fbpx

ប្រើកាតវីង ឥលូវនេះដើម្បីទិញអាហារដែលលោកអ្នកចូលចិត្តនៅ KFC

កក្កដា 14, 2016

ភ្នំពេញ៖ ធនាគារឯកទេសវីង បានរៀបចំសន្និសិទ្ធកាសែតស្តីពីការទទួលទូទាត់តាមកាតវីងនៅKFC ដែលជាភោជនីយដ្ឋានម៉ាកល្បីក្នុងប្រទេសកម្ពុជា ដើម្បីនំាយកនូវដំណោះស្រាយទូទាត់សាច់ប្រាក់ តាមបែបបច្ចេកវិទ្យាជូនដល់អតិថិជន។ ក្រោមការចូលរួមពី លោកចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេសវីង លោក ប៊េនចាមីន ចេរុមម នាយកចាត់កាទូរទៅនៃ ភោជនីយដ្ឋាន KFC ដែលកម្មវិធីនេះ ប្រព្រឹត្តទៅនៅ ថ្ងៃទី ១៣ ខែកក្កដា ឆ្នំា២០១៦នៅភោជនីយដ្ឋាន KFC សាខាបឹងកេងកង។

តាមរយៈ កិច្ចសហការនេះ វីង មានបំណងចង់ផ្តល់ជូននូវបទពិសោធន៍ល្អសម្រាប់អតិថិជនដែលទៅពិសារនៅភោជនីយដ្ឋាន KFC ដើម្បីធ្វើការទូទាត់ប្រាក់កាន់តែលឿន កាន់តែងាយស្រួល ដោយប្រើកាឈូតកាតវីងក្នុងកាទិញអាហារដែលលោកអ្នកពេញចិត្ត នៅគ្រប់សាខារបស់ KFC គ្របទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៅទៀត ភោជនីយដ្ឋានក៏មានការផ្តល់ជូនការបញ្ចុះតំលៃ១០% លើរាល់ការជាវមុខម្ហូប ណាមួយនៅKFC។ កាន់តែពិសេសជាមួយនឹងការផ្តល់ជូនរៀងរាល់ថ្ងៃពុធ លោកអ្នកអាចទទួលបានការបញ្ចុះតំលៃដល់ទៅ៥០%។ ការផ្តល់ជូននេះមានចាប់ពីថ្ងៃផ្សាដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ១៣ ខែតុលាឆ្នំា ២០១៦។

សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់បើកគណនីវីង លោកអ្នកអាចមកបើកបានយ៉ាងងាយដោយគ្រាន់តែមកជាមួយឯកសារណាមួយក៏បានដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ លិខិតឆ្លងដែន ឬកាតមន្រ្តីរាជការ ទៅកាន់ភោជនីយដ្ឋាន សាខាKFC ណាមួយដែលនៅជិតលោកអ្នក ដើម្បីបើកគណនីវីងដោយឥតគិតថ្លៃ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា “ពួកយើងពិតជារីករាយក្នុងការផ្តល់ជូនសេវាកម្មបន្ថែម ដែលមានតំលៃបំផុតសម្រាប់អតិថិជន និងដៃគូររបស់យើងជាមួយនឹងKFC ដែលជាម្ចាស់ម៉ាកល្បីក្នុងប្រទេសកម្ពុជា។ នេះគឺជាការបោះជំហានទៅមុខដ៏ធំមួយក្នុងការបង្កើតនូវដំណោះស្រាយលើការទូទាត់ប្រាក់កាន់តែល្អជាមួយនឹងវិស័យម្ហូបអាហារ។”

ក្រៅពីការចំណាយយ៉ាងងាយស្រួលសម្រាប់ការជាវនៅភោជនីយដ្ឋានKFC អតិថិជនដែល ប្រើប្រាស់កាត់វីង ក៏អាចប្រើប្រាស់នូវសេវាកម្មរបស់វីងជាច្រើនដូចជា វេរលុយ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ និងការទូទាត់តាមអនឡាញជាដើម។ លោកអ្នកក៏អាចចុច *989# ដោយឥតគិតថ្លៃ ឬទាញយកកម្មវិធី Wing Mobile App ដោយគ្រាន់តែវាយពាក្យ “Wing Money” នៅក្នុងកម្មវិធី app store សម្រាប់ទូរស័ព្ទប្រភេទ IOS និងនៅក្នុង Google Play សម្រាប់ប្រភេទ Android។

ចាប់តំាងពីបើកដំណើរការក្នុងឆ្នំា ២០០៩ ធនាគារឯកទេសវីងដែលជាសេវាផ្ទេរប្រាក់ចល័តនៅក្នុងប្រទេសបានសហការជាមួយ នឹងម៉ាក និងក្រុមហ៊ុនដែលឈានមុខគេក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង សម្រាប់ការកែលម្អ សេវាហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីផ្តល់ប្រយោជន៍ដល់ទីផ្សារ។ តាមរយៈសេវាកម្មនេះ វីងបានផ្តល់ជូននូវដំណើរកាសេវាផ្ទេរប្រាក់ ដែលលឿន មាន សុវត្ថិភាព និងងាយស្រួល ជាមួយនឹងការវេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ (ការទូទាត់ដោយប្រើកាត វីង នៅហាងលក់រាយ) និងកាទូទាត់តាមបណ្តាញអ៊ីនធើណេត គ្រប់ពេលវេលា គ្រប់ទីកន្លែង។ សម្រាប់ព័់ត៌មានបន្ថែមសូមមកកាន់ គេហទំព័រ www.wingmoney.com ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ ០២៣ ៩៩៩ ៩៨៩។