fbpx

ធនាគារឯកទេសវីងសហការណ៏ជាមួយ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីផ្តល់ជូននិស្សិតនូវភាពងាយស្រួលក្នុងការបង់ថ្លៃសិក្សា

កុម្ភៈ 8, 2018

ភ្នំពេញថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០១៨: វីងដែលជាធនាគារឯកទេសផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត នាំមុខគេនៅកម្ពុជាបានធ្វើការសហការជាមួយ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងកិច្ចខិតខំប្រឹងប្រែងលើសេវាកម្មទូទាត់សាច់ប្រាក់រួមគ្នាជាលើកដំបូង។

ក្នុងភាពជាដៃគូ វីងនឹងផ្តល់លទ្ធភាពឱ្យសិស្សនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​ បង់ថ្លៃសិក្សារបស់ពួកគេប្រកបដោយភាពងាយស្រួល និងរហ័សជាមួយគណនីវីង។ ទន្ទឹមគ្នាផងដែរ ធនាគារឯកទេសវីង នឹងផ្ដល់គណនីវីងដល់សិស្សនិសិ្សតដោយឥតគិតថ្លៃ ហើយសិស្សនិសិ្សតទាំងអស់អាចជ្រើសរើសរបៀបបង់ប្រាក់ ដោយប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង (Wing Money app) ឬកូដ USSD(*989#) ឬនៅតាមភ្នាក់ងារវីងជាង ៥,០០០ កន្លែងទូទាំងប្រទេសកម្ពុជា។

ខណៈពេលដែលធនាគារឯកទេសវីងធ្លាប់បានធ្វើការជាមួយសាកលវិទ្យាល័យនានា នេះគឺជាលើកទីមួយហើយដែលធនាគារឯកទេសវីងបានសហការជាដៃគូជាមួយសាកលវិទ្យាល័យឯកជនមួយនេះ។ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ – ត្រូវបានគេស្គាល់ថាជាសាកលវិទ្យាល័យមួយនៅអាស៊ី – ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០២ ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ធនាគារឯកទេសវីងនឹងឧបត្ថម្ភប្រាក់ចំនួន១០០ ដុល្លារក្នុងមួយខែ ដល់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីភ្ជាប់ WiFi នៅបរិវេណសាលាសម្រាប់ការប្រើប្រាស់របស់សិស្សនិសិ្សតដោយធានាថាគ្រប់គ្នាអាចភ្ជាប់ទំនាក់ទំនងបានដោយងាយស្រួល។

លោក Ruan Swanepoel នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មរបស់វីងបានមានប្រសាសន៍ថា “យើងរីករាយណាស់ដែលបានចូលរួមជាមួយគ្រឹះស្ថានអប់រំរបស់កម្ពុជាដ៏ល្អដូចជាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនេះ។

“យើងមានគំនិតដូចគ្នាក្នុងការប្រឹងប្រែង ដើម្បីផ្តល់ជាចំនេះដឹង និងការអប់រំក្មេងជំនាន់ក្រោយ ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹងនិងឧបករណ៍ ដើម្បីមើលពិភពលោកអោយបានវែងឆ្ងាយ។ យើងជឿជាក់លើការធ្វើឱ្យអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួលសម្រាប់ជីវភាពរស់នៅ ហើយវីងក៏នឹងផ្តល់ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នូវវិធីសាមញ្ញក្នុងការបង់ថ្លៃសិក្សា ដោយប្រើទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ឬនៅតាមភ្នាក់ងារវីងណាមួយរបស់យើង “។

លើសពីនេះសិស្សនិសិ្សតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នឹងអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ជាមួយគណនីវីងដូចជា:

  • ទទួលបានវីងអនទ្បាញម៉ាស្ទ័រកាតដោយឥតគិតថ្លៃសម្រាប់ការទិញទំនិញអនឡាញ នៅតាមហាងធំៗ ដូចជា Amazon និង Alibaba ភ្ជាប់ទៅ PayPal និង iTunes ។
  • ផ្ទេរប្រាក់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា
  • ការ​ផ្ទេរប្រាក់តម្លៃទាបពីគណនីវីង ទៅកាន់គណនីវីង
  • បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ
  • ការទូទាត់វិក័យប័ត្រ ដូចជាបង់ថ្លៃទឹក និងភ្លើង
  • ដៃគូទូទាត់ជាង ៨០០០ កន្លែង