fbpx

មិនគិតថ្លៃសេវាពេលបង់ថ្លៃភ្លើងតាមគណនីវីង!

កុម្ភៈ 28, 2017

ភ្នំពេញ៖ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការ ពង្រឹងជីវភាពរស់នៅ តាមរយៈការផ្តល់ជូនរហ័ស សុវត្ថិភាព និងងាយស្រួល ធនាគារឯកទេសវីង ដែលជាធនាគារផ្តល់ជូនសេវាទូរសព្ទ​ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា​ បានអោយអតិថិជនបង់ថ្លៃអគ្គីសនី​ដោយមិនគិតថ្លៃសេវាតាមរយៈគណនីវីង តិចជាង ឬស្មើរ១០ ម៉ីនរៀល។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា​ ឆ្នំា២០១៧  អ្នកឩកញ៉ា គិតម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Royal Group បានអោយដឹងថា “ ដើម្បីគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍រាជរដ្ឋាភិបាលកម្ពុជា, វីងបានអនុញ្ញាតឱ្យប្រជាជនរបស់យើងបង់វិក្កយបត្រអគ្គិសនីរបស់ពួកគេដោយមិនគិតថ្លៃសេវា ឡើយនៅពេលដែលបង់ចំនួនទឹកប្រាក់តិចជាឬស្មើរ ១០ម៉ីនរៀតាមរយៈគណនីវីង ហើយវាក៏ផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតដល់មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេស។” ថ្លែងក្នុងសន្ទរកថា លោកនាយករដ្ឋមន្រ្តី ហ៊ុនសែនបានមានប្រសាសន៍ថា ធនាគារឯកទេសវីងបាន    ផ្តល់ជូននូវយុទ្ធសាស្រ្តដែលល្អដល់ប្រជាជនកម្ពុជា​ដែលបានជួយ ដល់ជីវភាពប្រជាជនយ៉ាងច្រើនក្នុងការសន្សំសចៃប្រាក់កាស ក្នុងការប្រើប្រាស់គអគ្គីសនី។ លោកក៏បានផ្ដល់អនុសាសន៍ថាវីងគួរតែបន្តអនុវត្តលើការផ្តួចផ្តើមលើការជួយដល់ប្រជាជនកម្ពុជាដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសរបស់យើង។ ឆ្លើយតបទៅនឹងបញ្ហារនេះ​ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីងបានលើកឡើងថា “យើងបានអនុវត្តកាផ្តល់ជូននេះរួចទៅហើយ​ ហើយក៏មានការគំាទ្រយ៉ាងច្រើនពីអតិថិជនផងដែរ ឥលូវនេះយើងក៏កំពុងសម្លឹងមើលក្នុងការផ្តួចផ្តើមកម្មវិធីផ្សេងៗទៀតដើម្បីជួលដល់អតិថិជន។”​

 

ដើម្បីទូទាត់វិក្កយបត្រអគ្គីសនី​តាមរយៈគណនីវីង អតិថិជនអាចចុច *989# ហើយ​ជ្រើសរើសលេខ ៥ Bill Payment ឬក៏ ប្រើកម្មវិធីស្មាតហ្វូវីង​ ដែលលោកអ្នកអាចទាញយកបានក្នុង Google Play store សម្រាប់ប្រភេទទូរស័ព្ទ Android ឬតាម App Store សម្រាប់ប្រភេទទូរស័ព្ទ iOS។

សម្រាប់ព័ត៌មានបន្ថែមពីសេវាកម្មវីង សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ០២៣ ៩៩៩ ៩៨៩/០១២ ៩៩៩ ៤៨៩ ឬមកកាន់ គេហទំព័រ www.wingmoney.com