fbpx

ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលការ បង់ប្រាក់ទូទាត់ថ្លៃសេវាកម្មរហ័សតាមរយៈវីង

មិថុនា 20, 2016

ភ្នំពេញ៖ ធនាគារឯកទេសវីង បានបន្តពង្រីវិសាលភាពរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បី ផ្តល់ភាពងាយស្រួល លើការបង់កម្រៃសេវាសាធារណៈ។ ធនាគារវីង បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសាធារណការ និងដឹកជញ្ចូន នៅថ្ងៃទី ២០ ខែមិថុនា ឆ្នំា២០១៦ ស្តីពីការបំរើសេវាបង់ប្រាក់។

ទូទាត់ថ្លៃសេវាកម្មរហ័សតាមរយៈ វីង នៅក្រសួងសាធារណៈការ នឹងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិកាក្រសួងសាធារណការនិងដឹកជញ្ជូន លោក ចូចូ មាឡូឡូស នាយកប្រតិបត្តិ ធនាគារឯកទេសវីង ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនទៀត។

កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងដើម្បី ផ្លាស់ប្តូរការបង់កម្រៃសេវាសាធារណៈ ពីការបង់ជាសាច់ប្រាក់ មកការបង់ប្រាក់តាមបច្ចេកវិទ្យាអេឡិចត្រូនិច សម្រាប់ប្រជាពលរដ្ឋដែល ប្រើសេវាកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រប់ទីកន្លែងដែលផ្តល់សេវារបស់ក្រសួងសាធារណការ នឺងដឹកជញ្ជូន ដូចជាការធ្វើ   បណ្ណបើកបរ  ការស្លាកលេខយានយន្ត រឺចុះបញ្ជីរថយន្ត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ។ ដូច្នេះប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបង់កម្រៃសេវា ដោយគ្រាន់តែទៅកាន់ ភ្នាក់ងារវីងដែលមានជាង ៤០០០កន្លែងនៅទូទំាងប្រទេស រឺ បង់កម្រៃសេវាតាមរយៈគណនីវីង។

យោតាមប្រសាសន៍ របស់លោក ចូចូ មាឡូឡូស នាយកប្រតិបត្តិធនាគារឯកទេសវីង បានអោយដឹងថា “កិច្ចព្រមព្រៀងនេះ នឹងជួយកាត់បន្ថយពេលវេលា កាចំណាយក្រៅផ្លូវការ ថែមទំាងមាន សុវត្ថិភាព ងាយស្រួលដោយប្រើសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិចតាមរយៈវីង ហើយអនុញ្ញាតិអោយប្រជាជនទាំងអស់ធ្វើការបង់ថ្លៃសេវាកម្មសាធារណដែលផ្តល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។លើសពីនេះទៅទៀត នេះក៏ជា ជំហានថ្មីមួយទៀតសំរាប់វីងក្នុងការនាំមកនូវសេវាកម្មទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិចដែលល្អបំផុតសំរាប់ប្រជាជន   កម្ពុជាផងដែរ។”

ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជន គ្រាន់តែបើកគណនីនៅភ្នាក់ងាវីង ណាមួយនៅក្នុងប្រទេស ហើយលោកអ្នកអាចប្រើប្រាស់សេវាកម្មនេះតាមរយៈប្រព័ន្ធទូរស័ព្ទដៃ ដូចជា បញ្ជូលលុយទូរស័ព្ទ   បង់ថ្លៃវិក្កយបត្រ និងការចំណាយតាមប្រព័ន្ធអ៊ីនធឺណិត ដោយមិនចំាបាច់ចំណាយពេលវេលាច្រើន។ អតិថិជនអាចប្រើប្រាស់សេវាកម្មវីង នៅលើទូរស័ព្ធដៃរបស់ខ្លួន ដោយគ្រាន់តែចុច *989#  ដោយឥតគិតថ្លៃ ឬក៏ទាញយកម្មវិធី  Mobile app “ Wing Money “ តាមរយៈ Google app ឬ Play store  ឬក៏ ទៅកាន់ភ្នាក់ងារវីងណាមួយទូទំាងប្រទេស។

គួរបញ្ចាក់ថា ធនាគារឯកទេស វីង (កម្ពុជា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខ គេនៅកម្ពុជា ដែលតែងតែមានភាពច្នៃប្រឌិតថ្មី សម្រាប់ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ដូចជា ផ្ញើប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្សការទូទាត់លើអ៊ីនធឺណិត និងវីងគិតលុយ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989។

ស្លាក: cambodiawing