fbpx

About RaceHigh Corporate

គណនីអាជីវកម្ម រេសហាយ មានលក្ខណៈពិសេសសម្រាប់សហគ្រាសខ្នាតធំក្នុងស្រុក។ 

រីករាយជាមួយប្រាក់ចំណេញខ្ពស់ពីទុនអាជីវកម្មរបស់លោកអ្នក ជាមួយនិងការផ្ទេរប្រាក់យ៉ាងមានសុវត្ថិភាព ហើយជាពិសេសនោះគឺអាចផ្ទេរប្រចាំថ្ងៃបានច្រើន ព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនទៀត។ ការផ្ទេរប្រាក់ប្រចាំថ្ងៃរហូតដល់ ៥០០.០០០ ដុល្លារអាមេរិក និងការផ្ទេរប្រាក់ម្ដងបានរហូតដល់ ២០០.០០០ ដុល្លារអាមេរិក។

ទទួលបានការប្រាក់រហូតដល់ ០,៨០% ពីហិរញ្ញវត្ថុអាជីវកម្មរបស់អ្នក។ សូមគ្រប់គ្រងទុនអាជីវកម្មរបស់លោកអ្នកជាមួយកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម ហើយទទូលការជូនដំណឹងភ្លាមៗអំពីប្រតិបត្តិការទាំងអស់ និងងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់នៅក្នុងអាជីវកម្មរបស់លោកអ្នក។

លោកអ្នកអាចបើកគណនីឥឡូវនេះដោយពុំត្រូវការបញ្ញើអប្បបរមា។ ការដកប្រាក់យ៉ាងងាយស្រួលជាមួយកាតវីង និងសៀវភៅមូលប្បទានបត្រ។ ដើម្បីបើកគណនី រេសហាយ ​ សូមទៅសាខាធនាគារវីងដែលនៅជិតលោកអ្នកបំផុតឥឡូវនេះ។ សូមកែលម្អអាជីវកម្មរបស់លោកអ្នក និងបើកគណនី រេសហាយ ឥឡូវនេះនៅសាខាធនាគារវីងដែលនៅជិតអ្នកបំផុត។

អត្ថប្រយោជន៍

  • អត្រាការប្រាក់ថេររហូតដល់ ០,៨០% សម្រាប់ប្រាក់រៀល និង ០,៥៥% សម្រាប់ប្រាក់ដុល្លារអាមេរិក
  • ការអាចផ្ទេរប្រាក់បានរហូតដល់ ៥០០.០០០ដុល្លារអាមេរិកជារៀងរាល់ថ្ងៃ
  • ទទួលបានការប្រាកដោយមិនមានកំណត់ចំនួនអតិបរមានៃសាច់ប្រាក់សម្រាប់ប្រតិបត្តការក្នុង១លើកៗ
  • មិនត្រូវការសមតុល្យអប្បបរមា
  • កាតវីង និងសៀវភៅមូលប្បទានបត្រ
  • របាយការណ៍គណនីឌីជីថល
  • គណនីផ្ទេរប្រាក់ដោយឥតគិតថ្លៃ
  • ការផ្ទេរប្រាក់យ៉ាងមានសុវត្ថិភាព
  • ការផ្ទេរ និងទទួលប្រាក់ភ្លាមៗ

ថ្លៃបិទគណនីមុនកំណត់ ២០ ដុល្លារ គណនីអសកម្ម ២០ ដុល្លារ។

សូមសន្សំទៅតាមគំរោងដែលសក្តិសមសម្រាប់លោកអ្នក។ ពួកយើងផ្ដល់ជូនគណនីសន្សំច្រើនប្រភេទផ្សេងៗគ្នា ដូច្នេះអ្នកអាចជ្រើសរើស គណនីដ៏ល្អបំផុតបាន។ សូមពិនិត្យមើលគណនីសន្សំផ្សេងទៀតរបស់ពួកយើងនៅទីនេះ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ អានបន្ត

លក្ខខណ្ឌពេញសិទ្ធិ

  • អនុស្សរណៈនិងមាត្រានៃសមាគម
  • វិញ្ញាបនប័ត្រនៃប្រតិបត្តិការ
  • ឯកសារ​ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/លិខិតឆ្លងដែន
  • លិខិតដើម្បីបើកគណនីពីក្រុមព្រឹក្សាភិបាល
  • អាជ្ញាប័ណ្ណអាជីវកម្ម
  • ប៉ាតង់ពន្ធមានសុពលភាព
  • តម្រូវឲ្យមានឯកសារពាក់ព័ន្ធផ្សេងទៀត