fbpx

ធនាគារឯកទេសវីងចាប់ដៃគូជាមួយវើលរីមីត ក្នុងការផ្តល់សេវាផ្ទេរប្រាក់ភ្លាមៗ មកកាន់ប្រទេសកម្ពុជា

កុម្ភៈ 1, 2018

បច្ចុប្បន្ននេះ ប្រជាជនកម្ពុជារស់នៅក្រៅប្រទេសអាចផ្ញើប្រាក់ភ្លាមៗទៅគណនីធនាគារចល័តវីងជាងមួយលាន  គណនី ឬ ដកសាច់ប្រាក់នៅទីតាំងជាង ៥០០០ កន្លែង

ភ្នំពេញ និងទីក្រុងទ្បុងដ៍ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨: ក្រុមហ៊ុនផ្ទេរ និងផ្ញើប្រាក់តាមប្រព័ន្ធអនទ្បាញ​ ឈ្មោះថា WorldRemit ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្ទេរប្រាក់ឌីជីថលឈានមុខគេ និង ធានាគារផ្តល់សេវា​កម្មហិរញ្ញវត្ថុទូរស័ព្ទចល័ត ​ធំបំផុតនៅកម្ពុជាគឺធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត បាន​ចាប់​ផ្តើម​ ធ្វើ​ការ​ផ្ទេរ​ប្រាក់​មក​កាន់ប្រទេសកម្ពុជា។

សេវាកម្មថ្មីនេះផ្តល់ជូនប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងបម្រើការងារនៅជាង ៥០ប្រទេស រួមមាន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី និងប្រទេសកាណាដា នូវការផ្ញើប្រាក់​ទៅគណនីធនាគារចល័តជាង​មួយ​លាន​របស់ធនាគារ ​វីង។ ម្ចាស់គណនីវីងអាចផ្ញើប្រាក់ក្នុងស្រុក បង់វិក័យប័ត្រ ប្រើប្រាស់ប្រាក់នេះជាមួយជាង ៨០០០ អាជីវករ ឬគ្រាន់តែដកសាច់ប្រាក់តាមរយៈភ្នាក់ងារ វីង។

អ្នកទទួលអាចទទួលយកប្រាក់ជាដុល្លារ រឺប្រាក់រៀល។ ទឹកប្រាក់ត្រូវបានដាក់បញ្ចូលដោយ​ផ្ទាល់​ទៅ​ក្នុងគណនីវីង ឬប្រមូលនៅតាមទីតាំងរបស់ភ្នាក់ងារវីងជាង ៥០០០ កន្លែង ក្នុងប្រទេសកម្ពុជា

ការផ្ទេរប្រាក់ពីក្រៅប្រទេសមានភាពសាមញ្ញព្រោះវាជា គំរូឌីជីថលដំបូងគេ ដែលប្រើប្រាស់​ភាព​ងាយ​ស្រួល​របស់ក្រុមហ៊ុន WorldRemit ។ ទឹកប្រាក់អាចត្រូវបានផ្ញើចេញពីកម្មវិធីស្មាតហ្វូនឬវេបសាយរបស់ក្រុមហ៊ុន WorldRemit ដោយមិនចាំបាច់ចំណាយពេលវេលា និងប្រាក់ផ្ទាល់មកកាន់ភ្នាក់ងារទ្បើយ។

សេវាកម្មធនាគារចល័តកាន់តែមានប្រជាប្រិយភាពខ្លាំងទ្បើង ពាសពេញតំបន់អាស៊ីខាងត្បូង​ហើយ​ក្នុង​ឆ្នាំ២០១៦ ស្ថាប័នពាណិជ្ជកម្មឧស្សាហកម្មមួយឈ្មោះថា សមាគមន៍ប្រព័ន្ធចល័តសាកល (GSMA)  បាន​លើក​ទ្បើងថា ក្នុងតំបន់នេះ មាន៤០%នៃអ្នកដែលទើបតែចុះឈ្មោះប្រើគណនីថ្មី។  កត្តានេះកំពុង​ត្រូវ​បាន​ជំរុញ​ដោយ​សេវាកម្មជាច្រើនរដូចជាសេវាកម្មបស់វីង​​ ដែលអាចឱ្យប្រជាជនកម្ពុជាផ្ញើ ​និង​ទទួលប្រាក់តាមរយៈ​ទូរ​ស័ព្ទ​ដៃ។

ប្រជាជនរស់នៅក្រៅប្រទេសរាប់លាននាក់របស់កម្ពុជាបានដើរតួយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេស។ របាយការណ៍ របស់ធនាគារពិភពលោកបានលើកទ្បើងថា ក្នុងឆ្នាំ២០១៥ ប្រទេស​កម្ពុជា​ទទួលប្រាក់   ប​ញ្ញើជាង ៤០០ លានដុល្លារអាមេរិក។

លោក Ismail Ahmed ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន WorldRemit លើកទ្បើងថា “ភាពជាដៃគូនេះនឹងអនុវញ្ញាតឱ្យប្រជាជនកម្ពុជាដែលបម្រើការងារយ៉ាងលំបាកនៅក្រៅប្រទេសផ្ញើប្រាក់ត្រទ្បប់មកផ្ទះ ក្រុមគ្រួសារ និងមិត្តភ័ក្តកាន់តែងាយស្រួល” ។

“យើងមានសេចក្តីសោមនស្សរីករាយដោយបានធ្វើជាដៃគូជាមួយធនាគារមួយដែល ផ្តួចផ្តើមនូវ សេវាធនាគារចល័តនៅ​កម្ពុជា​ និងបាន​ធានាថា​ ប្រជាជនកម្ពុជារាប់លាននាក់នៅទូទាំងប្រទេស​អាចទទួល​បាន​សេវា​ហិរញ្ញវត្ថុបានយ៉ាងងាយស្រួល”។

លោកJojo Malolos នាយកប្រតិបត្តិធនាគារវីងបានលើកទ្បើងថា “ធនាគារវីងមាន​សេចក្តី​រីករាយ​ក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន WorldRemit ដើម្បី​នាំមកនូវភាពងាយស្រួលថ្មី​ដល់​ប្រជាជន​កម្ពុជា​ដែល​រស់​នៅ​ឯបរទេស។ “ភាពជាដៃគូនេះធ្វើអោយសេវាកម្មផ្ទេរប្រាក់ពីក្រៅប្រទេស ឆ្ពោះទៅកាន់កម្រិតមួយទៀត – ដោយការផ្ញើប្រាក់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាពីប្រជាជនកម្ពុជាគ្រប់ទីកន្លែងនៅលើពិភពលោក។ យើងកំពុងភ្ជាប់គម្លាត និងធ្វើឱ្យអតិថិជនរបស់យើងដែលរស់នៅក្រៅប្រទេស​កាន់​តែមានភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ញើ​ប្រាក់របស់ពួកគេ​ទៅកាន់មនុស្សដែលខ្លួនស្រទ្បាញ់ ហើយពួកគេអាចដកប្រាក់ភ្លាមៗតាមរយៈគណនីវីង ឬ​ តាមភ្នាក់ងារវីងរបស់យើងនៅទូទាំងប្រទេសជាង ៥០០០កន្លែង” ។

ចូលទៅកាន់ link នេះដើម្បីយល់ដឹងពីរបៀបផ្ញើប្រាក់មកកាន់ប្រទេសកម្ពុជា

ចូលទៅកាន់ link នេះដើម្បីយល់ដឹងពីរបៀបទទួលប្រាក់ក្នុងប្រទេសកម្ពុជា។