fbpx

ធនាគារឯកទេស វីង ខេមបូឌា លីមីតធីត និង ក្រុមហ៊ុន GME Remittance ចាប់ដៃគូ ដើម្បីផ្តល់ជូនជម្រើសសម្រាប់សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង

មីនា 14, 2018

រាជធានីភ្នំពេញ ខែកុម្ភៈឆ្នាំ 2018// ប្រជាជននិងពលករកម្ពុជា ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងមានជម្រើសបន្ថែមទៀតលើការផ្ទេរប្រាក់ត្រឡប់មកវិញជាមួយធនាគារវីងនិង ក្រុមហ៊ុនGME Remittance ។
ក្រុមហ៊ុនទាំងពីរនេះសហការគ្នាដើម្បីផ្តល់ជូនសេវាកម្មរហ័ស និង ងាយស្រួលដោយមិនចាំបាច់មានគណនីធនាគារឬឯកសារស្មុគស្មាញច្រើន។

ជាមួយនឹងដៃគូថ្មីនេះ ជម្រើសបន្ថែមសម្រាប់ការផ្ទេរប្រាក់ទៅប្រទេសកម្ពុជាបានផ្តល់នូវសេរីភាពផ្នែកហិរញ្ញវត្ថុនិងផ្តល់ភាពងាយស្រួលជាងមុន។ ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពលករចំណាកស្រុកកម្ពុជាជាង 50.000 នាក់ ពលករដែលរស់នៅ និង ធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងពិតជាសំខាន់សម្រាប់ វីង និង GME Remittance។
ប្រជាជនកម្ពុជានៅប្រទេសកូរ៉េខាងត្បូងនឹងអាចផ្ញើប្រាក់មកផ្ទះវិញដោយប្រើកម្មវិធី ស្មាតហ្វូន របស់ GME Remittance ដែលផ្តល់នូវមធ្យោបាយយ៉ាងសុវត្ថិភាពដើម្បីទទួលបានសាច់ប្រាក់សម្រាប់គ្រួសារនិងមនុស្សជាទីស្រលាញ់។ ការផ្ទេរប្រាក់ រវាងប្រទេសទាំងពីរគឺត្រូវបានធ្វើឡើងយ៉ាងរលូនដោយគ្មានបញ្ហា។

យោងតាមក្រសួងការងារបានឱ្យដឹងថាពលករចំណាកស្រុកកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្ញើប្រាក់ត្រលប់មកផ្ទះបានចំនួន 260 លានដុល្លារនៅក្នុងឆ្នាំ 2017 ។

កម្មករអាចផ្ញើប្រាក់រហូតដល់ 1.000 ដុល្លារក្នុងមួយដងជាមួយតម្លៃសេវាសមរម្យ។
​ សេវានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យមានភាពងាយស្រួលតាមដែលអាចធ្វើទៅបាន មិនដូចការផ្ទេរប្រាក់តាមរយៈធនាគារផ្សេងៗទៀតនៅក្នុងប្រទេសកូរ៉េ។

ក៏ដូចជាប្រព័ន្ធធនាគារ​ដែរ ដើម្បីផ្តល់នូវទំនុកចិត្តដល់អ្នកផ្ញើ មានតែអ្នកទទួលប៉ុណ្ណោះដែលអាចដកសាច់ប្រាក់ដែលបានផ្ទេរនេះ ។

ភាពជាដៃគូនេះគឺជាការសហការណ៍ដំបូងគេបង្អស់រវាងធនាគារឯកទេសវីងដែលជាធនាគារផ្តល់សេវាកម្មទូទាត់ចល័តនាំមុខគេនៅក្នុងប្រទេសកម្ពុជាជាមួយនិងក្រុមហ៊ុន Global Money Express Company Limited (GME) ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ឯកជនដំបូងបង្អស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក Jojo Malolos អគ្គនាយកធនាគារឯកទេសវីងបានមានប្រសាសន៍ថា “យើងតែងតែស្វែងរកវិធីសាស្រ្តដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួលសម្រាប់អតិថិជនរបស់យើង ព្រមទាំងផ្តល់ដំណោះស្រាយលើសេវាទូទាត់ថ្មីៗ”។

“ធនាគារឯកទេសវីង និង GME មានចក្ខុវិស័យ និងជំនឿចិត្តស្រដៀងគ្នាដោយយកចិត្តទុកដាក់លើអតិថិជនជាចំបង។ យើងយល់នូវអ្វីដែលជាសារៈសំខាន់ក្នុងការផ្សារភ្ជាប់​សម្រាប់អ្នកដែលកំពុងធ្វើការនិងរស់នៅឆ្ងាយពីមនុស្សជាទីស្រឡាញ់របស់ពួកគេនៅឯផ្ទះ “។

Sung Jung Hwa អគ្គនាយក ក្រុមហ៊ុន GME បានមានប្រសាសន៍ថា “​យើងប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើងនូវរាល់ការផ្ទេរប្រាក់ដោយមិនមានបញ្ហា គ្រប់ពេលវេលា”។​
ក្រុមការងាររបស់យើងកំពុងប្រឹងប្រែងធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យការផ្ញើប្រាក់មានលក្ខណៈសាមញ្ញនិងមានប្រសិទ្ធិភាពជាងមុន។ យើងមានសេចក្តីសោមន្សរីករាយណាស់ដែលបានសហការជាមួយធនាគារឯកទេសវីងក្នុងការបង្កើតឲ្យមានសេវាផ្ញើប្រាក់នេះ»។

អំពីភាពជាដៃគូ:

  • ឆាប់រហ័សនិងសុវត្ថិភាព
  • ងាយស្រួលនិងមានតំលៃសមរម្យ
  • ថ្លៃសេវាមានដូចជា 10 ទៅ 500 ដុល្លារ: 5,000 វ៉ុន (4.6 ដុល្លារ) និង 501 ដុល្លារ – 1,000 ដុល្លារ: 7,000 វ៉ុន (6,5 ដុល្លារ)
  • ទឹកប្រាក់អាចផ្ទេរដោយផ្ទាល់ទៅកាន់គណនីវីងឬអាចបើកបាននៅភ្នាក់ងារវីងទូទាំងប្រទេសរបស់ធនាគារឯកទេសវីងជាង 5,000 កន្លែង តាមរយៈលេខកូដសម្ងាត់ 8 ខ្ទង់។