fbpx

ការភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម កាន់តែងាយស្រួលជាមួយក្រសួងពាណិជ្ជកម្ម នឹងដៃគូវីង

កក្កដា 4, 2016

ភ្នំពេញ៖ ធនាគារឯកទេស វីង បានចុះហត្ថលេខាជាដៃគូជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូននូវសេវាកម្មកាន់តែរហ័ស កាន់តែមានសុវត្ថិភាព និងកាន់តែងាយស្រួល ដល់ប្រជាជនកម្ពុជាក្នុងការចុះបញ្ជីពាណិជ្ជកម្ម ស្តីពីការ រក្សាការសម្ងាត់លើប្រព័ន្ធទូទាត់តាមអេឡិចត្រូនិច កម្មវិធីនេះធ្វើឡើនៅ ក្រសួងពាណិជ្ជកម្ម ថ្ងៃទី ៤ ខែក្កដា ឆ្នំា ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងនាយកផ្នែកហិរញ្ញវត្ថុពីខាងធនាគារឯកទេសវីងក៏ដូចជាភ្ញៀវកិត្តិយសផ្សេងៗទៀត។

កិច្ចសហការនេះ ធ្វើឡើងដើម្បីលើកតំកើននូវការប្រើប្រាស់សេវាកម្មដោយមិនចំបាច់ប្រើសាច់ប្រាក់ ជាពិសេសសហគ្រាសធុនតូច ឬកណ្តាល នៃការដំណើរការចុះបញ្ជីអាជីវកម្ម។ កិច្ចព្រមព្រៀងនេះ គឺអនុញ្ញាតអោយ អាជីវករទំាងអស់ អាចចុះឈ្មោះ អាជីវកម្មរបស់ពួកគេតាមអេឡិចត្រូនិច ហើយនឹងបង់ថ្លៃសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។

យោងតាមនាយកផ្នែកហិរញ្ញវត្ថុនៃធនាគារវីង លោកហោ ប៊ុនថែ បានអោយដឹងថា “កិច្ចព្រមព្រៀងនេះ នឹងនំាមកនូវការទូទាត់សេវាកម្មថ្មីដល់ប្រជាជនកម្ពុជា ហើយនឹងអាជីវករជាពិសសេស លើការចុះឈ្មោះធ្វើអាជីវកម្ម ហើយនឹងបង់ថ្លៃសេវារបស់ពួកគេតាម អនឡាញយ៉ាងងាយស្រួល រហ័ស និងមាសុត្ថិភាពជាមួយនឹងសេវាកម្មវីង។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងនេះក៏នំាមកនូវបទពិសោធន៏ ដ៏ល្អបំផុតសម្រាប់អតិថិជន ក្នុងការបង់ថ្លៃសេវាដោយមិនបាច់ប្រើសាច់ប្រាក់។”

ដើម្បីប្រើប្រាស់សេវាកម្មនេះ អាជីវករទំាងអស់គ្រាន់តែបើកគណនីវីង នៅភា្នក់ងារវីងណាមួយក្នុងប្រទេសកម្ពុជា ដូច្នេះអតិថិជនអាចប្រើប្រាស់សេវាកម្មនេះតាមរយៈទូរស័ព្ទដៃរបស់ពួកគេដូចជា៖ ផ្ទេរលុយ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ និងបង់ថ្លៃសេវាតាមប្រព័ន្ធ អនឡានជាដើម។ ពួកគេក៏អាច ដំនើរការ សេវាកម្មនេះ ដោយគ្រាន់តែចុច *989# នៅលើទូរស័ព្ទដៃ ឬក៏ទាញយក កម្មវិធីវីង Mobile App “Wing Money” តាមរយៈ Google App ឬ play store ដោយឥតគិតថ្លៃ។

គួរបញ្ចាក់ថាធនាគារឯកទេស វីង (កម្ពុជា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខ គេនៅកម្ពុជា សម្រាប់ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃដូចជា ផ្ញើរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្តនការទូទាត់លើអ៊ីនធឺណិត និង វីងគិតលុយ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989។