fbpx

ឈ្នះទឹកប្រាក់សន្ធឹកសន្ធាប់រាល់ពេលវេរលុយតាមភ្នាក់ងារវីង!

វិច្ឆិកា 3, 2016

ភ្នំពេញ៖ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែបន្តគំាទ្រសេវាកម្មវីង ធនាគារឯកទេសវីង បានផ្តល់ជូនកម្មវិធីពិសេសដល់អតិថិជន ដែលបានវេរលុយតាមភ្នាក់ងារវីង។ អតិថិជនអាចមានឱកាសឈ្នះ ទឹកប្រាក់សរុប៤លានរៀល (២០ ម៉ឺនរៀល ចំនួន២០រង្វាន់) រៀងរាល់សប្តាហ៍ និងរង្វាន់ធំចុងក្រោយ ២០លានរៀល ដោយគ្រាន់តែវេរលុយតាមភ្នាក់ងារវីងណាមួយក៏បាននៅទូទំាងប្រទេស។កម្មវិធីនេះធ្វើឡើងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នំា២០១៦។

“កម្មវិធីនេះធ្វើឡើងដើម្បីថ្លែងអំណរគុណទៅកាន់អតិថិជនដែលតែងតែវេរលុយតាមភ្នាក់ងារវីង។ ជាមួយនឹងបណ្តាញភ្នាក់ងារវីងគ្របដណ្តប់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាអតិថិជនអាចផ្ញើលុយទៅកាន់មនុស្សជាទីស្រលាញ់ ក៏ដូចជាមិត្តភក្តិដោយងាយស្រួល រហ័ស និងមានសុវត្ថិភាព” នេះបើយោងតាមប្រសាសន៍របស់លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង។

ដើម្បីចូលរួមកម្មវិធីនេះអតិថិជនគ្រាន់តែធ្វើការវេរលុយក្នុងចំនួនណាមួយក៏បាននៅភ្នាក់ងារវីងដែលនៅជិតលោកអ្នកបំផុត។វេរលុយកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន។ កម្មវិធីនេះ នឹងធ្វើការចាប់រង្វាន់រៀងរាល់ថ្ងៃច័ន្ទ នៅទីស្នាក់ការកណ្តាលរបស់ធនាគារឯកទេសវីង។ អ្នកឈ្នះនឹងត្រូវបានទាក់ទងផ្ទាល់ដោយក្រុមការងារវីង ដោយអតិថិជនមិនតម្រូវអោយមានការបង់ថ្លៃសេវាណាមួយដើម្បីទទួលបានរង្វាន់នោះទេ។

វីង ជាធនាគារផ្តល់សេវា វេរប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជាដែលបានបម្រើប្រត្តិបត្តិការជាង១០០,០០០,០០០ តំាងពីឆ្នំា២០០៩ តាមរយៈភ្នាក់ងារវីងដែលមានជាង ៤,០០០ កន្លែងនៅទូទំាងប្រទេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់គេហទំព័រ www.wingmoney.com ឬទំនាក់ទំនងមកកាន់លេខ ០២៣ ៩៩៩ ៩៨៩។