fbpx

ធនាគារឯកទេសវីងផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាកាន់តែសម្បើម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ វេលុយ តម្លៃត្រឹមតែ១៥០០រៀល​ គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា

មេសា 12, 2018

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា- កាលពីចុងសប្តាហ៍កន្លងទៅនេះ ធនាគារឯកទេសវីង បានប្រកាសនូវតម្លៃសេវាវេលុយតាមភ្នាក់ងារវីង និងតាមគណនីវីង។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា អាចធ្វើការវេលុយទៅកាន់លេខទូរស័ព្ទនានា តាមរយៈភ្នាក់ងារវីងទូរទាំងប្រទេសចំនួន 5000 កន្លែង ក្នុងអត្រាតម្លៃត្រឹមតែ ១៥០០រៀល  ក្នុងមួយប្រតិបត្តិការ។

នៅក្នុងបទសម្ភាសន៍មួយជាមួយលោក Ruan Swanepoel ដែលជានាយកគ្រប់គ្រងពានិជ្ជកម្មរបស់វីង បានមានប្រសាសន៍ថា វីងតែងតែចាត់ទុកអតិថិជនរបស់ខ្លួនជាអាទិភាព។ គោលបំណងរបស់យើងនៅតែបន្តបម្រើជូនលើសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលគ្រប់រូប គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថា ការផ្លាស់ប្តូរតម្លៃថ្មីនេះ នឹងធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងក្នុងការផ្ញើរលុយទៅផ្ទះជូនមនុស្សជាទីស្រលាញ់ ការបង់ថ្លៃទំនិញ ឬសេវានានា ឬក៏ផ្ញើរលុយទៅកាន់មិត្តភក្តិជាដើម “។

ការផ្លាស់ប្តូរតម្លៃនេះធ្វើឡើងបន្ទាប់ពីកម្មវិធីផ្តល់ជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃក្នុងឳកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលផ្តល់ឳកាសឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ។

កម្មវិធីផ្តល់ជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃរបស់វីង បានចាប់ផ្តើមពីថ្ងៃទី១ ដល់១៣ ខែមេសា។

សំបុត្រឡានក្រុងឥតគិតថ្លៃក្នុងកម្មវិធីនេះ អាចបើកបាននៅបេនឡានមេគង្គអ៊ិចប្រេស្សជ្រោយចង្វា។ អតិថិជនវីងដែលធ្វើប្រតិបត្តិការ២លើក ខុសៗគ្នា ជាមួយនឹងសាច់ប្រាក់៣ដុល្លា ​ក្នុងមួយប្រតិបត្តិការ គឺអាចទទួលបានសំបុត្រឡានក្រុង និងទឹកបរិសុទ្ធអរុណា១កេស ដោយឥតគិតថ្លៃ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Ruan Swanepoel បានឲ្យដឹងថា “សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់គណនីវីង យើងក្នុងនាមជាធនាគាឯកទេសវីង កំពុងតែផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់ឲ្យនៅក្បែរមនុស្សជាទីស្រឡាញ់របស់ពួកគាត់។ ចំណែកឯអតិថិជនមួយចំនួនដែលពុំអាចធ្វើដំណើរទៅកាន់ស្រុកកំណើត ក៏អាចវេលុយទៅអ្នកផ្ទះរបស់ពួកគេក្នុងតម្លៃទាបផងដែរ។

ព័ត៌មានបន្ថែមអំពីកម្មវិធីនេះ សូមទាក់ទងទៅកាន់ទូរស័ព្ទលេខ 023 999 989 ឬចូលទៅកាន់គេហទំព័ wingmoney.com ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។