំត្រូវឱ្យនរណាម្នាក់ដឹងលេខកូដសម្ងាត់ 4 ខ្ទង់ របស់លោកអ្នកឡើយ។
- តើត្រូវធ្វើដូចម្តេចប្រសិនបើប្រព័ន្ធទូរស័ព្ទមានបញ្ហារអាក់រអួល?
លោកអ្នកគួររង់ចាំរហូតដល់ប្រព័ន្ធទូរស័ព្ទមានដំណើរការពេញលេញឡើងវិញ ឬស្វែងរកទីកន្លែងដែល ប្រព័ន្ធទូរស័ព្ទ មានសេវាល្អ ឬ ស្នើសុំប្រើប្រាស់ទូរស័ព្ទដៃ របស់អ្នកដទៃ ប្រសិនបើទូរស័ព្ទដៃរបស់ ពួកគេមាន សេវា ព្រោះមិនមានការគិតថ្លៃសេវាកម្មលើទូរស័ព្ទអ្វីទាំងអស់។
- តើខ្ញុំអាចដកប្រាក់របស់ខ្ញុំតាមវិធីណាខ្លះ?
មានមធ្យោបាយជាច្រើនប្រភេទក្នុងការប្រើប្រាស់សាច់ប្រាក់របស់លោកអ្នក។ ដកប្រាក់របស់លោក អ្នកនៅតាម WING ខាសអ៊ិចប្រេស "WING Cash Xpress" តាមរយៈ ការទិញទំនិញពី WING ខាសអ៊ិចប្រេស "WING Cash Xpress" និង ធ្វើការដកប្រាក់ពីម៉ាស៊ីន ATM ។ សម្រាប់ទីតាំងដែល លោកអ្នកអាចដកប្រាក់បាន សូមមើលផ្នែក "ទីកន្លែងដែលអាចស្វែងរក WING" នៅទំព័រខាងដើមនៃ ការណែនាំនេះ។
- តើខ្ញុំអាចប្រើប្រាស់កាត WING របស់ខ្ញុំជាមួយគ្រប់ម៉ាស៊ីន ATM ដែរឬទេ?
បច្ចុប្បន្ននេះ លោកអ្នកអាចប្រើប្រាស់កាត WING របស់លោកអ្នកគ្រប់កន្លែងទាំងអស់ដែលមាន ម៉ាស៊ីន ATM របស់ធនាគារ ANZ Royal តែប៉ុណ្ណោះ។ សម្រាប់ទីតាំងម៉ាស៊ីន ATM របស់ធនាគារ ANZ Royal សូមចូលទៅកាន់ៈ
www.anzroyal.com/importantinfo/countrybriefs/atmlocations.asp
- តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំ បញ្ចូលលេខកូដសម្ងាត់ 4 ខ្ទង់ ខុសលើម៉ាស៊ីន ATM ?
ប្រសិនបើលោកអ្នកបញ្ចូលលេខកូដសម្ងាត់ 4 ខ្ទង់ខុស សូមសាកល្បងម្តងទៀត។ ប្រសិនបើលោក អ្នកភ្លេច លេខកូដសម្ងាត់ 4 ខ្ទង់ សូមចុចប៊ូតុង "Cancel" ដើម្បីដកកាតលោកអ្នកចេញវិញ។
ប្រសិនបើលោកអ្នកបញ្ចូលលេខកូដសម្ងាត់ 4 ខ្ទង់ខុស ចំនួន 3 ដង កាត WING របស់លោកអ្នក នឹងជាប់នៅក្នុងម៉ាស៊ីន ATM ។ ក្នុងករណីនេះ សូមទូរស័ព្ទមកយើងខ្ញុំជាបន្ទាន់តាមរយៈលេខ 023 999 989 ហើយយើងខ្ញុំនឹងតម្រូវឱ្យលោកអ្នកទិញ Starter Kit ថ្មី បន្ទាប់មកយើងខ្ញុំនឹងដំណើរការ ជូនលោកអ្នកឡើងវិញ។
- តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចលេខកូដសម្ងាត់ 4 ខ្ទង់?
សូមទូរស័ព្ទមកយើងខ្ញុំជាបន្ទាន់តាមរយៈលេខទូរស័ព្ទ 023 999 989 ។ បន្ទាប់មកយើងខ្ញុំនឹងរៀបចំ លេខកូដសម្ងាត់ 4 ខ្ទង់ របស់ WING ថ្មីជូនលោកអ្នក ឬ ក្នុងករណីលេខកូដសម្ងាត់ 4 ខ្ទង់ របស់កាត យើងខ្ញុំនឹង តម្រូវឱ្យលោកអ្នកទិញ Starter Kit ថ្មី បន្ទាប់មកយើងខ្ញុំនឹងដំណើរការជូនលោកអ្នក ឡើងវិញ។
- តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើគណនី WING របស់ខ្ញុំត្រូវបានបញ្ឈប់ ឬបិទមិនឱ្យប្រើប្រាស់ក្នុង ហេតុផលណាមួយ?
លោកអ្នកនឹងមិនអាចធ្វើប្រតិបត្តិការគណនី WING ឬកាត WING បានឡើយ។ សូមទូរស័ព្ទមកកាន់ យើងខ្ញុំជាបន្ទាន់តាមរយៈលេខ 023 999 989 ។
- តើមានការកំណត់ចំនួនទឹកប្រាក់ត្រូវដកប្រចាំថ្ងៃលើគណនី WING របស់ខ្ញុំដែរឬទេ?
ប្រាកដជាមាន។ នេះជាការផ្តល់ជូនបន្ថែមនូវកម្រិតសុវត្ថិភាពសម្រាប់អតិថិជនរបស់យើង។ ប្រសិនបើ លោកអ្នកមានសំណួរទាក់ទងនឹងការកំណត់ទឹកប្រាក់នៅក្នុងការដកប្រាក់នេះ សូមទូរស័ព្ទមកកាន់ ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខ 023 999 989 ។
- តើខ្ញុំអាចបើកគណនី WING ដែរឬទេ ប្រសិនបើខ្ញុំមានអាយុក្រោម 18 ឆ្នាំ?
បាន។ អតិថិជនដែលមានអាយុចាប់ពី 14 ឆ្នាំ ឡើងទៅ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សមស្រប ទៅនឹងល័ក្ខខ័ណ្ឌរបស់ WING ។