អស្ចារ្យ! បុណ្យភ្ជុំបិណ្ឌឆ្នាំនេះជិះឡានក្រុងទៅស្រុកឥតគិតថ្លៃជាមួយវីង

រយៈពេលផ្សព្វផ្សាយ: កញ្ញា 6, 2017 ទៅ តុលា 6, 2017

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ធនាគារឯកទេសវីងដែលឈានមុខគេផ្នែកសេវាកម្មធនាគារតាមទូរស័ព្ទដៃនៅកម្ពុជានឹងផ្តល់ជូនសំបុត្រឡានក្រុងសម្រាប់ធ្វើដំណើរទៅកាន់ខេត្តណាមួយទាំង២៥ ពីក្រុមហ៊ុនភ្នំពេញសូរិយា និងទឹកសុទ្ធអរុណាចំនួនមួយកេសដោយឥតគិតថ្លៃ ទៅ​ដល់អតិថិជន​ដែល​មានគណនីវីង នៅរាល់ការធ្វើប្រតិបត្តិការផ្សេងៗ ចាប់ពី៥ដុល្លារឡើងទៅ។

លក្ខខណ្ឌដើម្បីទទួលបាននូវការផ្តល់ជូនដ៏ពិសេសនេះ អតិថិជនដែលមានគណនីវីងគ្រាន់តែធ្វើតាមការណែនាំតាមវិធីបីងាយៗដូចតទៅ៖

១) ធ្វើប្រតិបត្តិការផ្សេងៗជាមួយគណនីវីងចាប់ពី៥ដុល្លារឡើងទៅ ចាប់ពីថ្ងៃទី១ កញ្ញា ដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧

២) ធ្វើដំណើរទៅកាន់ស្តង់វីងដែលមានទីតំាងនៅកន្លែងលក់សំបុត្រឡានក្រុងសូរិយាផ្សារធំថ្មី និងបង្ហាញកំណត់ត្រាទាក់ទងនឹងការធ្វើប្រតិបត្តិការផ្សេងៗជាមួយគណនីវីង

៣)​ ទទួលយកសំបុត្រ និងកក់សំបុត្រ ២ ទៅ ៤ ថ្ងៃមុនការធ្វើដំណើររបស់អ្នក ដោយហៅទូរស័ព្ទ ឬធ្វើដំណើរទៅកាន់កន្លែងលក់សំបុត្រឡានក្រុងដោយផ្ទាល់

ចំណាំ៖ អតិថិជនអាចទៅយកសំបុត្រចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០១៧ ពីម៉ោង ៨​ : ០០ នាទីព្រឹក ដល់ ម៉ោង

៥ : ០០ នាទីល្ងាច។

លក្ខខណ្ឌចូលរួមក្នុងការផ្តល់ជូនដ៏ពិសេសនេះ៖

  •  ផ្ញើប្រាក់ពីគណនីវីងទៅវីង
  • ផ្ញើប្រាក់ពីគណនីវីងទៅវីងវេរលុយ
  • ការបញ្ចូលលុយទូរស័ព្ទ
  • ការទូទាត់វិក្កយបត្រតាមអ៊ិនធឺណែត
  • ការទូទាត់វិក្កយបត្រ
  • វីងគិតលុយ
  • ការទូទាត់វិក្កយបត្រទឹកភ្លើងលើសពី២៥ដុលា្លរ

សម្រាប់ការធ្វើប្រតិបត្តិការតាមអនឡាញវិញ អតិថិជនដែលមានគណនីវីងក៏នឹងទទួលបានការបញ្ចុះតម្លៃពិសេសចំនួន១០% ពីក្រុមហ៊ុនឡានក្រុងដូចជា ឡារីតា វីរៈប៊ុនថាំ ភីអេសឌី ម៉ូនឡាយឃីស ប៊ុកមីបាស និងការបញ្ចុះតម្លៃចំនួន១ដុល្លារពីក្រុមហ៊ុនមេគង្គអិចប្រេស