ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

អតិថិជន ខចែងនិងលក្ខខណ្ឌ

វីង អាចនឹងមានការសម្រេចចិត្តរបស់ខ្លួន បដិសេធការចុះឈ្មោះឲ្យអតិថិជនណាមួយ ដែលបានប្រើប្រាស់ ឬមានបំណងក្នុងការប្រើ ជាមួយសេវាកម្ម M-Wallet ក្រោមខចែង និងលក្ខខណ្ឌនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត (ហៅកាត់ថា “វីង”) ។

 

១. – អត្ថន័យនៃពាក្យនៅក្នុងខចែង និងលក្ខខណ្ឌទាំងនេះ

១.១“AML” មានន័យថាការប្រឆាំងការសម្អាតប្រាក់ ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា (“NBC”) និងប្រកាសស្តីពីការប្រឆាំង នឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

១.២ “សមតុល្យដែលអាចប្រើបាន” មានន័យថាទឹកប្រាក់ដែលមានក្នុងគណនី M-Wallet នៅក្នុងប្រព័ន្ធ ដែលអាចជាដុល្លារអាមេរិក ឬប្រហែលនឹងប្រាក់រៀលខ្មែរ ហើយអាចប្រើប្រាស់នៅពេលណាក៏បាន យោងតាមការកំណត់ ដូចមានក្នុងខចែង និងលក្ខខណ្ឌនេះ។

១.៣ ធនាគារ” មានន័យថាធនាគារ ឬ ស្ថាប័នហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធើ្វប្រតិបត្តិការអាជីវ កម្មធនាគារនៅកម្ពុជា និងដែលបានតែងតាំង វីងជាភា្នក់ងាររបស់ខ្លួនដើម្បីធើ្វសកម្មភាពជាក់លាក់មួយចំនួន (ដែលរួមមានសេវា កម្មទូទាត់ប្រាក់របស់វីង) ក្នុងនាមធនាគារ ។

១.៤ “គណនីធនាគារ” មានន័យថាជាគណនីមួយរបស់ធនាគារមួយក្នុងឈ្មោះរបស់វីង ។

១.៥ “កាត ឬ M-Wallet” មានន័យថាកាតដែលចេញតាមការសម្រេចចិត្តរបស់វីងជូនដល់លោកអ្នក ដែលអាចធ្វើប្រតិបត្តិការជាមួយ ភ្នាក់ងារ ឬ ម៉ាស៊ីន ATM ដែលបានទទួលការអនុញ្ញាតពី វីង ។

១.៦ “កាត-លេខកូដសម្ងាត់” មានន័យថាលេខកូដសម្ងាត់៤ខ្ទង់បណ្តោះអាសន្ន ដែលចេញដោយវីងជាលើកដំបូងសម្រាប់ប្រើប្រាស់ជា មួយកាតវីងរបស់លោកអ្នក និងម៉ាស៊ីន ATM ។

១.៧ “CFT” មានន័យថាការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងប្រកាសស្តីពី ការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

១.៨ “ការកំណត់លើប្រតិបត្ដិការប្រចាំថ្ងៃ” មានន័យថាបរិមាណកំណត់នៃទឹកប្រាក់ជាអតិបរមារបស់ M-Wallet ដែលអាចធ្វើប្រតិបត្តិការ ក្នុងមួយ (០១) ថ្ងៃ ឬការកំណត់ណាមួយផ្សេងពីនេះពីក្រុមហ៊ុននាពេលណាមួយ ។

១.៩ “ប្រាក់តម្កល់” មានន័យថា សាច់ប្រាក់ស្ថិតនៅក្រោមខចែង និងលក្ខខណ្ឌនេះ ដែលលោកអ្នកបានផ្តល់ការអនុញ្ញាតឲ្យវីងក្នុងការ តម្កល់នៅក្នុងគណនីធនាគារមួយ ។

១.១០ “គណនីវីង” មានន័យថា សមតុល្យនៃសាច់ប្រាក់របស់លោកអ្នកដែលមាន និងបានកត់ត្រាទុកនៅក្នុងប្រព័ន្ធរបស់វីង ។

១.១១ “ការខាតបង់” ដែលទទួលរងដោយបុគ្គលម្នាក់ មានន័យថា ការតវ៉ា ការទាមទារ ពាក្យបណ្តឹង ឬ នីតិវិធីណាមួយដែលធ្វើឡើង ប្រឆាំងទៅនឹងបុគ្គលនោះ និងការខាតបង់ ការចំណាយ ការទទួលខុសត្រូវណាមួយដែលបានទទួលរង ឬធើ្វឡើងដោយបុគ្គលនោះ ។

១.១២ “MSISDN” គឺសំដៅលើលេខទូរស័ព្ទ។

១.១៣ “លេខកូដសម្ងាត់” មានន័យថាលេខកូដសម្ងាត់៤ខ្ទង់ដែលលោកអ្នកប្រើដើម្បីបើកចូល និងធើ្វប្រតិបត្តិការក្នុងគណនីវីងរបស់លោក អ្នកតាមរយៈទូរស័ព្ទចល័ត ។

១.១៤ “កញ្ចប់ភ្ជាប់សេវាកម្ម” សំដៅលើ កាត សេចក្កីណែនាំសម្រាប់អ្នកប្រើប្រាស់សេវារបស់វីង និងឯកសារបោះពុម្ពផេ្សងៗទៀតដែលបាន ផ្តល់ជូនលោកអ្នកក្នុងពេលបើកគណនីវីងជាលើកដំបូង។

១.១៥ “ វីង ” “ ពួកយើង ” “ យើង ” មានន័យថា ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត។

១.១៦ “លេខគណនីវីង” សំដៅលើលេខ៨ខ្ទង់ដែលចេញដោយវីងជូនដល់លោកអ្នក ដែលជួយឲ្យវីងអាចកំណត់អត្តសញ្ញាណលោកអ្នកបាន នៅពេលបើកចូលគណនីវីងតាមរយៈទូរស័ព្ទចល័ត ។

១.១៧ “ភា្នក់ងារវីង” មានន័យថា ជាអ្នកលក់រាយ ឬបុគ្គលដទៃទៀតដែលបានតែងតាំងដោយវីង ក្រោមកិច្ចព្រមព្រៀងមួយ ដើម្បីជួយសម្រួលសេវាទូទាត់ប្រាក់របស់វីង។

១.១៨ “លោកអ្នក” និង “របស់លោកអ្នក” មានន័យថា ជាអតិថិជនដែលប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីង ។

 

២. អ្វីទៅជាសេវាទូទាត់ប្រាក់របស់វីង?

សេវាទូទាត់ប្រាក់របស់វីង គឺជាសេវាបង់ប្រាក់តាមរយៈទូរស័ព្ទចល័តផ្តល់ជូនដោយវីង ដែលអនុញ្ញាតឲ្យលោកអ្នកធ្វើប្រតិបត្តិការផ្ញើប្រាក់ ដាក់ប្រាក់ ដកប្រាក់ ពិនិត្យសមតុល្យគណនី និងព័ត៌មានផ្សេងៗ ឬប្រតិបត្តិការផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“សេវាទូទាត់ប្រាក់របស់វីង”) ។ ដោយការប្រើប្រាស់សេវាទាំងនេះ លោកអ្នកបានផ្តល់ការអនុញ្ញាតឲ្យវីងតម្កល់សាច់ប្រាក់របស់លោកអ្នកនៅក្នុងគណនីធនាគារមួយ (សមតុល្យនៃសាច់ប្រាក់នោះ ត្រូវបានបង្ហាញឡើងក្នុងលើគណនីវីងរបស់លោកអ្នក) ។

 

៣. តើខចែងនិងលក្ខខណ្ឌទាំងនេះត្រូវអនុវត្តយ៉ាងដូចម្តេច?

ខចែង និងលក្ខខណ្ឌទាំងនេះគ្រប់គ្រងប្រតិបត្តិការនៃសេវាទូទាត់ប្រាក់របស់វីង។ វាមានសារៈសំខាន់ណាស់ ដែលថាលោកអ្នកបានអាន និងយល់នូវខចែង និងលក្ខខណ្ឌទាំងនេះ ។ សូមទាក់ទងមកវីង ប្រសិនបើលោកអ្នកមិនយល់ ឬក៏មិនច្បាស់ពីចំណុចណាមួយ នៃខចែង និងលក្ខខណ្ឌទាំងនេះ ។

 

៤. តើនៅពេលណាដែល ខចែង និងលក្ខខណ្ឌទាំងនេះចាប់មានប្រសិទ្ធភាព?

នៅពេលដែលលោកអ្នកបើកចូលគណនីវីង ជាលើកដំបូង លោកអ្នកនឹងត្រូវបានតម្រូវឲ្យ ៖

  • ក) ទទួលយកខចែង និងលក្ខខណ្ឌទាំងនេះ ក្រោយពីពេលបានទទួលយកហើយខចែង និងលក្ខខណ្ឌទាំងនេះនឹងមានអានុភាពអនុវត្តតាម ផ្លូវច្បាប់ រវាងលោកអ្នក និងពួកយើង ។
  • ខ) តម្រូវឲ្យលោកអ្នកបង្កើតលេខកូដសម្ងាត់៤ខ្ទង់ដោយខ្លួនអ្នកផ្ទាល់នៅពេលចុះឈ្មោះដំបូង។

 

៥. ការមានសិទ្ធិដើម្បីទទួលបានសេវាទូទាត់ប្រាក់របស់វីង

លោកអ្នកអាចប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីងបានប្រសិនបើ៖

  • (ក) លោកអ្នកជា៖
  • i. បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ឬ
  • ii. ជាបុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ និងបានផ្តល់ជូនដល់វីងនូវភស្តុតាងដែលបញ្ជាក់ពីការព្រមព្រៀងរបស់អាណាព្យាបាលស្រប ច្បាប់របស់លោកអ្នកក្នុងការអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីង។
  • (ខ) លោកអ្នកបានបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់តាមការផ្ទៀងផ្ទាត់ និងការកំណត់អត្តសញ្ញាណអតិថិជនរបស់វីង និង
  • (គ) លោកអ្នកមានសេវាទូរស័ព្ទចល័តមួយ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់តាមការតម្រូវដែលបានកំណត់ដោយវីងពីពេលមួយទៅពេលមួយ។ សូម បញ្ជាក់ថា មិនមែនគ្រប់ទូរស័ព្ទចល័តសុទ្ធតែអាចប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីងបាននោះទេ ។ យើងនឹងមិនទទួលខុសត្រូវ ឬ ទទួលសងចំពោះអលទ្ធភាពនៃទូរស័ព្ទរបស់លោកអ្នកក្នុងការបើកចូល និងប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីង ឬការខាតបង់ ឬ ការខូចខាតចំពោះទូរស័ព្ទចល័តរបស់លោកអ្នកដែលបណ្តាលមកពីការបើកចូល ឬប្រើប្រាស់ ឬក៏ការប៉ុនប៉ងបើកចូល ឬប្រើប្រាស់សេវា ទូទាត់ប្រាក់របស់វីងនោះឡើយ។

 

៦. សិទិ្ធអំណាច

លោកអ្នកបានទទួលស្គាល់ និងយល់ព្រមថាការប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីងរួមជាមួយនឹងលេខគណនីវីង និងលេខកូដសម្ងាត់ ឬក៏កាត-លេខកូដសម្ងាត់របស់លោកអ្នក ករណីនេះ អាស្រ័យទៅលើប្រតិបត្តិការណាមួយ អ្នកផ្តល់នូវសិទិ្ធអំណាចគ្រប់គ្រាន់សម្រាប់យើងក្នុងការធើ្វប្រតិបត្តិការនៅលើគណនីវីងរបស់លោកអ្នក។ យើងអាចធ្វើសកម្មភាពក្នុងការប្រើប្រាស់សិទិ្ធអំណាចនេះ ហើយយើងនឹងមិនទទួលខុសត្រូវសម្រាប់ការខាតបង់ណាមួយ ដែលបង្កដោយលោកអ្នក បណ្តាលមកពីការធើ្វសកម្មភាពទាំងនេះ ហើយនឹងមិនតម្រូវឲ្យយើងធ្វើការស៊ើបអង្កេត សាកសួរបនែ្ថមនាពេលក្រោយទេ។ លោកអ្នកយល់ព្រមផ្តល់សិទ្ធិអំណាចឲ្យវីងធ្វើការដកយក ឬបន្ថែមទឹកប្រាក់នៅក្នុង M-Wallet របស់លោកអ្នក ដោយគ្មានការជូនដំណឹងជាមុនក្នុងគោលបំណងនៃកិច្ចព្រមព្រៀងនេះរួមមាន និងផ្សេងទៀតដែលមិនបានកំណត់ដូចខាងក្រោម៖

  • (ក) រាល់បំណុលរបស់លោកអ្មក ឬវីងដោយអនុលោមទៅតាមកិច្ចព្រមព្រៀងនេះ
  • (ខ) រាល់កម្រៃជើងសារដែលវីង ត្រូវផ្តល់ជូនលោកអ្នក ដោយយោងនៅក្នុងកិច្ចព្រមព្រៀងនេះ
  • (គ) រាល់ការផាកពិន័យ ព្រមានដែលធ្វើឡើងដោយវីង ដោយសារមូលហតុពីការខកខានរបស់លោកអ្នក
  • (d) ដើមី្បមានភាពសុក្រិតចំពោះប្រតិបត្តិការ ដែលលោកអ្នកបានអនុវត្តនៅក្នុងវីង Menu System
  • (e) រាល់បំណុលដែលត្រូវសងទៅវីង វាស្ថិតនៅក្រោមការអនុគ្រោះរបស់វីង ដោយអនុលោមទៅតាមលក្ខខណ្ឌទី១៥ នៃខចែងនៅក្នុង M- Wallet។

វីងរក្សាសិទ្ធិក្នុងការតម្រូវឲ្យលោកអ្នករក្សានូវចំនួនសមតុល្យទឹកប្រាក់ជាអប្បបរិមានៅក្នុង M-Wallet របស់លោកអ្នកអំឡុងពេលនៃកិច្ចព្រមព្រៀងនេះ។
រាល់ចំនួនសមតុល្យទឹកប្រាក់ជាអប្បបរិមាវីង នឹងជូនដំណឹងដល់លោកអ្នកពីពេលមួយទៅពេលមួយ ។

 

៧. ថ្លៃឈ្នួលសេវា

វីង នឹងយកថ្លៃឈ្នួលសេវា ព្រមទាំងធើ្វការគិតថ្លៃសម្រាប់ការប្រើប្រាស់សេវាទូទាត់ប្រាក់របស់លោកអ្នក ហើយភ្នាក់ងារវីងរបស់វីង អាចនឹងយកថ្លៃឈ្នួល និងធើ្វការគិតថ្លៃទាក់ទងទៅនឹងសេវាទូទាត់ប្រាក់របស់វីង ដែលពួកគេបានសម្របសម្រួលជូនលោកអ្នក។ ព័ត៌មានលម្អិតស្តីពីថ្លៃឈ្នួលសេវាទាំងនេះនឹងត្រូវបានផ្តល់ជូនទៅលោកអ្នកតាមរយៈការចុះឈ្មោះ និងឯកសារដែលមាននៅភ្នាក់ងារវីងរបស់វីង។ ថ្លៃឈ្នួលសេវាទាំងនេះនឹងអាចរាប់បញ្ចូលទាំងពន្ធ និងការយកថ្លៃផ្សេងៗដែលរដ្ឋាភិបាលបានអនុវត្ត។ លោកអ្នកយល់ព្រមបង់ថ្លៃឈ្នួលសេវាទាំងនេះ និងយល់ព្រមថាវីង អាចកាត់ថ្លៃឈ្នួលសេវាទាំងនេះដោយផ្ទាល់ពីប្រាក់តម្កល់។ លោកអ្នកក៏អាចត្រូវបង់ផងដែរនូវការគិតថ្លៃពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នក ។ ការគិតថ្លៃណាមួយដែលមានប្រភេទបែបនេះ គឺជាការទទួលខុសត្រូវដាច់មុខរបស់លោកអ្នកហើយការសាកសួរណាមួយដែលទាក់ទងនឹងការគិតថ្លៃទាំងនេះ គួរតែលើកឡើងចំពោះក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នក ។

៨. ការប្រាក់

មិនមានការប្រាក់ណាមួយត្រូវបានផ្តល់ជូនលោកអ្នកលើប្រាក់តម្កល់ទេ។

៩. ប្រតិបត្តិការ និងការពណ៌នាពីសេវាទូទាត់ប្រាក់របស់វីង

៩.១ ការដក/ការផ្ញើ/ទិញកាតទូរស័ព្ទ

ក្នុងករណីដែលលោកអ្នកមានទឹកប្រាក់គ្រប់គ្រាន់តាមការកត់ត្រាទុកនៅក្នុងគណនីវីង

  • (ក) ការដកប្រាក់៖ លោកអ្នកអាចដកសាច់ប្រាក់ដោយ៖
  • (i) ប្រើលេខគណនីវីង និងលេខកូដសម្ងាត់របស់លោកអ្នកនៅតាមភ្នាក់ងារទូទាត់ប្រាក់របស់វីងដែលបានទទួលការ អនុញ្ញាតពីវីង ឬ
  • (ii) ដោយប្រើកាត ឬ កាត-លេខកូដសម្ងាត់របស់លោកអ្នក (ប្រសិនបើកាតនោះត្រូវបានចេញជូនដល់លោកអ្នកដោយវីង) នៅតាមម៉ាស៊ីន ATM ទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែលទទួលបាន ការអនុញ្ញាតពីវីង ។
  • (ខ) ការផ្ញើប្រាក់ ៖ លោកអ្នកអាចផ្ញើសាច់ប្រាក់ដោយប្រើទូរស័ព្ទចល័តរបស់លោកអ្នកជាមួយនឹងលេខគណនីវីង និងលេខកូដសម្ងាត់ របស់លោកអ្នក៖
  • (i) ទៅកាន់អ្នកលក់រាយរបស់វីងដែលបានចុះបញ្ជីរួចហើយ
  • (ii) ទៅកាន់ម្ចាស់វិក្ក័យបត្ររបស់វីងដែលបានចុះបញ្ជីរួចហើយ
  • (iii) ទៅកាន់អតិថិជនដែលប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីងដទៃទៀត និង
  • (iv) ទៅកាន់បុគ្គលដែលមិនមែនជាអតិថិជនប្រើបា្រស់សេវាទូទាត់ប្រាក់របស់វីង

(គ) ការទិញកាតទូរស័ព្ទ ៖ លោកអ្នកអាចទិញកាតទូរស័ព្ទចល័តពីក្រុមហ៊ុនផ្តល់សេវា ទូរស័ព្ទណាដែលបានចុះបញ្ជីជាមួយវីង ដោយប្រើ ទូរស័ព្ទចល័តរបស់លោកអ្នកជាមួយនឹងលេខគណនីវីង និងលេខកូដសម្ងាត់ របស់លោកអ្នក។ ខចែង និងលក្ខខណ្ឌសម្រាប់ ការទិញកាតទូរស័ព្ទនេះ នឹងប្រព្រឹត្តទៅតាមការព្រមព្រៀងរវាង លោកអ្នក និងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ដែលលោកអ្នក ជ្រើសរើសនោះ។

៩.២ ការដាក់ប្រាក់

លោកអ្នកអាចផ្តល់សេចក្តីណែនាំដល់វីង ឲ្យប្រមូលផ្តុំសាច់ប្រាក់បន្ថែម និងតម្កល់សាច់ប្រាក់ទាំងនោះនៅក្នុងគណនីធនាគារមួយ៖

  • (ក) ដោយចាត់ចែងឲ្យមានការបង់នូវប្រាក់ខែរបស់លោកអ្នក ឬក៏ចំណូលផ្សេងទៀតដែលបានមកពីនិយោជករបស់លោកអ្នកឲ្យចូល ទៅក្នុងគណនីវីង របស់លោកអ្នក ដោយស្វ័យប្រវិត្តប្រសិនបើនិយោជកនោះបានចុះកិច្ចព្រមព្រៀងជាមួយវីង។
  • (ខ) នៅតាមកន្លែងភ្នាក់ងារវីងរបស់វីង។

៩.៣ ព័ត៌មានអំពីសាច់ប្រាក់របស់លោកអ្នក

លោកអ្នកអាច៖

  • (ក) ពិនិត្យមើលសមតុល្យនៃសាច់ប្រាក់បច្ចុប្បន្នរបស់លោកអ្នកដែលបានកត់ត្រាទុកក្នុងគណនីវីងរបស់លោកអ្នកដោយប្រើប្រាស់នូវ៖
  • (i) កាត ឬ កាត-លេខកូដសម្ងាត់របស់លោកអ្នក(ប្រសិនបើកាតនោះត្រូវបានចេញជូនដល់លោកអ្នកដោយវីង)នៅតាម ម៉ាស៊ីន ATM ទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែលទទួលបានការអនុញ្ញាតពីវីង។
  • (ii) ទូរស័ព្ទចល័តជាមួយនឹងលេខគណនីវីង និងលេខកូដសម្ងាត់របស់លោកអ្នក និង
  • (ខ) ពិនិត្យមើលរបាយការណ៍ខ្លីៗនៃប្រតិបត្តិការប្រាំ (៥) ចុងក្រោយរបស់លោកអ្នកដោយប្រើប្រាស់ទូរស័ព្ទចល័តរបស់លោកអ្នក ជាមួយគ្នានឹងលេខគណនីវីង និង លេខកូដសម្ងាត់របស់លោកអ្នក។ លោកអ្នកក៏អាចទំនាក់ទំនងមកផ្នែកបំរើសេវាកម្ម អតិថិជនរបស់វីង ដើម្បីទទួលព័ត៌មានអំពីសាច់ប្រាក់របស់លោកអ្នកដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ។ សមតុល្យទឹក ប្រាក់ដែលបានកត់ត្រាទុកនៅក្នុងគណនីរបស់លោកអ្នក គឺជាប្រាក់សមតុល្យបច្ចុប្បន្នក្នុងពេលដែលលោកអ្នកធើ្វការសាកសួរ ព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយវាក៏អាចមានករណីមួយចំនួនដែរ ជាឧទាហរណ៍ ការរអាក់រអួលរបស់ប្រព័ន្ធ និងការលំបាក ផ្នែកបចេ្ចកទេស ដែលមានន័យថាព័ត៌មានពីសមតុល្យគណនីវីង របស់លោកអ្នកមិនត្រូវបានរាយការណ៍ផ្អែកតាមពេលវេលាជាក់ ស្តែង។

១០. ដំណើរការនៃសេចក្តីណែនាំ និងការកំណត់

វីង មិនជាប់កាតព្វកិច្ចក្នុងការទទួលយកសេចក្តីណែនាំណាមួយ(រួមទាំងសេចក្តីណែនាំណាមួយដែលទាក់ទងនឹងការផ្ញើប្រាក់ ការដកប្រាក់ ឬប្រតិបត្តិការដែលទាក់ទងនឹងគណនីវីងរបស់លោកអ្នក) ហើយតាមការសម្រចរបស់ខ្លួនវីង អាចទទួលយក ឬប្រតិបត្តិតាម (ឬបដិសេដមិនទទួលយក ឬមិនប្រព្រឹត្តតាម)សេចក្តីណែនាំទាំងនោះ។ វីង មិនមានកាតព្វកិច្ច ហើយក៏មិនចាំបាច់ធើ្វការឆែកព័ត៌មានលម្អិតដែលលោកអ្នក ផ្តល់ជូនដល់ និង/ ឬទទួលបានដោយវីង ហើយវីង ក៏នឹងមិនទទួលសងដល់លោកអ្នកចំពោះការខាតបង់ណាមួយ ដែលទទួលរងដោយលោកអ្នកដោយសារតែភាពមិនត្រឹមត្រូវនៃសេចក្តីណែនាំបែបនោះដែរ។ វីង រក្សាសិទ្ធក្នុងការទូទាត់ក្នុងលំដាប់លំដោយណាមួយដែលវីងបានជ្រើសរើស។ កាលណាប្រតិបត្តិការ ដែលត្រូវទូទាត់នោះលើសប្រាក់សមតុល្យដែលបានកត់ត្រាទុកនៅក្នុងគណនីវីងរបស់លោកអ្នក សេចក្តីណែនាំនោះនឹងមិនត្រូវបានប្រតិបត្តិតាមដោយវីងឡើយ។ វីង នឹងមិនបង់ជូនមួយផ្នែកណាមួយនៃការទូទាត់នោះទេ។ ជាទូទៅ រាល់ប្រតិបត្តិការដែលមានតម្លៃជាសាច់ប្រាក់ និងដែលបានធ្វើឡើងតាមរយៈសេវាទូទាត់ប្រាក់របស់វីងទាំងអស់ (ឧទាហរណ៍ ការដកប្រាក់ ការដាក់ប្រាក់ ឬ ផ្ញើប្រាក់) នឹងត្រូវបានដំណើរការភ្លាមៗ ហើយនឹងត្រូវបានចេញជូនជាវិក្កយបត្រអេឡិចត្រូនិកដោយវីង តាមរយៈសារជាអក្សរ(SMS)។ ទោះជាយ៉ាងណាក៏ដោយដូចដែលបានចែងនៅក្នុង ខ 9.3 វាអាចមានករណីមួយចំនួនដែរ ដែលព័ត៌មានសមតុល្យនៃគណនីរបស់លោកអ្នកមិនត្រូវបានរាយការណ៍ និង/ឬវិក្កយបត្រអាចនឹងមិនត្រូវបានចេញជូនលោកអ្នកតាមរយៈសារជាអក្សរ (SMS) ទៅតាមពេលវេលាជាក់ស្តែង។

ប្រសិនបើលោកអ្នកធើ្វប្រតិបត្តិការមួយនៅតាមភា្នក់ងារវីង លោកអ្នកក៏មានសិទិ្ធស្នើសុំភា្នក់ងារវីង ឲ្យចេញវិក្កយបត្រជាលាយលក្ខណ៍អក្សរដែរ។ នេះគឺជាការទទួលខុសត្រូវរបស់លោកអ្នកក្នុងការរក្សាទុកវិក្កយបត្រនៃប្រតិបត្តិការនេះ រួមទាំងព័ត៌មានលម្អិតដទៃទៀតសម្រាប់ទុកប្រើជាការយោងណាមួយ នៅពេលអនាគត។ វីង ដាក់កម្រិតផងដែរចំពោះចំនួននៃសាច់ប្រាក់ដែលយកមកប្រើសម្រាប់ប្រតិបត្តិការមួយចំនួន ដែលធើ្វឡើងតាមរយៈសេវាទូទាត់ប្រាក់របស់វីង ដាក់កម្រិតទៅលើចំនួនសរុបនៃសាច់ប្រាក់ ដែលអាចនឹងដាក់តម្កល់ដោយលោកអ្នកសម្រាប់រយៈពេលជាក់លាក់ណាមួយ។ ព័ត៌មានលម្អិត ស្តីពីការកម្រិតទាំងនេះនឹងត្រូវបានបញ្ជាក់នៅក្នុងកញ្ចប់ភ្ជាប់សេវាកម្មហើយអាចនឹងត្រូវបាន កែប្រែពីពេលមួយទៅពេលមួយដោយវីង។

 

១១. ទំនាក់ទំនងរបស់លោកអ្នកជាមួយធនាគារ

ប្រាក់តម្កល់នឹងត្រូវបានតម្កល់ដោយវីងនៅក្នុងគណនីធនាគារមួយ។ ធនាគារនោះនឹងទទួលស្គាល់លោកអ្នកជាអតិថិជនរបស់ធនាគារដោយការដាក់ប្រាក់តម្កល់នៅធនាគារដែលស្មើនឹងប្រាក់សមតុល្យនៃគណនីវីងរបស់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកមិនមានផលប្រយោជន៏ស្របច្បាប់ និងផលកម្រៃនៅក្នុងគណនីធនាគារនោះទេ ហើយមានតែវីងទេ ដែលអាចចេញសេចក្កីណែនាំបញ្ជាទៅធនាគារទាក់ទងនឹងគណនីនោះ ដោយរួមបញ្ចូលទាំងការផ្ញើប្រាក់ ការដាក់ប្រាក់ ការដកប្រាក់ ព័ត៌មានអំពីសមតុល្យគណនី និងព័ត៌មានផេ្សងៗទៀត និងប្រតិបត្តិការនៅលើគណនីធនាគារនោះ។ ប្រសិនបើវីងក្លាយទៅជាអសាធនភាព​​ (ត្រូវបិទ ទ្វារដោយសារអស់ដើមទុន ) ធនាគារនឹងធានា ព្រមទាំងធើ្វការបង់ជូនលោកអ្នកនូវប្រាក់សមតុល្យ នៃគណនីរបស់លោកអ្នក ដែលមិនបានសងគ្រប់គ្រាន់ក្នុងនីតិវិធីជម្រះបញ្ជីនោះ។

 

១២. ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន និងការរក្សាព័ត៌មានសម្ងាត់

វីង នឹងប្រមូលផ្តុំព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សេចក្តីណែនាំរបស់លោកអ្នក និងព័ត៌មានលម្អិតស្តីពី ប្រតិបត្តិការនៅក្នុងគណនី វីង (ជាសរុបហៅថា “ព័ត៌មាន”) ដើម្បីឲ្យ វីង ផ្តល់នូវសេវាទូទាត់ប្រាក់របស់ វីង ទៅកាន់លោកអ្នក។ ដោយគ្មានព័ត៌មានទាំងនេះទេ វីង នឹងមិនអាចផ្តល់ជូនលោកអ្នកនូវសេវាបង់ប្រាក់បែបនេះបានឡើយ។ ដោយបានប្រើប្រាស់នូវសេវាទូទាត់ប្រាក់របស់ វីង លោកអ្នកយល់ព្រមថា វីង អាចប្រើ និងបើចំហព័ត៌មានរបស់លោកអ្នកទៅកាន់ ៖

  • (ក) អ្នកផ្តល់សេវាណាមួយដែលវីង បានទាក់ទងដើម្បីដើរតូនាទី ឬក៏ជួយសកម្មភាពរបស់ខ្លួន
  • (ខ) ភ្នាក់ងាររបស់វីង អ្នកជាប់កិច្ចសន្យា ទីប្រឹក្សា និងបុគ្គលដទៃទៀតរបស់វីង ដែលត្រូវបានអនុញ្ញត ឬតម្រូវដោយច្បាប់ឲ្យវីង បើកចំហ ​​ ព័ត៌មានទាំងនោះដល់ពួកគេ។
  • (គ) ក្រុមហ៊ុនមេ និងបុត្រសម្ព័ន្ធទាំងឡាយរបស់វីង ដែលយកទៅប្រើក្នុងប្រតិបត្តិការ និងរដ្ឋបាលផៃ្ទ ក្នុង ឬក៏អ្នកផ្តល់សេវាកម្មដែលត្រូវ ជាប់ពាក់ព័ន្ធផេ្សងទៀត។
  • (d) ធនាគារ ដើម្បីជួយឲ្យធនាគាររក្សាទុកសាច់ប្រាក់របស់លោកអ្នក និងធ្វើប្រតិបត្តិការធនាគាររបស់ពួកគេ
  • (e) ក្រុមហ៊ុនមេ និងបុត្រសម្ព័ន្ធទាំងឡាយរបស់ធនាគារសម្រាប់គោលបំណងប្រតិបត្តិការ និងរដ្ឋបាលផ្ទៃក្នុង ឬក៏ទៅដល់អ្នកផ្តល់សេវាកម្ម ​ ដែលត្រូវជាប់ពាក់ព័ន្ធផេ្សងទៀត។

លោកអ្នកផ្តល់ការអនុញ្ញាតដល់មនុស្សទាំងនេះក្នុងការទទួលព័ត៌មានរបស់លោកអ្នកបានដូចដែលបានអនុញ្ញាតខាងលើ។
វីង និងធនាគារអាចប្រើព័ត៌មានរបស់លោកអ្នកផងដែរ ដើម្បីជាជំនួយក្នងការធើ្វផែនការ ការស្រាវជ្រាវ ការផ្សព្វផ្សាយ និងបង្ហាញផលិតផល និងសេវារបស់ខ្លួន។

 

១៣. ការប្រឆាំងនឹងការសម្អាតលុយ និងការដាក់ទណ្ឌកម្ម

លោកអ្នកយល់ព្រមថាវីង អាចពន្យារពេលរាំងខ្ទប់ ឬបដិសេធនូវ ដំណើការប្រតិបត្តិការណាមួយដោយមិនបងើ្កតឲ្យមានជាការទទួលខុសត្រូវណាមួយ ប្រសិនបើវីង មានការសង្ស័យថា៖

  • (ក) ប្រតិបតិ្តការនោះល្មើសនឹងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ឬប្រទេសដទៃ ណាមួយនោះ ឬ
  • (ខ) ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងដំណើរការនៃអំពើមិនស្របច្បាប់ ឬក៏ប្រតិបត្តិការនោះអនុវត្ត ឡើងក្នុងគោលបំណងដើម្បីធ្វើសកម្មភាព មិនស្របច្បាប់។

លោកអ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅវីង តាមការទាមទារដ៏សមហេតុសមផលរបស់វីង ដើម្បីគ្រប់គ្រងការសម្អាតលុយ ឬហានិភ័យហិរញ្ញប្បទានភេរវកម្ម ឬដើម្បីអនុលោមទៅតាមច្បាប់ណាមួយក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃណាមួយទៀត ហើយលោកអ្នកយល់ព្រមថាវីង នឹងបើកចំហព័ត៌មានណាមួយ ដែលទាក់ទងនឹងប្រតិបត្តិការ និងគណនីវីង របស់លោកអ្នកដល់ធនាគារដែលសាច់ប្រាក់របស់លោកអ្នកត្រូវបានដាក់តម្កល់ ភ្នាក់ងារអនុវត្តច្បាប់ ភ្នាក់ងារដាក់បទបញ្ជា ឬតុលាការ កាលណាតម្រូវដោយច្បាប់ណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅទីណាផេ្សងទៀត។ លោកអ្នកទទួលរ៉ាប់រងថា លោកអ្នកធើ្វក្នុងនាមខ្លួនឯងក្នុងការ ប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីង ចុះកិច្ចព្រមព្រៀងនេះ និងធើ្វកិច្ចប្រតិបត្តិការណាមួយ នៅក្នុងគណនីវីងរបស់លោកអ្នក លើកលែងតែលោកអ្នកបានបើកចំហឲ្យដឹងថា លោកអ្នកធ្វើក្នុងសមត្ថភាពជាអ្នកដែលទទួលភារៈគ្រប់គ្រង ឬក្នុងនាមរបស់ភាគីដទៃ ទើបផុតពីការទទួលរ៉ាប់រងនេះ។ លោកអ្នកបានប្រកាស និងទទួលស្គាល់ចំពោះវីង ថាការទទួលប្រាក់ពីវីង និង/ឬការបង់ទូទាត់ប្រាក់ពីវីង តាមសេចក្តីណែនាំរបស់លោកអ្នកនឹងមិនល្មើសច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃទៀតណាមួយឡើយ។

១៤. សុវត្ថិភាព

14.1 សុពលភាព និងការផុតកំណត់របស់កាត

ប្រសិនបើលោកអ្នកត្រូវបានចេញជូនកាតមួយដោយវីង កាតនោះគឺនៅតែជាទ្រព្យសម្បត្តិរបស់វីង គ្រប់ពេលវេលា។ កាតនោះត្រូវប្រើ បានតែក្នុងអំឡុងពេល “កាលបរិចេ្ឆទមាន សុពលភាពចាប់ពី” និង “រហូតដល់កាល បរិច្ឆេទបញ្ចប់” ដែលបង្ហាញនៅលើកាត។

14.2 ការលុបចោលនៃកាត ឬការចូលតាមប្រព័ន្ធអេឡិចត្រូនិក

ប្រសិនបើលោកអ្នកត្រូវបានចេញជូនជាកាតមួយដោយវីង នោះវីង អាចនឹងលុបចោល ឬកម្រិតកាត កាត-លេខកូដសម្ងាត់ ឬការចូល តាមប្រព័ន្ធអេឡិចត្រូនិករបស់លោកអ្នកតាមរយៈម៉ាស៊ីន ATM ដែលបានទទួលការអនុញ្ញាតដោយពុំមានការជូនដំណឹងជាមុន និងដោយ មិនទទួលសងអ្វីទាំងអស់ប្រសិនបើ៖

  • (ក) វីង សង្ស័យថាការប្រើប្រាស់កាត កាត-លេខកូដសម្ងាត់ ឬការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់លោកអ្នកអាចបង្កឲ្យមាន ការខាតបង់ដល់លោកអ្នក ឬដល់វីង
  • (ខ) វីង សង្ស័យលោកអ្នកពីការឆបោក ឬពីការប្រកាន់ឥរិយាបថមិនត្រឹមត្រូវណាមួយ
  • (គ) គណនីវីង របស់លោកអ្នកដែលអាចបើកមើលបានដោយកាតត្រូវបានបិទ
  • (d) ការដំណើរការមិនល្អនៃឧបករណ៍ ឬប្រព័ន្ធរបស់វីង ឬក៏អ្វីផ្សេងទៀតដែលធើ្វឲ្យមិនអាចប្រើប្រាស់បាន
  • (e) វីង ជឿជាក់ថាសុវត្ថិភាពនៃការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់លោកអ្នក ឬឧបករណ៍ និងប្រព័ន្ធរបស់វីងអាចនឹងត្រូវបាន បាត់បង់សុវត្ថិភាព ឬ
  • (f) វីង ត្រូវបានតម្រូវឲ្យធើ្វដូចនោះទៅតាមច្បាប់។

14.3 សុវត្ថិភាពនៃលេខគណនី វីង កាត លេខកូដសម្ងាត់ និងកាត-លេខកូដសម្ងាត់

លោកអ្នកត្រូវរក្សាទុកលេខគណនីវីង និងលេខកូដសម្ងាត់របស់លោកអ្នកឲ្យបានគង់វង្ស។ ប្រសិនបើលោក អ្នកត្រូវបានចេញជាកាតជូនដោយវីង លោកអ្នកក៏ត្រូវរក្សាទុកនូវកាត និងកាត-លេខកូដសម្ងាត់នោះឲ្យបានសម្ងាត់ និងគង់វង្សផងដែរ។ លោកអ្នកនឹងទទួលរ៉ាប់រង នូវរាល់ ការខូចខាតទាំងអស់ដែលបានទទួលរងដោយលោកអ្នក ដែលបណ្តាលមកពីការមិនបានធើ្វដូចនោះ។

លោកអ្នកត្រូវ៖

  • (ក) បំផ្លាញកាតរបស់លោកអ្នកចោលដោយកាត់វាជាពាក់កណ្តាល បណ្តោយ ទទឹង នៅពេលដែលកាតរបស់លោកអ្នកអស់សុពលភាព
  • (ខ) មិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើលេខគណនីវីង ឬកាតរបស់លោកអ្នក
  • (គ) មិនបើកចំហលេខកូដសម្ងាត់ ឬកាត-លេខកូដសម្ងាត់របស់លោកអ្នកទៅនរណាម្នាក់
  • (d) មិនអនុញ្ញាតឲ្យអ្នកដទៃមើលឃើញលោកអ្នកបញ្ចូលលេខកូដសម្ងាត់ ឬ កាត-លេខកូដ សម្ងាត់របស់លោកអ្នក។
  • (e) មិនជ្រើសរើសលេខកូដសម្ងាត់ ឬកាត-លេខកូដសម្ងាត់របស់លោកអ្នកដែលមាន ភាពងាយស្រួល ដូចជាលេខដដែលៗ
  • (f) មិនជ្រើសរើសលេខកូដសម្ងាត់ ឬកាត-លេខកូដសម្ងាត់ដែលជាព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជា ឧទាហរណ៍ថៃ្ងកំណើត ឬលេខទូរស័ព្ទ។
  • (g) មិនកត់ត្រាបញ្ចូលលេខកូដសម្ងាត់ ឬកាត-លេខកូដសម្ងាត់របស់លោកអ្នកនៅលើកាត ឬទូរស័ព្ទ ចល័តរបស់លោកអ្នក ឬនៅលើក្រដាស ណាមួយ ឬអត្ថបទណាមួយដែលយកទៅតាមខ្លួនជាមួយកាត ឬ ទូរស័ព្ទចល័តរបស់លោកអ្នក។

ប្រសិនបើលេខកូដសម្ងាត់ កាត ឬកាត-លេខកូដសម្ងាត់របស់លោកអ្នកត្រូវបានបាត់ ឬលួច ឬប្រសិនបើលេខកូដសម្ងាត់ ឬកាត- លេខកូដសម្ងាត់របស់លោកអ្នកត្រូវបានស្គាល់ដោយ មនុស្សផេ្សងម្នាក់ទៀតនោះ លោកអ្នក ត្រូវជូនដំណឹងមកវីង ភ្លាម។

 

១៥. ការទទួលខុសត្រូវ

លោកអ្នកគឺទទួលខុសត្រូវគ្រប់ប្រតិបត្តិការទាំងអស់ ដែលធ្វើឡើងនៅពេលដែលលោកអ្នក ប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីង លើកលែងតែក្នុងករណីដែលមានការបោកបញ្ឆោត ឬការធ្វេសប្រហែសដែលនាំហេតុឬប្រព្រឹត្តដោយផ្ទាល់ដែលរកឃើញដោយវីង និយោជិតវីង ភ្នាក់ងាររបស់វីង ឬក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយវីង។

ថ្វីបើមានបទប្បញាត្តិចំពោះខចែងផ្សេងទៀតវីង មិនទទួលខុសត្រូវរាល់ការខាតបង់ទ្រព្យសម្បត្តិផលប្រយោជន៍ផ្សេងៗ អចេតនា ដោយមិនផ្ទាល់ ឬករណីគ្រោះថ្នាក់ពិសេសនៅក្នុងរង្វង់នៃប្រតិបត្តិការ នៃការផ្តល់សេវានេះ។

 

១៦. ភាពប្រែប្រួល/ភាពមិនប្រក្រតី សំណួរ និងការប្តឹងតវ៉ា

សូមទំនាក់ទំនងមកផ្នែកបំរើសេវាកម្មអតិថិជនរបស់វីង ប្រសិនបើលោកអ្នកជឿជាក់ថា ភាពប្រែប្រួល ភាពមិនប្រក្រតីបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬប្រសិនបើលោកអ្នកមានសំណួរ ឬការប្តឹងតវ៉ាណាមួយនោះ។

ដើម្បីជួយវីង ក្នុងការស៊ើបអង្កេតលោកអ្នកនឹងត្រូវតម្រូវឲ្យផ្តល់ជូននូវព័ត៌មានដូចខាងក្រោម៖

  • (ក) ឈ្មោះ និងលេខគណនីវីង របស់លោកអ្នក
  • (ខ) ព័ត៌មានលម្អិតនៃប្រតិបត្តិការដែលពាក់ព័ន្ធនេះ និង
  • (គ) ចំនួនទឹកប្រាក់នៃប្រតិបត្តិការដែលសង្ស័យថាមានភាពមិនប្រក្រតី ឬក៏ស្ថិតក្នុងការតវ៉ា។ វីង នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ណាមួយដែលទទួលរងដោយលោកអ្នក ប្រសិនបើលោកអ្នកមិនស្នើឲ្យវីងពិចារណាដោះស្រាយបញ្ហានោះនៅក្នុងរយៈពេលសាមសិប(៣០)ថ្ងៃ។

ការជូនដំណឹង និងការផ្លាស់ប្តូរទៅលើការយកថ្លៃឈ្នួលសេវា ខចែង និងល័ក្ខខ័ណ្ឌ

 

១៧. ការជូនដំណឹង និងការផ្លាស់ប្តូរទៅលើការយកថ្លៃឈ្នួលសេវា ខចែង និងល័ក្ខខ័ណ្ឌ

វីង អាចផ្លាស់ប្តូរខចែង និងលក្ខខណ្ឌទាំងនេះ និងការយកថ្លៃឈ្នួលសេវានៅពេលណាមួយក៏បាន។ វីង នឹងផ្តល់ជូនលោកអ្នកជាការជូនដំណឹងយ៉ាងហោចណាស់រយៈពេល សាមសិប (៣០)ថ្ងៃអំពីការផ្លាស់ប្តូរណាមួយមុនពេល ដែលការផ្លាស់ប្តូរនោះចូលជាធរមាន។

ការជូនដំណឹងនោះ រួមមាន៖

  • (ក) ការជូនដំណឹងដែលបានដាក់បង្ហាញនៅលើវេបសាយរបស់វីងតាមរយៈwww.wingmoney.com ឬ Facebook ឬដោយការផ្សាយពាណិជ្ជកម្ម នៅក្នុងកាសែតប្រចាំថៃ្ង ឬកាសែតជាតិ ឬ
  • (ខ) ការទាក់ទងទៅទូរស័ព្ទដៃរបស់លោកអ្នកតាមរយៈការជូនដំណឹងសារជាអក្សរ (SMS) ឬក៏ការជូនដំណឹងតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលបានបង្កើតឡើងនៅក្នុងប្រព័ន្ធរាយកម្មវិធីវីង។

វីង អាចប្រើផងដែរនូវវិធីសាស្រ្តដែលបានដាក់ចេញជាគោលៗខាងលើ ជាមធ្យោបាយមួយក្នុងការផ្តល់ជូន លោកអ្នកនូវការជូនដំណឹង ឬការទាក់ទងផេ្សងទៀត ឬដោយទាក់ទងលោកអ្នកជាលាយលក្ខណ៍អក្សរតាមអាសយដ្ឋានរបស់លោកអ្នកដែលបានកត់ត្រាទុកនៅក្នុងរបាយការណ៍កំណត់ត្រារបស់វីង។

 

១៨. ការផ្លាស់ប្តូរព័ត៌មានលម្អិត

លោកអ្នកត្រូវតែជូនដំណឹងទៅវីងភា្លមប្រសិនបើមានការផ្លាស់ប្តូរណាមួយនៅក្នុងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នកដែលលោកអ្នកបានផ្តល់មកឲ្យវីង ពីមុនមកដើម្បីយកមកប្រើក្នុងគោលបំណងនៃការប្រើប្រាស់សេវាទូទាត់ប្រាក់របស់វីង ។ វីង នឹងមិនទទួលខុសត្រូវ ឬទទួលសងចំពោះភាពមិនប្រក្រតី ឬការខាតបង់ណាមួយដែលទទួលរងដោយលោកអ្នកទាក់ទងទៅនឹងការផ្លាស់ប្តូរនោះទេកាលណាវីងមិនបានទទួលការជូនដំណឹងជាមុន។

 

១៩. ភាពរអាក់រអួលនៃសេវា

លោកអ្នកយល់ព្រមថាវីង នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលទទួលរងដោយលោកអ្នក នៅពេលដែលសេវាដាច់ក្នុងរយៈពេលជាបណ្តោះអាសន្ន ឬក៏នៅពេលដែលប្រព័ន្ធ ឬឧបករណ៍ខកខានមិនបានដើរតួនាទីជាធម្មតា ឬក្នុងលក្ខណៈមួយមិនបំពេញចិត្តលោកអ្នក ដោយមិនគិតគូរដល់មូលហេតុនៃការបណ្តាលឲ្យកើតឡើងនោះទេ។

២០. រូបិយប័ណ្ណ

លោកអ្នកត្រូវជ្រើរើសរូបិយប័ណ្ណមួយសម្រាប់គណនីវីងរបស់លោកអ្នកក្នុងអំឡុងពេលចុះបញ្ជីក្នុងចំណោមរូបិយប័ណ្ណមួយដែលយើងបានអនុញ្ញាតឲ្យដាក់នៅក្នុងគណនីវីង។
លោកអ្នកយល់ព្រមប្រើប្រាស់អត្រាប្តូរប្រាក់មួយ ដែលត្រូវបានជ្រើសរើសឡើងដោយវីង នៅពេលណាដែលលោកអ្នកធើ្វប្រតិបត្តិការជារូបិយប័ណ្ណមួយផេ្សងពីរូបិយប័ណ្ណដែលលោកអ្នកបានជ្រើសរើស។

 

២១. ទឹកប្រាក់ដែលជំពាក់

លោកអ្នកយល់ព្រមថាវីង នឹងកាត់ពីប្រាក់តម្កល់នូវចំនួនណាមួយនោះដែលលោកអ្នកជំពាក់វីង។

 

២២. ការព្យួរ ឬការបញ្ចប់

២២.១ដោយលោកអ្នក

លោកអ្នកអាចបញ្ចប់ការប្រើសេវាទូទាត់ប្រាក់របស់វីង (ដែលរួមមានការបិទគណនីវីងរបស់លោកអ្នក) នៅពេលណាមួយក៏បានដោយ គ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ វីង ឬក៏ដោយគ្រាន់តែទាក់ទងមកផ្នែកបំរើសេវាកម្មអតិថិជនរបស់វីង។

២២.២ ដោយ វីង

ប្រសិនបើគ្មានសមតុល្យសាច់ប្រាក់ទុកនៅក្នុងគណនីវីងរបស់លោកអ្នកទេ ហើយលោកអ្នកមិនបានប្រើប្រាស់សេវាទូទាត់ប្រាក់ របស់វីង សម្រាប់រយៈពេលប្រាំមួយ (៦) ខែ នោះ វីង អាចនឹងព្យួរ ឬបញ្ចប់មិនឲ្យលោកអ្នកប្រើសេវាទូទាត់ប្រាក់របស់វីង និងបិទ គណនី វីង របស់លោកអ្នកដោយផ្អែកលើការសម្រេចចិត្តផ្ទាល់ខ្លួន។ វីង ក៏អាចសម្រេចចិត្តព្យួរ ឬបញ្ចប់មិនឲ្យលោកអ្នកប្រើសេវា ទូទាត់ប្រាក់របស់វីង ហើយនិងបិទគណនីវីង របស់លោកអ្នក ដោយមូលហេតុណាមួយក៏បានដែលរួមមានទងើ្វណាមួយដែលមិនពេញ ចិត្ត ឬកាលណា ត្រូវបានតម្រូវដោយច្បាប់ ឬ កាលណាមានមូលហេតុដទៃទៀតដែលវីង ពិចារណាទៅឃើញថាសមរម្យ។ ក្នុងករណី ដែលវីង អនុវត្តសិទិ្ធរបស់ខ្លួនដែលមានក្នុង ខនេះវីង នឹងជូនដំណឹងលោកអ្នកភា្លមដោយមិនចាំបាច់ជូនដំណឹងលោកអ្នកជាមុន ហើយវីង ក៏មិនទទួលខុសត្រូវ ឬក៏ទទួលសងចំពោះការខាតបង់ណាមួយ ដែលលោកអ្នកអាចនឹងទទួលរង ជាលទ្ធផលចេញមកពីការ អនុវត្តនេះទេ។

ក្នុងករណីដែលលោកអ្នកមិនបានប្រើប្រាស់គណនីវីងរបស់លោកអ្នកចំនួនដប់ពីរ(១២)ខែ នោះវីងនឹងគិតកម្រៃថែទាំគណនីរបស់ លោកអ្នកចំនួន 0.50$ ដុល្លារអាមេរិក ឬ ប្រហែលនឹងប្រាក់រៀលខ្មែរ។ ក្រៅពីប្រការ 22.2 ខាងលើ វីង មានសិទ្ធិព្យួរ ឬបញ្ចប់ ចំពោះការប្រើប្រាស់គណនីវីងរបស់អតិថិជនសម្រាប់ហេតុផលណាមួយដែលបានកំណត់ដូចខាងក្រោមរួមទាំងហេតុផលផ្សេងៗទៀត៖

២២.២.១ វីង យល់ឃើញថា អតិថិជនបានប្រព្រឹត្តមិនស្មោះត្រង់ មានការក្លែងបន្លំប្រព្រឹត្តិអំពើខុសច្បាប់ និង/ឬបទល្មើសព្រហ្មទណ្ឌ ណាមួយ ឬការលាក់លៀមណាមួយ

២២.២.២ អតិថិជន គឺបានធ្វើរំលោភលើបញ្ញត្តិណាមួយនៃខចែង និងលក្ខខណ្ឌ ឬបានចូលរួមនៅក្នុងការប្រព្រឹត្តណាមួយដែលធ្វើឲ្យ មានការខូចខាតដល់វីង

២២.២.៣ អតិថិជន បានប្រព្រឹត្តិសកម្មភាពរំលោភណាមួយលើច្បាប់ និង/ឬបទបញ្ញត្តិដែលដាក់ឲ្យប្រើប្រាស់ដោយភាគីណាមួយ ឬស្ថាប័នប្រតិបត្តិ ឬទីភ្នាក់ងាររាជរដ្ឋាភិបាល

២២.២.៤ អតិថិជនបានបញ្ជូនសំណុំឯកសារមិនពិត ឬបានប្រកាសមិនពិតក្នុងអំឡុងពេលនៃការបំពេញបែបបទសម្រាប់ប្រើប្រាស់សេវា ទូទាត់ប្រាក់របស់វីង

២២.២.៥ អតិថិជន បានប្រព្រឹត្តិដោយចេតនាអាក្រក់ ឬមានគំនិតអាក្រក់ និង/ឬ

២២.២.៦ វីង យល់ឃើញថាទង្វើរបស់អតិថិជនធ្វើឲ្យខូចខាតផលប្រយោជន៍របស់វីង។

២២.៣ មានអ្វីកើតឡើង ប្រសិនបើមានការបញ្ចប់?

ប្រសិនបើការចូលប្រើរបស់លោកអ្នកទៅក្នុងសេវាទូទាត់ប្រាក់របស់វីងត្រូវបានបញ្ចប់ (ដែលរួមទាំងការបញ្ចប់ដែលបណ្តាលមកពីការបិទ គណនីវីង របស់លោកអ្នក) វីង នឹងរៀបចំឲ្យមាននូវការទូទាត់ប្រាក់ សមតុល្យនៃសាច់ប្រាក់ដែលបានកត់ត្រាទុកនៅក្នុងគណនីវីង របស់លោកអ្នកទៅលោកអ្នកវិញនៅថៃ្ង ដដែលនោះតាមអាសយដ្ឋានដែលបានបង្ហាញ ក្នុងរបាយការណ៍កំណត់ត្រារបស់ខ្លួន។ ក្នុងករណី ដែលវីង មិនអាចទាក់ទងលោកអ្នកតាម អាសយដ្ឋានដែលបានបង្ហាញក្នុងរបាយការណ៍កំណត់ត្រារបស់ខ្លួនដើម្បីរៀបចំការទូទាត់នោះ ទេ វីងនឹងប្រើឲ្យអស់កិច្ចខំប្រឹងប្រែងដែលសមស្រមមួយដើម្បីរៀបចំការទូទាត់ទៅលោអ្នកដោយវិធីផេ្សងដទៃទៀត។

 

២៣. សំណង

លោកអ្នកយល់ព្រមសងវីង ចំពោះការខាតបង់ណាមួយដែលវីងបានទទួលរងដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលដោយសារលោកអ្នក៖

  • (ក) មិនបានអនុវត្តតាមកាតព្វកិច្ចរបស់លោកអ្នកដែលស្ថិតក្រោមខចែង និងលក្ខខណ្ឌទាំងនេះ ឬ
  • (ខ) បានប្រព្រឹត្តដោយធេ្វសប្រហែស និងដោយការបោកប្រាស់ក្នុងការប្រើប្រាស់សេវាទូទាត់ប្រាក់ របស់វីង រួមមានផងដែរនូវការចូលប្រើ និង ប្រតិបត្តិការនៅក្នុងគណនីវីងរបស់លោកអ្នក។

លោកអ្នកយល់ព្រមដោយស្ម័គ្រចិត្តក្នុងការទទួលយកនូវរាល់ការខាតបង់ទាំងអស់ដែលលោកអ្នកទទួលសង ឬអាចនឹងទទួលសងតាមខចែង និងលក្ខខណ្ឌទាំងនេះ។

 

២៤. ការផេ្ទរសិទិ្ធ

វីង អាចផ្តល់ ឬផ្ទេរនូវសិទិ្ធ និងកាតព្វកិច្ចទាំងអស់ ឬមួយផ្នែកណានោះដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះទៅភាគីទីបីណាមួយដោយមិនចាំបាច់ប្រាប់លោកអ្នក ឬ ដោយមិនចាំបាច់ទទួលបាននូវការព្រមព្រៀងពីលោកអ្នក។ លោកអ្នកយល់ព្រមថានឹងធើ្វ ឬអនុវត្តទៅលើឯកសារគ្រប់យ៉ាងដែលវីង ផ្តល់ជូនដើម្បីធើ្វឲ្យការផ្តល់ ឬ ការផេ្ទរសិទិ្ធដែលបានពិចារណាខាងលើនេះមានសុពលភាព។

 

២៥. ច្បាប់គ្រប់គ្រង

ខចែង និងលក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

Ipay ខចែងនិងលក្ខខណ្ឌ

តាមការសម្រេចចិត្តដោយឯកឯង វីង ​អាចបដិសេធនូវរាល់ការចុះបញ្ជីណាមួយ​របស់​អាជីវករ​ដែលប្រើប្រាស់ និងទទួលអត្ថប្រយោជន៍ ឬមានបំណងប្រើប្រាស់ និងទទួលអត្ថប្រយោជន៍​ពី​សេវា​បង់ប្រាក់តាម QRកូដ ឬតាមប៉ូល (តទៅហៅថា “សេវាបង់ប្រាក់”) ក្រោមលក្ខខណ្ឌនៃ ធនាគារឯកទេសវីង (តទៅហៅថា “វីង”)

តាមការទទួលយកនូវលក្ខខណ្ឌដែលមានចែង អ្នកបានយល់ស្របតាមលក្ខខណ្ឌ​នៃសេវាបង់​ប្រាក់​របស់វីង​” ដូចមានចែងនៅលើគេហទំព័ររបស់វីង ដែលមានដូចខាងក្រោមៈ

អ្នកយល់ស្របតាមសេវា “វីងគិតលុយ” ឬសេវាបង់ប្រាក់តាម វីង ឬសេវាបង់ប្រាក់” និង​ទទួល​យកការបង់ប្រាក់ពីអតិថិជននានាដែលមានគណនី/កាតវីងហើយយល់ព្រមបង់កម្រៃ​ដូច មានចែងនៅក្នុងផ្នែក ទី៤ខាងក្រោម។

 

១. អត្ថន័យនៃការប្រើប្រាស់ពាក្យ

តាមលក្ខខណ្ឌដែលមាននៅទីនេះ

១.១ “ការប្រឆំាងនឹងការលាងលុយកខ្វក់” សំដៅលើការប្រឆំាងនឹងការលាងលុយកខ្វក់ដូចដែល បាន កំណត់ដោយ​​ធនាគារជាតិនៃកម្ពុជា និងប្រកាសស្តីពី ការប្រឆំាងនឹងការលាងលុយកខ្វក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម។

១.២ “សមតុល្យដែលមានទឹកប្រាក់” សំដៅលើសមតុល្យ​ក្នុងគណនីផ្ទេរប្រាក់​តាមទូរស័ព្ទ​នៅ​ក្នុ​ង​ប្រព័ន្ធជាប្រាក់ដុល្លារអាមេរិក ឬស្មើនឹងតម្លៃប្រាក់រៀលខ្មែរ ហើយអាចត្រូវបានប្រើប្រាស់តាម​ពេល​វេលាដែលផ្តល់ជូនតាមការកំណត់ដែលមានចែង។

១.៣“ធនាគារ” សំដៅលើគ្រិះស្ថានហិរញ្ញវត្ថុ ឬធនាគារមួយដែលទទួលអាជ្ញាប័ណ្ណពី​ធនាគារជាតិ​នៃ​កម្ពុជាឲ្យអនុវត្តប្រតិបត្តិការធនាគារក្នុងប្រទេសកម្ពុជាដែលបានជ្រើសតាំងក្រុមហ៊ុន វីង ជាភ្នាក់ងាររបស់ខ្លួនដើម្បីអនុវត្តសកម្មភាពកំណត់ណាមួយ (ដែលរួមមាន សេវាបង់ប្រាក់ វីង) ក្នុងនាមរបស់ខ្លួន។

១.៤ “គណនីធនាគារ” សំដៅលើគណនីមួយដែលប្រើឈ្មោះរបស់ វីង ជាមួយ​ធនាគារមួយ។

១.៥ “កាត” ឬ ”គណនីចល័ត” សំដៅលើកាតដែលចេញដោយវីង តាមការសម្រេច​របស់ខ្លួនឲ្យទៅអ្នកដែលអាចត្រូវបានអនុវត្តនៅតាមអាជីកម្មដែលបានអនុញ្ញាត ឬតាម​ម៉ាស៊ីន​ដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ។

១.៦ “លេខសម្គាល់កាត” សំដៅលើលេខកូដសម្ងាត់បួនខ្ទង់ដែលប្រើជាមួយកាតរបស់អ្នក និង​រួមមាន​លេខសម្ងាត់កាតបណ្តោះអាសន្នដំបូងដែលផ្តល់ជូនអ្នកដោយវីង។

១.៧“ហិរញ្ញប្បទានភេរវកម្ម” សំដៅលើហិរញ្ញប្បទានភេរវកម្ម​ដែលកំណត់ដោយធនាគារ​ជាតិ​នៃកម្ពុជា និងប្រកាសស្តីពី ការប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។

១.៨ “ការកំណត់ប្រតិបត្តិការប្រចាំថ្ងៃ” សំដៅលើតម្លៃសរុបអតិបរមានៃគណនីចល័ត​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ណាមួយនៃថ្ងៃប្រតិទិន ឬរាល់ការកំណត់ដ៏ទៃណាមួយដែល​ត្រូវបាន​ណែនាំ​ពី​​ពេលមួយទៅពេលមួយទៀត។

១.៩ “ប្រាក់បញ្ញើ” សំដៅលើប្រាក់ដែលអ្នកអនុញ្ញាតឲ្យវីង ឲ្យតម្កល់ក្នុងគណនី​ធនាគារមួយដែល ស្ថិតក្រោមលក្ខខណ្ឌទាំងនេះ។

១.១០ “គណនី វីង” សំដៅលើសមតុល្យនៃប្រាក់ដែលត្រូវបានកត់ត្រាទុកក្នុងប្រព័ន្ធរបស់វីង។

១.១១“ការខាតបង់” សំដៅលើការខាតបង់ដោយជនណាម្នាក់ចេញពីការអះអាង ទាមទារ ការ​ធ្វើ​សកម្មភាពបណ្តឹងប្រឆាំងនឹងជននោះ និងរាល់ការខាតបង់ ការចំណាយ ទំនួលខុសត្រូវ ឬព្យសនកម្មកើតទ្បើង ឬទទួលរងដោយជននោះ។

១.១២ “MSISDN”សំដៅលើបណ្តាញសេវាឌីជីថលចម្រុះ (លេខទូរស័ព្ទ)។

១.១៣ “សេវាបង់ប្រាក់” ឬ”វីងគិតលុយ ” ឬ”បង់ប្រាក់តាមវីង ” សំដៅលើសេវាបង់ប្រាក់​ដែលអាជីវករទទួលយកវិធីសាស្ត្របង់ប្រាក់តាមវិធីសាស្ត្របង់ប្រាក់របស់វីង ពី​មួយ​​ពេលទៅមួយពេល។

១.១៤ “លេខសម្គាល់” សំដៅលើលេខកូដសម្ងាត់បួនខ្ទង់ដែលអ្នកប្រើប្រាស់ដើម្បីចូលទៅ និង​ប្រតិបត្តិការ​គណនីវីង របស់អ្នកនៅលើទូរស័ព្ទដៃ និងរួមមានលេខសម្គាល់បណ្តោះ​អាសន្ន​​ដំបូងដែលផ្តល់ជូនអ្នកដោយវីង ។

១.១៥ “លេខកូដ QR”សំដៅលើឧបករណ៍សម្រាប់បង់ប្រាក់។

១.១៦ “ការចាប់ផ្តើមគិត” សំដៅលើកាត សៀវភៅណែនាំដល់អ្នកប្រើប្រាស់របស់វីង និង សម្ភារៈដែលបោះពុម្ពផ្សេងទៀតដែលផ្តល់ជូនអ្នកនៅពេលចុះឈ្មោះ។ តាមការសម្រេច​របស់​វីង ហើយវីងក៏អាចបញ្ចូលកាត និងលេខសម្គាល់​កាតមួយផងដែរ។

១.១៧“វីង” “យើង” និង “ពួកយើង” សំដៅលើធនាគារឯកទេសវីង​ (ខេមបូឌា) លីមីតធីត

១.១៨“លេខគណនី វីង” សំដៅលើលេខដែលចេញដោយវីង ​តាមការស្នើសុំរបស់​អ្នកដែលអាចឲ្យវីងកំណត់អត្តសញ្ញាណនៅពេលអ្នកធ្វើប្រតិបត្តិការគណនី វីង តាមវិធី សាស្រ្តណាមួយ។

១.១៩“អ្នក” និង”របស់អ្នក” សំដៅលើអាជីវករនៃសេវាបង់ប្រាក់ វីង ។

 

២. កាតព្វកិច្ចរបស់អ្នក

ក) ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់
អ្នកត្រូវរក្សាទុកលេខសម្ងាត់ និងភាពលម្អិតនៃអ្នកប្រើប្រាស់ជាការសម្ងាត់ ហើយត្រូវ​ជូន​ដំណឹង​មកធនាគារឯកទេសវីងភ្លាមៗ នៅពេលដឹងថាមានការប្រើប្រាស់នូវលេខសម្ងាត់ និង/ឬឈ្មោះ​អ្នកប្រើ​ប្រាស់​ដោយគ្មានការអនុញ្ញាត។

 

៣. ការផ្តល់សេវាកម្ម/ផលិតផល 

អ្នកត្រូវរក្សាការអនុវត្តអាជីវកម្មឲ្យបានសមស្របតាមការប្រើប្រាស់សេវា និងត្រូវអនុលោមតាម​រាល់​បទ បញ្ញត្តិ និងបទដ្ឋានគតិយុត្តិទាំងអស់ពាក់ព័ន្ធនឹងការប្រើប្រាស់របស់ខ្លួន។

 

ខ) សេវាកម្ម និងផលិតផលដែលត្រូវបានហាមឃាត់

  • i. Yអ្នកបានដឹងច្បាស់លាស់ហើយថា វីង មិនផ្តល់ជូននូវសេវាបង់ប្រាក់ វីង ពាក់ព័ន្ធនឹងសេវា /ផលិតផលណាមួយដែលត្រូវបានហាមឃាត់ដោយច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​ជាធរមាន ទ្បើយឬរំលោភបំពានគោលការណ៍ផ្ទៃក្នុងវីង ឬ​ធ្វើ​ឲ្យ ​វីង ត្រូវបានគេគិត ថាបានបំពានច្បាប់ និងបទដ្ឋានគតិយុត្តិដែល​មាន​ជា​ធរ​មាន​ទ្បើយ។
  • ii. អ្នកមិនត្រូវលក់ផលិតផល និងសេវាដែលមានចែងត្រូវបានហាមឃាត់ ឬរឹតត្បិតមិនឲ្យលក់​ទៅឲ្យអ្នកកាន់កាប់គណនី/កាតវីង ដែលស្ថិតក្រោមច្បាប់ និងបទដ្ឋានគតិយុត្តិដែល​មាន​ជា​ធរមានទ្បើយ។
  • iii. អ្នកត្រូវផ្តល់ព័ត៌មានអំពីផលិតផល/សេវារបស់វីង តាមការសមស្របដែល​ស្នើ​ដោយវីង ពីមួយពេលទៅមួយពេល។វីង មានសិទ្ធិបដិសេធ​ផ្តល់​នូវសេវា វីង ណាមួយដែលជាប់ពាក់ ព័ន្ធនឹងសេវា និងផលិតផលដែល​ត្រូវបាន​ហាម​ឃាត់។
  • iv. អ្នកត្រូវផ្តល់សំណងដល់វីង ចំពោះព្យសនកម្ម ការខូចខាត និងទំនួលខុស​ត្រូវណាមួយដែលវីងទទួលរងការខាតបង់ដែលកើតចេញពី ឬជាប់ពាក់ព័ន្ធនឹង សេវា និង ផលិតផលដែលត្រូវបានហាមឃាត់នោះ។

 

៤. ការសម្ងាត់ និងឯកជនភាព.

ក) អ្នកឯកភាពផ្តល់ជូននូវរាល់ព័ត៌មានដល់វីង តាមការស្នើសុំរបស់វីង​ដើម្បី​គ្រប់​គ្រងហានិភ័យហិរញ្ញប្ប ទានភេរវកម្ម ឬការលាងលុយ ឬដើម្បីអនុវត្តតាមច្បាប់ និងបទ​បញ្ញតិ្តដែលមាននៅកម្ពុជា ឬប្រទេសដ៏ទៃណាមួយ ហើយអ្នកក៏បានឯកភាពថា វីងនឹង​លាត​ត្រដាងនូវព័ត៌មាន ណាមួយដែល ពាក់ព័ន្ធជាមួយអ្នកដូចជា ប្រតិត្តិការ គណនីវីង របស់អ្នក​ក្នុង​ធនាគារដែលអ្នកបានដំកល់ប្រាក់ ការ អនុវត្តច្បាប់ណាមួយ ភ្នាក់ងារច្បាប់ ឬតុលាការ តាមការ​តម្រូវដោយច្បាប់ទាំងនោះ ក្នុងប្រទេសកម្ពុជា ឬគ្រប់ទីកន្លែង។

ខ) អ្នកមិនត្រូវផ្តល់ ឬផ្លាស់ប្តូរនូវព័ត៌មានពាក់ព័ន្ធនឹងអតិថិជន ឬព័ត៌មានសម្ងាត់របស់វីង ឬបង្ខូចឈ្មោះ សេវា របស់វីងតាមបណ្តាញសង្គម ឬបណ្តាញផ្សព្វផ្សាយព័ត៌មានផ្សេងៗ។

 

៥. សិទ្ធិ និងកាតព្វកិច្ចរបស់វីង 

  • ក) វីង ផ្តល់ជូននូវសេវា “វីងគិតលុយ” ឬ ”បង់ប្រាក់តាមវីង ” ឬ ”សេវាបង់ប្រាក់”
  • ខ) វីងអាចកែប្រែសេវាពីមួយពេលទៅមួយពេលតាមការសម្រេចចិត្តរបស់ខ្លួន និងតាមរយៈ​ការជូនដំណឹង ជាលាយលក្ខណ៍អក្សរ ឬប្រព័ន្ធអេទ្បិចត្រូនិក ប្រសិនបើការ​កែប្រែនោះមិន​បន្ថយនូវ​មុខងារនៃសេវា។
  • គ) វីងនឹងផ្តល់ជូននូវការផ្គត់ផ្គង់អតិថិជន និងបច្ចេកទេស។ វីងធានាថា ធនាគារឯកទេសវីង អនុវត្ត តាមច្បាប់ និងបទដ្ឋានគតិយុត្តិ​ដែលមានជាធរមានពាក់ព័ន្ធនឹងបទបញ្ញតិ្តនៃសេវាបង់ប្រាក់។
  • ឃ) វីងសូមរក្សាសិទ្ធិសម្រេចពេញលេញក្នុងការបដិសេធការចូលទៅ ការផ្អាក ឬបញ្ចប់​បទបញ្ញត្តិ​នៃសេវា កម្ម វីង ចំពោះអាជីវករណាមួយ ឬអាជីវករណាពេលអនាគតគ្រប់ពេលវេលា និងដោយគ្មាន ទទួលខុសត្រូវណាមួយទ្បើយ។

៦. ទំនាក់ទំនងនៃកិច្ចសន្យា

  • ក) អ្នកឯកភាពអនុវត្តក្នុងនាមអ្នកអនុវត្តដោយស្មោះត្រង់ និងធ្វើកិច្ចការចាំបាច់ទាំងអស់ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កាតព្វកិច្ចរបស់អ្នកក្រោមកិច្ចព្រមព្រៀងនេះ។
  • ខ) ប្រសិនជាអ្នកខកខាន និងកែតម្រូវនូវភាពខុសឆ្គងតាមខចែងអំពីកាតព្វកិច្ចក្នុងរយៈពេល ០៣ខែ ក្រោយពីការជូនដំណឹងពីវីង ហើយវីង មានសិទ្ធិបញ្ចប់សេវាកម្មនេះភ្លាមៗ​ដោយគ្មានការជូនដំណឹង បន្ថែមទៀតទ្បើយ។
  • គ) វីងមានសិទ្ធិបង្កក ឬដកហូតទឹកប្រាក់នៅក្នុងគណនីរបស់​អ្នកដោយគ្មានការជូន​ដំណឹង​មុន ក្នុងករណីដូចខាងក្រោម៖
    1. i. ទឹកប្រាក់ក្នុងគណនីរបស់អ្នកកើនទ្បើងដោយគ្មានមូលហេតុ ដែលបណ្តាលមកពី​កំហុស​បច្ចេកទេស​​របស់វីង។
    2. ii. ទឹកប្រាក់ក្នុងគណនីរបស់អ្នកកើនទ្បើងដោយសារសកម្មភាពបោកបញ្ឆោត និងការកេញ​ប្រវ័ញ្ច​ប្រាក់កម្រៃជើងសារពីវីង ក្រោយពីពិនិត្យគណនី វីង របស់អ្នក ផ្អែកតាម​ដំណោះស្រាយ ជម្លោះរបស់វីង។ និង
    3. iii. ទឹកប្រាក់ដែលអ្នកត្រូវប្រគល់ត្រទ្បប់ទៅអតិថិជនក្នុងករណីដែលអ្នកបំពាន គោលការណ៍​នៃ​សេវាកម្ម។

 

៧. លក្ខខណ្ឌបង់ប្រាក់ និងថ្លៃឈ្នួល

  • ក) អាជីវករឯកភាពឲ្យវីង កាត់ទាំងមូល ឬមួយផ្នែកនៃថ្លៃឈ្នួលសេវាកម្មដែលត្រូវសង និងត្រូវបង់ ប៉ុន្តែ មិនត្រូវបានបង់ដោយអាជីវករពីប្រាក់សំណងការទូទាត់ដែលពាក់ព័ន្ធទ្បើយ។
  • ខ) អ្នកត្រូវបង់ប្រាក់ឈ្នួលមកវីង ដូចមានចែងខាងក្រោម។ វីង អះអាងថា គ្មានអាករលើតម្លៃបន្ថែមត្រូវ បានអនុវត្តចំពោះថ្លៃឈ្នួលដែលទាមទារដោយវីង ទ្បើយ។
  • គ)វីង ទាមទារ ០.៧៥% ក្នុងមួយប្រតិបត្តិការនៃចំនួនទឹកប្រាក់ដែលត្រូវបង់ពីអតិថិជន (អ្នកកាន់ កាប់គណនី/កាតវីង)។
  • ឃ) ការទាមទារថ្លៃលើស/ក្រោម​ ក្នុងករណីវីង ទាមទារថ្លៃពីអាជីវករលើស​ពីថ្លៃឈ្នួល​សេវាកម្មដែល កំណត់ ក្នុងលក្ខខណ្ឌនេះ វីង នឹងប្រគល់ត្រទ្បប់ថ្លៃឈ្នួល​នៃសេវាកម្ម​ដែលលើសទៅ ឲ្យអាជីវករភ្លាម។ ប្រសិនបើ វីងទាមទារថ្លៃពីអាជីរករ​ក្រោមថ្លៃ​ឈ្នួល​សេវាកម្មដែលកំណត់ នោះអាជីវករត្រូវបង់ ប្រាក់ ឈ្នួលសេវាកម្មដែលជំពាក់មកឲ្យវីង ភ្លាមៗ។
សេវាកម្មទឹកប្រាក់អតិបរមាចំនួនទឹកប្រាក់ថ្លៃឈ្នួល (បង់ប្រាក់តាម Wing)
សមតុល្យតម្រូវN/AN/Aមិនយកថ្លៃឈ្នួល
ដាក់ប្រាក់ចូលមិនកំណត់(6K/txn)មិនកំណត់មិនយកថ្លៃឈ្នួល
វេលុយតាម វីង$5,000$0 - $100.49$0.60
$100.50 - $500.49$1.20
$500.50 - $1,000$2.25
បង់វិក្កយបក្រ- អតិថិជន កាតគណនី វីង
+ប្រាក់ឈ្នួល
 
ដកប្រាក់ចេញ (ក្រោយពីរលើក)$3,000$0 - 100.49$0.25
$100.50 - $500.49$0.50
$500.50 - $2,000$0.75
ពី វីង ទៅ វីង$3,000$0 - $100.49$0.25
$100.50 -$500.49$0.50
$500.50 -$3,000$0.75
ដំកល់ទឹកប្រាក់មិនកំណត់  
ដកប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិ$2,000  
បង់វិកយបក្រ- (អតិថិជន)មិនកំណត់  
បង់វិកយបក្រ- (តាម Online)$8,000  

 

៨. ការជូនដំណឹង និងការកែប្រែថ្លៃឈ្នួល និងថ្លៃទាមទារ ខចែងនិងលក្ខខណ្ឌ

ក) វីង អាចកែប្រែនូវលក្ខខណ្ឌទាំងនេះ និងថ្លៃឈ្នួល ព្រមទាំងថ្លៃ​ទាមទា​រ​បាន​គ្រប់​ពេលវេលា។ ក្រុមហ៊ុន Wing នឹងជូនដំណឹងអំពីការកែប្រែយ៉ាងហោចណាស់ ២១ថ្ងៃមុនការកែ​ប្រែ​នេះចូលជាធរមាន តាមរយៈ

  • ការជូនដំណឹងនៅលើគេហទំព័ររបស់វីង គឺ www.wingmoney.com ឬបណ្តាញសង្គម Facebook ឬតាមរយៈការផ្សព្វផ្សាយជាប្រចាំថ្ងៃ ឬសារព័ត៌មានជាតិ។ ឬ
  • ការទំនាក់ទំនងទៅកាន់អ្នកតាមទូរស័ព្ទដោយជូនដំណឹងតាម SMS ឬជូនដំណឹងតាមប្រព័ន្ធ​អេទ្បិចត្រូនិកដែលមាននៅក្នុងប្រព័ន្ធ menu របស់វីង។

វីង ក៏នឹងអាចប្រើប្រាស់វិធីសាស្ត្រដូចមានបញ្ជាក់ខាងលើ ក្នុងការជូនដំណឹងអ្នក ឬការឆ្លើយ ឆ្លងដ៏ទៃទៀត ឬតាមរយៈការទំនាក់ទំនងអ្នកជាលាយលក្ខណ៍អក្សរតាមអាសយដ្ឋានដែល​ត្រូវ​បានកត់ ត្រាដោយវីង។

 

៩. ការកែប្រែលម្អិត

អ្នកត្រូវជូនដំណឹងមកកាន់វីង ភ្លាមៗ នូវរាល់ការកែប្រែលំអិតផ្ទាល់ខ្លួនរបស់អ្នក ដែលអ្នកបាន ផ្តល់ជូនវីង កន្លងមក។ វីងនឹងមិនទទួលខុសត្រូវ ឬរ៉ាប់រង​ចំពោះ​កា​រការប្រព្រឹត្តខុស ឬការខាតបង់ណាមួយដែលអ្នកទទួលរងគ្រោះពាក់ព័ន្ធនឹងការកែប្រែ នៅ​ពេល​ដែលវីង មិនទទួលបាន ការជូនដំណឹងជាមុន។

 

១០. ការបង្អាក់ចំពោះសេវាកម្ម

អ្នកឯកភាពថា វីង នឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលអ្នកបាន​រង​គ្រោះ នៅពេល ដែលសេវាកម្មមិនដំណើរការបណ្តោះអាសន្ន ឬនៅពេលប្រព័ន្ធ ឬឧបករណ៍មិន​ដំណើរការដូចសព្វដង ដោយគិតទាំងមូលហេតុដែលកើតទ្បើង។

 

១១. បណ្តឹងតវ៉ារបស់អតិថិជន

ក) អ្នកត្រូវទទួលខុសត្រូវជាបឋមចំពោះបណ្តឹងតវ៉ា ការបដិសេធផលិតផល សេវាកម្ម ដែលធ្វើទ្បើងដោយ​អ្នកកាន់កាប់គណនី/កាត វីង ព្រមទាំងរាល់ជម្លោះណាមួយជាមួយអ្នកកាន់កាប់គណនី/កាត វីងដែលកើតចេញពីភាពផ្ទុយច្បាប់ ភាពក្លែងក្លាយ ភាពហួសកាលកំណត់ ភាពមិនបំពេញគ្រប់លក្ខណៈ វិការៈ ឬគុណភាពនៃផលិតផល និងសេវាកម្មមិនល្អ។ ឬ

ខ) នៅពេលអ្នកមិនអាចដោះស្រាយបញ្ហាទាំងនោះបាន អ្នកត្រូវទំនាក់ទំនងមកកាន់វីង ភ្លាម តាមរយៈ ប្រព័ន្ធទូរស័ព្ទ (023 999 989)

 

១២. ការបញ្ចប់

ក) វីង អាចបញ្ចប់ទាំងមូល ឬដោយផ្នែកនៃសេវកម្មដែលផ្តល់ជូនដោយផ្តល់ការ​ដំណឹង​ជា​មុន​រយៈ ៣០ថ្ងៃ។

ខ) អ្នកក៏អាចបញ្ចប់ទាំងមូល ឬដោយផ្នែកនៃលក្ខខណ្ឌនេះដោយផ្តល់ការ​ដំណឹង​ជា​មុន​រយៈ ៣០ថ្ងៃ មកឲ្យវីង ។

គ) ភាគីម្ខាងត្រូវបញ្ចប់កិច្ចព្រមព្រៀងនេះដោយមានប្រសិទ្ធិភាពភ្លាមចំពោះភាគីម្ខាងទៀត ក្នុងករណីភាគី​ម្ខាង​ទៀត៖

  • i. ប្រព្រឹត្តនូវការបំពានផ្នែកសម្ភារៈណាមួយនៃលក្ខខណ្ឌនេះដែលមិនអាចជួលជុលបាន ឬ (នៅពេលដែលការបំពាននោះមិនអាចនឹងជួលជុលបាន) មិនត្រូវបានធ្វើឲ្យដូចសភាពដើម​ក្នុង​រយៈ៣០ថ្ងៃ ក្រោយពីតម្រូវដោយការជូនដំណឹឲ្យជួលជុលការបំពាននោះ។
  • ii. រំលោភបំពានផ្នែកសម្ភារៈនូវលក្ខខណ្ឌនេះ ឬច្រើនលើកច្រើនសារ ដោយមិនគិតដល់ថាតើការ​រំលោភបំពាននេះត្រូវបានធ្វើឲ្យដូចសភាពដើមឬអត់។ ឬ
  • iii. ក្លាយទៅជាក្ស័យធន។

 

១៣.  សារៈប្រយោជន៍នៃការបញ្ចប់

ក) ការបញ្ចប់កិច្ចព្រមព្រៀងមិនមានឥទ្ធិពលលើសិទ្ធិដែលបន្ថែមណាមួយ ឬទំនួលខុសត្រូវរបស់គូភាគី នៅមុនពេលកាលបរិច្ឆេទបញ្ចប់ទ្បើយ។

ខ) មុនពេលកាលបរិច្ឆេទបញ្ចប់កិច្ចព្រមព្រៀងមានសុពលភាព អ្នកត្រូវប្រគល់មកឲ្យវីង នូវរាល់ឧបករណ៍ ឯកសារ និងទ្រព្យសម្បត្តិផ្សេងៗទៀតស្ថិតក្រោមការកាន់កាប់របស់អ្នក ដែល​ជា​កម្មសិទ្ធិ​របស់ក្រុមហ៊ុន Wing តាមការចំណាយសមស្របរបស់វីង ។

គ) រាល់ថ្លៃឈ្នួល ឬទឹកប្រាក់នានាដែលត្រូវបានប្រគល់ជាមុនទៅមកភាគីម្ខាងទៀត ត្រូវប្រគល់សងវិញ​ជាបន្ទាន់។ ហើយ

ឃ) រាល់ការបង់ប្រាក់ណាមួយដែលនៅជំពាក់ ត្រូវប្រគល់មុនពេលកាលកំណត់បញ្ចប់កិច្ចព្រមព្រៀងមាន​សុពលភាព។

 

១៤. ប្រធានស័ក្ត

គ្មានភាគីណាមួយត្រូវទទួលខុសត្រូវចំពោះការខាតបង់ ឬការខកខានក្រោមលក្ខខណ្ឌ ចំពោះការ​ខកខានអង្កេត ឬអនុវត្តបទបញ្ញត្តិណាមួយនៃលក្ខខណ្ឌនេះដែលកើតទ្បើងដោយសារហេតុផល ឬ​មូល​ហេតុ​ដែលមិនអាចគ្រប់គ្រង ឬទប់ស្កាត់បាន រួមមាន ដោយមិនកំណត់នូវ កូដកម្ម ការឈប់​សកម្មភាព​ការងារ ជម្លោះការងារ ប្រធានស័ក្ត គ្រោះធម្មជាតិ សកម្មភាពរដ្ឋាភិបាល ឬភ្នាក់ងារ អគ្គីភ័យ គ្រោះទឹកជំនន់ ខ្យល់ព្យុះ កុប្បកម្ម ភាពខ្វះ ឬខកខានកម្លាំង ភាពបរាជ័យនៃប្រព័ន្ធភ្លាមៗ និងមិន​អាច​រំពឹង​ទុកបាន សង្គ្រាម ការបំផ្លិចបំផ្លាញដោយចេតនា ឬគ្មានសមត្ថភាពទទួលយកកម្លាំងការងារ​គ្រប់គ្រាន់ វត្ថុធាតុដើម ប្រេងឥន្ធនៈ ឬអត្ថប្រយោជន៍នានា។

 

១៥. ភាពតម្រូវនៃការប្រឆាំងនឹងការលាងលុយកខ្វក់ 

អាជីវករត្រូវអនុវត្តតាមបទបញ្ញត្តិច្បាប់ជាធរមានទាំងអស់ស្តីពី ការប្រឆាំងនឹងការលាងលុយកខ្វក់ ទណ្ឌកម្ម និងហិរញ្ញប្បទានភេរវកម្ម (ការប្រឆាំងការសំអាតប្រាក់)។ ផ្អែកតាមការប្រឆាំងនឹងការ លាងលុយ ការប្រឆំាងការបោកបញ្ឆោត ព្រមទាំងការអនុវត្តតាម និងសន្តិសុខផ្សេងទៀត របស់ធនាគារជាតិនៃ​កម្ពុជា វីង នឹងដាក់ចេញនូវការកំណត់សមស្រប និងគ្រប់គ្រង សមត្ថភាពរបស់ អាជីវករ​ក្នុង​ការប្រើប្រាស់សេវាកម្ម វីង ។ ដែនកំណត់ទាំងនេះរួមបញ្ចូលតែមិនកំណត់ចំពោះការ បដិសេធ​បង់ប្រាក់ ឬការផ្អាក/ការរឹតត្បិតសេវាកម្ម វីង ណាមួយពាក់ព័ន្ធនឹងប្រតិបត្តិការ ឬអតិថិជន និងអតិថិជននាពេលអនាគត។ វីង នឹងរាយការណ៍ប្រតិបត្តិការ​ដែលពាក់ព័ន្ធ​នឹង​ការ​សង្ស័យនានា ក្នុងគោលបំណងអនុវត្តតាមភាពតម្រូវនៃច្បាប់ជាធរមាន។

 

១៦. ច្បាប់គ្រប់គ្រង

បទបញ្ញត្តិ និងលក្ខខណ្ឌដែលមានចែងនៅទីនេះ ត្រូវស្ថិតក្រោមការគ្រប់គ្រងច្បាប់នៃព្រះរាជាណាចក្រ​កម្ពុជា។

 

១៧. ភាសា

បទបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះត្រូវបានធ្វើទ្បើងជាភាសាអង់គ្លេស។ ក្នុងករណីមានភាពស្រពិ​ច​ស្រពិលរវាងច្បាប់ដើមនៃភាសាអង់គ្លេស និងប្រតិបត្តិការណាមួយ ភាសាអង់គ្លេសត្រូវយកមកអនុវត្ត។