បង់វិក្កយបត្រ PPCTV តាមវីង ឈ្នះម៉ូតូហុងដា Scoopy!

រយៈពេលផ្សព្វផ្សាយ: កក្កដា 26, 2017 ទៅ សីហា 26, 2017

រំភើបជាមួយឱកាសឈ្នះរង្វាន់ដូចជា ម៉ូតូ Scoopy និង ទូរស័ព្ទ Nokia ដ៏ថ្មីស្រឡាង ដោយគ្រាន់តែធ្វើការទូទាត់វិក្កយបត្រទូរទស្សន៏ខ្សែកាប ទូរទស្សន៍ឌីជីថល និងអ៊ីនធឺណែត របស់ ភីភីស៊ីធីវី ជាមួយនឹងគណនីវីង វីង App ឬតាមភ្នាក់ងារវីង។ ប្រើវីងដើម្បីទូទាត់វិក្កយបត្ររបស់អ្នក ឥឡូវនេះ!

លក្ខខណ្ឌ៖

  • កម្មវិធីពិសេសនេះមានរយៈពេល ៣ ខែ គិតចាប់ពីថ្ងៃទី ២៤ ខែកក្កដា រហូតដល់ ២៤ ខែតុលា ឆ្នាំ២០១៧។
  • កម្មវិធីពិសេសនេះសម្រាប់តែអតិថិជនភីភីស៊ីធីវី ទូរទស្សន៍ខ្សែកាប ទូរទស្សន៍ឌីជីថល និងអ៊ីនធឺណែត ដែលធ្វើការបង់វិក្កយបត្រតាមវីងតែប៉ុណ្ណោះ។
  • ការចាប់រង្វាន់២លើកនឹងប្រព្រឹត្តទៅនៅក្រុមហ៊ុនភីភីស៊ីធីវី ។​ យើងខ្ញុំនឹងជូនដំណឹងជាមុនប្រសិនបើមានការកែប្រែ។
  • ការចាប់រង្វាន់លើកទី១ នឹងធ្វើនៅថ្ងៃទី ៣១ ខែសីហា ២០១៧ (រង្វាន់រួមមាន ទូរស័ព្ទNokia ៣ រង្វាន់។ ទិន្នន័យនឹងធ្វើការប្រមូលចាប់ពីម៉ោង ០០:០០អាធ្រាត​ ថ្ងៃទី២៤ កក្កដា ២០១៧ រហូតដល់ ១១:៥៩ អាធ្រាត ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧)
  • ការចាប់រង្វាន់លើកទី២ ធ្វើនៅថ្ងៃទី ២៧ ខែតុលា ២០១៧ (រង្វាន់រួមមាន ទូរស័ព្ទNokia ២ រង្វាន់ និងម៉ូតូស្កូបពីរ ១ រង្វាន់។ ទិន្នន័យនឹងធ្វើការប្រមូលចាប់ពីម៉ោង ០០:០០អាធ្រាត​ ថ្ងៃទី២៩ កក្កដា ២០១៧ រហូតដល់ ១១:៥៩ អាធ្រាត ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧)
  • អ្នកឈ្នះរង្វាន់នឹងត្រូវបានអញ្ជើញទៅក្រុមហ៊ុនភីភីស៊ីធីវី ដើម្បីទទួលយករង្វាន់។
  • បង់វិក្កយបត្រកាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើន ដោយគ្មានការកំណត់។
  • អ្នកឈ្នះរង្វាន់លើកទី១ នឹងមិនអនុញ្ញាតឱ្យចូលរួមក្នុងការចាប់រង្វាន់លើកទី២ នោះទេ។
  • បុគ្គលិកវីង និងបុគ្គលិកភីភីស៊ីធីវី មិនអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីពិសេសនេះជាដាច់ខាត។
  • វីងនឹងទទួលខុសត្រូវចំពោះការទំនាក់ទំនងទៅកាន់អ្នកឈ្នះរង្វាន់ក្នុងរយៈពេល៧ ថ្ងៃ បន្ទាប់ពីការចាប់រង្វាន់ ។
  • មានតែអ្នកឈ្នះរង្វាន់តែប៉ុណ្ណោះដែលអាចមកទទួលរង្វាន់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ លេខទូរសព្ទ័ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។