គ្មានប្រាក់សុទ្ធ គ្មានបញ្ហា! សេវាកម្មវីងគិតលុយជួយអ្នកបាន!!

កុម្ភៈ 28, 2017

ភ្នំពេញ៖ ជាក្រុមហ៊ុនដែលឈានមុខគេក្នុងប្រទេសកម្ពុជាផ្នែកសេវាផ្ទេរប្រាក់ចល័ត    ធនាគារឯកទេសវីង​បានផ្តល់ជូនសេវាកម្មថ្មីបំផុត និងឈានមុនគេសម្រាប់សេវាទូទាត់ប្រាក់តាមបច្ចេកវិទ្យាថ្មីគឺ “វីងគិតលុយ”។

ជាមួយសេវាកម្ម វីងគិតលុយ ប្រជាជនកម្ពុជានឹងទទួលបានបទពិសោធន៍ថ្មី និង ភាពងាយស្រួលក្នុងការទូទាត់ប្រាក់នៅតាមបណ្តាហាងដៃគូសហការរបស់វីង។ សេវាកម្ម វីងគិតលុយ នេះអាចឲ្យអតិថិជនប្រើប្រាស់គណនីវីង ទូទាត់ដោយផ្ទាល់ជាមួយដៃគូសហការរបស់វីងរួមមានដូចជា៖ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ធាគារ និង តាមបណ្តាហាងនាៗ ដោយគ្រាន់តែចុចលើទូរស័ព្ទដៃតែពីរបីជំហានប៉ុណ្ណោះ។

លោក Jojo Malolos អគ្គនាយកនៃធនាគារឯកទេសវីងបានអោយដឹងថា “ដើម្បីឆ្លើយតបទៅនឹង            ការវិវឌ្ឍរបស់បច្ចេកវិទ្យាលើទីផ្សារ ការផ្តល់ជូននូវសេវាកម្មថ្មី វីងគិតលុយ នេះនឹងពង្រឹង ក៏ដូចជារក្សាតំណែងវីង ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាផ្ទេរប្រាក់ចល័តក្នុងព្រះរាជាណាចក្រកម្ពុជា​ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដែលមានភាពច្នៃប្រឌិត និងផ្តល់ភាពងាយស្រួលដល់អតិថិ     ជន។​ យើងជឿជាក់ថា អតិថិជនវីង នឹងមានការពេញចិត្តជាមួយសេវាកម្មថ្មី ដោយពួកគាត់មិនចាំបាច់ទូទាត់ដោយប្រើប្រាក់សុទ្ធនោះឡើយ។ ​តើអ្នកធ្លាប់ពិសារអាហារនៅ ភោជនីយដ្ឋាន ហើយភ្លេចកាបូបលុយមកតាម ឬ មិនមានប្រាក់សុទ្ធគ្រប់គ្រាន់ក្នុងការបង់ថ្លៃចំណាយដែលឬទេ? ជាមួយនឹងវីងគិតលុយ ពួកគាត់ គ្រាន់តែមានទូរស័ព្ទក្នុងដៃតែប៉ុណ្ណោះដើម្បីទូទាត់ប្រាក់! គ្រាន់តែស្កេន​ ​QR Code ជាមួយកម្មវិធីស្មាតហ្វូនវីង ក្នុងទូរស័ព្ទរបស់លោកអ្នក ឬ ចុច *989#     រួចចុចជ្រើសរើសលេខ 7. Pay with Wing បន្ទាប់មកវាយចំនួនទឹកប្រាក់​ជាការស្រេច! សេវាកម្មវីងគិតលុយ មានភាពរហ័ស សាមញ្ញ និងងាយស្រួល ហើយរាល់ការចំណាយក៏មានសុវត្ថិភាពសម្រាប់ភាគីទំាងពីរ អ្នកទិញ និង អ្នកលក់!​ ឥលូវនេះ យើងមានដៃគូសហការជាង ១០០កន្លែង ទូទាំងប្រទេសកម្ពុជា ដែលប្រតិបត្ដិការសេវា វីងគិតលុយ នឹងមានគម្រោងពង្រីកចំនួនដៃគូបន្ថែមទៀត ចាប់ពីម៉ាកល្បីៗដែលអ្នកចូលចិត្ត រហូតដល់ហាងក្នុងស្រុកផ្សេងៗទៀត ។”

ដើម្បីរីករាយក្នុងប្រើប្រាស់នូវសេវាកម្មថ្មីនេះ អតិថិជនគ្រាន់តែទាយយកនូវកម្មវិធីស្មាតហ្វូនវីង (The Wing Money mobile app)​  ដែលមានទាំងនៅលើ App Store និង Google Play សម្រាប់ប្រភេទទូរស័ព្ទ iOS និង Android ឬ ដោយគ្រាន់តែចុច *989# រួចជ្រើសរើសលេខ​ “7.Pay with Wing” ជាការស្រេច។

ដើម្បីទទួលបាននូវគណនីវីងឥតគិតថ្លៃ លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារវីងណាមួយទូទាំងប្រទេស និង យកមកជាមួយនូវឯកសារសម្គាល់ខ្លួនណាមួយក៏បានដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ ឬ ប័ណ្ណសម្គាល់មន្រ្តីរាជាការ។

សម្រាប់ពត៌មានបន្ថែមអំពី សេវាកម្មវីងគិតលុយ និង បញ្ជីនៃដៃគូសហការរបស់វីង សូមចូលទៅកាន់គេហទំព័រ​ https://www.wingmoney.com/km/personal/pay-with-wing/ ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិនរបស់វីងតាមរយៈលេខ ០២៣ ៩៩៩ ៩៨៩ ឬ ០១២ ៩៩៩ ៤៨៩។