fbpx

ទូទាត់ជាមួយសេវាកម្ម រថយន្តក្រុងសាធារណៈ តាមវីង!

មេសា 21, 2017

ភ្នំពេញ៖ ធនាគារឯកទេសវីង ខេមបូឌា លីមីតធីត បានធ្វើការប្រកាសជាផ្លូវការលើកិច្ចសហការជាមួយ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ដឹកនំាដោយ ឯកឧត្តម ប៉ា សុជាតិវង្ស​ អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយលោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង និងភ្ញៀវកិត្តិយសផ្សេងៗទៀត។​ កិច្ចសហការនេះធ្វើឡើងដើម្បីពង្រឹង ប្រព័ន្ធសេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយអនុញ្ញាតអោយប្រជាជនកម្ពុជាអាចទិញសំបុត្ររថយន្តក្រុងដោយប្រើប្រាស់កាតរថយន្តក្រុង ឬកាតវីង។

យោងតាមប្រសាសន៍របស់លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីងបានអោយដឹងថា “វីងនឹងនៅតែបន្ត​ការរួមបញ្ចូលប្រព័ន្ធអេឡិចត្រូនិចលើសេវាកម្មដឹកជញ្ជូនក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់យើងគឺផ្តល់ជូន ភាពងាយស្រួល តាមរយៈការទូទាត់ផ្សេងៗ បុត្ររថយន្ត នៅូចជា ឆម្ម ាយដំណឹងនេះតទៅ                                                                            ដល់ប្រជាជនដោយការមិនប្រើប្រាស់សាច់ប្រាក់ ដើម្បីអោយពួកគាត់អាចធ្វើការទូទាត់តាម ប្រព័ន្ធតិចណូឡូជី ហើយកិច្ចព្រមព្រៀងនេះ មិនត្រឹមតែបង្ហាញពីការច្នៃប្រឌិតរបស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងបង្ហាញថា វីងអោយតម្លៃលើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូនសេវាកម្ម ងាយស្រួល រហ័ស និងមានសុវត្ថិភាពជូនប្រជាជន លើផ្នែកអេឡិចត្រូនិច”។

ដើម្បីប្រើសេវាកម្មនេះ អតិថិជនគ្រាន់តែមានគណនីវីងដែលអាចរកបាននៅគ្រប់ភ្នាក់ងារវីង            ទូទំាងប្រទេស​ ដែលមានជាង ៥,០០០ ភ្នាក់ងារវីងទូទំាងប្រទេស ដោយអិតិថិជនគ្រាន់តែយកមកជាប់ខ្លួនជាមួយឯកសារណាមួយក៏បាន ដូចជា អត្តសញ្ញាណប័ណ្ណ កាតមន្ត្រីរាជកា លិខិតឆ្លងដែន ឬប័ណ្ណបើកបរ។

ក្រៅពីនេះ អ្នកដែលមានគណនីវីងអាចធ្វើគ្រប់ប្រតិបត្តិការរបស់សេវាកម្មវីងជាច្រើនដូចជា បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ ទិញឥវ៉ាន់ជាមួយដៃគូរបស់វីងតាមប្រព័ន្ធតិចណូឡូជី និងការទូទាត់តាមអនឡាញ ដែលអតិថិជនអាចធ្វើប្រតិបត្តិការទំាងអស់នេះដោយគ្រាន់តែទាញយកកម្មវិធី ទូរស័ព្ទ Wing Money ពី App Store សម្រាប់ iOS និង Google Play សម្រាប់ Andriod ឬវាយ *989# លើទូរស័ព្ទដៃសម្រាប់ធ្វើប្រតិប្តការ។

វីង គឺជាធនាគារឯកទេសដែលឈានមុខគេលើសេវាហិរញ្ញវត្ថុតាមទូរស័ព្ទ ដែលមានជំនាញលើសេវាកម្មបញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមសូមចូលមកកាន់ www.wingmoney.com ឬទូរស័ព្ទមកកាន់លេខ 012 999 489 ឬ 023 999 989។