fbpx

ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត ចាប់ដៃគូជាមួយក្រុមហ៊ុន SawasdeeShop ដើម្បីផ្ទេរប្រាក់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា

កុម្ភៈ 23, 2018

ភ្នំពេញ និង បាងកកថ្ងៃទី 21 ខែ ខែកុម្ភៈ ឆ្នាំ 2018: ក្រុមហ៊ុន SawasdeeShop ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណផ្តល់សេវាទូរគមនាគមន៍ កំពុងបោះជំហានជាលើកដំបូងក្នុង សេវាផ្ទេរប្រាក់ក្រៅប្រទេសដោយចាប់ផ្តើមបើកដំណើរការ “DeeMoney” ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារថៃ។

ក្រុមហ៊ុន DeeMoney នឹងផ្តោតលើពលករកម្ពុជាដែលរស់នៅក្នុងប្រទេសថៃដោយផ្តល់ជូននូវដំណោះស្រាយការផ្ទេរប្រាក់យ៉ាងងាយស្រួល ឆាប់រហ័សនិងមានសុវត្ថិភាព ដោយមិនចាំបាច់មានគណនីធនាគារក្នុងស្រុក ឬ ផលវិបាក​ក្នុងការបំពេញឯកសារផ្សេងៗទ្បើយ។

ក្រុមហ៊ុន SawasdeeShop ចូលរួមជាមួយ ធនាគារឯកទេសវីងដែលជាធនាគារឯកទេសនៅកម្ពុជាដែលមានសាខាជាង 5,000 កន្លែងនៅទូទាំងប្រទេសដើម្បីផ្តល់សេវាកម្មដកប្រាក់ងាយស្រួលសម្រាប់អតិថិជន។

កិច្ចសហការរបស់ DeeMoney និងធនាគារឯកទេសវីងនឹងអនុញ្ញាតឱ្យមានការដាក់បញ្ចូលហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុន មកអោយ  ពលករខ្មែរជាង 1,2 លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសថៃ។

ពលករម្នាក់ៗផ្ញើប្រាក់ជាមធ្យមចំនួន 10,000 បាត (ប្រហែល 315 ដុល្លារអាមេរិក) មកប្រទេសកម្ពុជាជារៀងរាល់ខែ ប៉ុន្តែជារឿយៗពួកគេប្រឈមននឹងការលំបាកក្នុងការផ្ទេរប្រាក់ទៅផ្ទះវិញដោយសារតែមានការរឹតត្បិតជាច្រើន។ ទាំងនេះរួមបញ្ចូលទាំងការមិនមានគណនីធនាគារក្នុងស្រុក ការភ័យខ្លាចក្នុងការធ្វើដំណើរទៅកាន់សាខាធនាគារដើម្បីធ្វើការផ្ទេរប្រាក់ ចំណេះដឹងផ្នែកភាសានៅមានកំរិត តម្លៃខ្ពស់ និងស្ថានភាពផ្លូវច្បាប់របស់ពួកគេ។

ដោយហេតុនេះ ពួកគេត្រូវពឹងផ្អែកលើបណ្តាញផ្ទេរប្រាក់ខុសច្បាប់ ដោយប្រើប្រព័ន្ធផ្ទេរប្រាក់ដែលមិនឆ្លងកាត់ធនាគារ ដែលប្រឈមនឹងហានិភ័យខ្ពស់ដោយសាច់ប្រាក់ដែលពួកគេត្រូវផ្ញើនឹងមិនទៅដល់គោលដៅ រួមបញ្ចូលនឹងបញ្ហាជាច្រើនផ្សេងទៀត។

លោកAswin Phlapongphanich នាយក​ប្រតិបត្តិSawasdeeShop មានប្រសាសន៍ថាគោលដៅនៃការផ្ទេរប្រាក់ដ៏ធំរបស់ DeeMoney ជាមួយ ដៃគូដែលជាធនាគារសកល និង មិនមែនជាធនាគារ បានអនុញ្ញាតិឱ្យជនជាតិថៃទាំងអស់ និងអ្នកទេសចរដែលមានចំនួនកើនទ្បើងជារៀងរាល់ឆ្នាំ អ្នកឯកទេសបរទេស និងពលករចំណាកស្រុក ក្លាយជាអ្នកប្រើប្រាស់សេវាផ្ទេរប្រាក់របស់ DeeMoney។

លោក Phlaphongphanich មានប្រសាសន៍ថា “ទីផ្សារផ្ទេរប្រាក់ក្រៅប្រទេសមួយភាគធំមិនត្រូវបានយកចិត្តទុកដាក់ និងមិនទទួលបានសេវាកម្មតាមប្រព័ន្ធធនាគារតាមបែបបុរាណ ដោយសារការចំណាយពេលយូ ថ្លៃសេវាខ្ពស់ អត្រាប្តូរប្រាក់ខ្ពស់ និង មធ្យោបាយមានកម្រិត ជាពិសេសសម្រាប់អតិថិជនដែលមិនប្រើប្រាស់ប្រព័ន្ធធនាគារ” ។ក្រុមហ៊ុន DeeMoney ជឿជាក់ថាក្នុងផ្នែកនេះ​ នឹងមានអតិថិជនជាង 5 លាននាក់នៅក្នុងប្រទេសថៃ។

លោក Jojo Malolos នាយកប្រតិបត្តិធនាគារឯកទេសវីងបាននិយាយថា “ធនាគារឯកទេសវីងតែងតែបម្រើដល់ប្រជាជនកម្ពុជាបើនិយាយពីសេវាកម្មផ្ទេរប្រាក់។ ហើយយើងរីករាយដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយ DeeMoney ដើម្បីបម្រើជនអន្តោប្រវេសន៍ខ្មែរដែលរស់នៅក្នុងប្រទេសថៃ។ យើងជឿជាក់ថាយើងនឹងអាចជួយប្រជាជនខ្មែរដែលរស់នៅនិងធ្វើការនៅប្រទេសថៃក្នុងការផ្ញើប្រាក់ប្រកបដោយសុវត្ថិភាពនិងភាពងាយស្រួលដល់មនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងភាពជាដៃគូនេះពួកគេមិនចាំបាច់ព្រួយបារម្ភអំពីឯកសារ និងហានិភ័យចំពោះការផ្ញើប្រាក់ទេ។ ជាមួយ វីង និង DeeMoney ពួកគេនឹងទទួលបានសុវត្ថិភាព”។

ដើម្បីអបអរសាទរភាពជាដៃគូរជាមួយធនាគារឯកទេសវីង ក្រុមហ៊ុន DeeMoney មិនចាំបាច់បង់ថ្លៃសេវា ផ្ទេរប្រាក់ សម្រាប់អតិថិជនទាំងអស់ដែលបានផ្ទេរប្រាក់ចាប់ពី 5000 បាត (157 ដុល្លារ) ឡើងទៅ  ទៅធនាគារវីង នៅកម្ពុជា។ អតិថិជន ក៏នឹងទទួលបានកាតទូរស័ព្ទហៅក្រៅ ប្រទេស  ទៅកាន់ប្រទេសកម្ពុជាដោយឥតគិតថ្លៃ ដែលមានតម្លៃ 250 បាត (ប្រហែល 7 ដុល្លារ)។

ក្រុមហ៊ុន DeeMoney បានបើកសាខាដំបូងរបស់ខ្លួននៅ Imperial World Samrong ហើយនឹងបន្តនៅ Tesco Mahachai និង Sukhumvit Soi 8 ដែលស្ថិតនៅជិតស្ថានីយ៍ BTS Nana ជាតំបន់សំខាន់នៅបាងកក ដើម្បីចាប់ទីផ្សារអោយចំគោលដៅ។

ស្វែងយល់បន្ថែមអំពីវិធីផ្ញើប្រាក់និងទទួលប្រាក់