fbpx

វីងជួយឩបត្ថម្ភការបោះជំរំយុវជនជាសកលលើកទី៤

វិច្ឆិកា 6, 2017

សិស្សភាគច្រើនធ្លាប់តែរៀនមេរៀននៅក្នុងសាលា។ ប៉ុន្តែនិស្សិតក្មេងៗប្រមាណ២០០នាក់បានផ្លាស់ប្តូរទម្លាប់ពីការរៀនក្នុងថ្នាក់ទៅរៀនក្រៅថ្នាក់នៅក្នុងកម្មវិធីបោះជំរំយុវជនជាសកលលើកទី៤នៅក្នុងខេត្តចំនួនពីរ។

វីងបានឩបត្ថម្ភក្នុងកម្មវិធីនេះដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និង កីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា។

ការបោះជំរំនេះត្រូវធ្វើឡើងនៅក្នុងខេត្តកំពង់ធំនិងខេត្តសៀមរាប ក្នុងគោលបំណងបង្ហាត់បង្រៀននិស្សិតឲ្យស្គាល់ពីរសជាតិជីវិតនិងស្វែងយល់អំពីវប្បធម៌ខ្មែរ ប្រវត្តិសាស្រ្តនិងការជួយសហគមន៍។

និស្សិតទំាងស្រីទំាងប្រុសមានអាយុចន្លោះពី ១៧ឆ្នាំ ដល់ ២២ ឆ្នាំ ត្រូវស្នាក់នៅក្នុងតង់កំឡុងពេលបោះជំរំ ជាកន្លែងដែលតម្រូវឲ្យពួកគេក្រោកនៅម៉ោង ៥: ៣០ព្រឹក ដើម្បីហាត់ប្រាណនិងចម្អិនម្ហូបអាហារសម្រាប់អាហារពេលព្រឹក។

វគ្គបណ្តុះបណ្តាលត្រូវរៀបចំឡើងសម្រាប់បណ្តុះបណ្តាលនិស្សិតជាមូយប្រ ធានបទផ្សេងៗគ្នារួមមានភាពជាដឹកនាំយុវជននិងការអភិវឌ្ឍយុវជន។

វីងបានឩបត្ថម្ភដល់ក្រសួងអប់រំក្នុងការជួយរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី ការរៀបចំគោលដៅ និងការបណ្តុះបណ្តាលទាក់ទងនឹងហិញ្ញវត្ថុ ដែលផ្តោតលើការចំណាយនិង ការសន្សំ។

វីងបង្រៀនខ្ញុំឲ្យចេះគ្រប់គ្រងហិរញ្ញវត្ថុជាពិសេសការសន្សំប្រាក់ និងការកំណ ត់គោលដៅសម្រាប់អនាគតរបស់ខ្ញុំ នេះបើតាមសម្តីរបស់ និស្សិតម្នាក់ ដែលចូលរួមក្នុងការបោះជំរំនេះ។

ពូកែខាងគ្រប់គ្រងហិរញ្ញវត្ថុគឺមានសារៈសំខាន់សម្រាប់ជំនាញជីវិត នេះតាមសម្តីរបស់ លោក ភារ៉ាន់ ជាអ្នកតំណាងក្រុមហ៊ុនវីងដែលចូលរួមការបោះជំរំនេះនៅឯបឹងសំរិទ្ធក្នុងខេត្តកំពង់ធំ។

សម្រាប់និស្សិត ពួកយើងចង់ផ្តោតទៅលើជីវិតជាក់ស្តែង។មាននិស្សិត​ខ្លះមិនដឹងពីរបៀបប្រើប្រាស់ប្រាក់ឲ្យមានប្រសិទ្ធភាព មិនដឹងពីរបៀបធ្វើឲ្យមានតុ ល្យភាពរវាងការចំណាយនិងការសន្សំ។

លោកបានបន្ថែមទៀតថា៖”ការបោះជំរំទំាងនេះគឺជាមេរៀនជីវិតដ៏មានសារៈ សំខាន់សម្រាប់និស្សិតដែលធ្វើឲ្យពួកគាត់មានភាពប្រសើរឡើងនូវការងារជាក្រុម និងធ្វើឲ្យពួកគាត់ ដឹងពីភាពលំបាកនៃជីវិតផងដែរ”។

កំឡុងពេលសម្រាកបន្តិចបន្តួច និស្សិតទំាងអស់បានចូលរួមនៅក្នុងការងារស ហគមន៍ដើម្បីជួយសម្រាលដល់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការជួយដំាដើមឈើ ជួសជុលផ្ទះ និងបោសសម្អាតវត្តអារាមជាដើម។