WING MONEY

ប្រអប់​ភ្ជាប់​សេវាកម្ម WING ពណ៌​បៃតង

27 January 2009
ប្រអប់ភ្ជាប់សេវាកម្ម WING ពណ៌បៃតង

ជាមួយ​ប្រអប់​ភ្ជាប់​សេវាកម្ម WING ពណ៌​បៃតង លោក​អ្នក​អាច​ផ្ញើ​ប្រាក់ និង​ទទួល​ប្រាក់ ព្រម​ទាំង​អាច​ដក​ប្រាក់​បាន​ភ្លាមៗ​តាម​បណ្តា​ម៉ាស៊ីន ATM ធនាគារ ANZ Royal។ នៅ​ក្នុង​ប្រអប់​ភ្ជាប់​សេវា​កម្ម WING ពណ៌​បៃតង លោក​អ្នក​នឹង​ឃើញ មាន​កាត WING ATM និង​កាត​លេខ​កូដ​សម្ងាត់​របស់​លោក​អ្នក។ ដើម្បី​ដំណើរ​កាត ATM សូម​ទូរស័ព្ទ​មក ផ្នែក​សេវាកម្ម​អតិថិជន WING លេខ 023 999 989 ។
តាម​ រយៈ​គណនី WING ប្រាក់​របស់​លោក​អ្នក​មាន​សុវត្ថិភាព​ជា​និច្ច ហើយ​លោក​អ្នក អាច​ដក​ប្រាក់​បាន​តាម​តម្រូវ​ការ គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។