fbpx

វីងនិងធនាគារស្ថាបនាសហការគ្នាដើម្បីធ្វើឲ្យសេវាផ្ទេរប្រាក់កាន់តែរលូននិងប្រសើរឡើង

វិច្ឆិកា 1, 2017

កាលពីពេលថ្មីៗនេះ ​ធនាគារឯកទេសវីងនិងធនាគារ ស្ថាបនា ភីអិលស៊ី បានចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នាស្តីអំពីការអនុញ្ញាតឲ្យវីងផ្តល់សេវាកម្មប្រមូលប្រាក់កម្ចីដល់អតិថិជន​ធ​នា​គារ​ស្ថាបនា។ អនុសារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេ ខាដោយ លោក Kato Norihiko ​នាយ​ក​ប្រតិបត្តិ ធនាគារ ស្ថាបនា និងលោក Jojo Malolos នាយកគ្រប់គ្រងធនាគារឯកទេសវីង។

ភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់វីងនិងធនាគារ ស្ថាបនា អាចផ្ទេរប្រាក់​កាន់ តែងាយស្រួលនិងរលូន រវាងអ្នកមានគណនី ធនាគារ ស្ថាបនា និងគណនីវីងទូទំាងប្រទេស តាមប្រព័ន្ធឌីជីថល។

ភាពជាដៃគូនេះនឹងធ្វើឲ្យអតិថិជន ធនាគារ ស្ថាបនា អាចបង់កម្ចីតាមប្រព័ន្ធឌីជីថលតាមរយៈគណនីវីងឬតាមរយៈភ្នាក់ងារវីង​ប្រមាណ ​៥០០០​កន្លែង ទូទំាងប្រទេស។អតិថិជនរបស់​ ធនាគារស្ថាបនាអាចបង់កម្ចីតាមរយៈគណនីវីងដែលអាចធ្វើបានតាម កូដ USSD ឬ តាម កម្មវិធីស្មាតហ្វូនវីងដោយមិន​ចំា​បា​ច់​ចេ​ញ​ពី​ផ្ទះតាមចិត្តចង់។

លើសពីនេះទៅទៀត ​អ​តិ​ថិ​ជ​ន​រ​ប​ស់​ ធ​នា​គារ​ ស្ថាប​នា ​អាចប្រើសេវាកម្មវីងផ្សេងៗទៀតមានដូចជា ​ការបញ្ចូលលុយទូរស័ព្ទដៃ ​ការ​បង់​វិ​ក្ក​យ​បត្រ​ទឹកភ្លើង ​ការផ្ទេ​រ​ប្រា​ក់​ពី​អ្នក​មាន​គណនី​ទៅអ្នកមានគណនី​ ​និងពី​អ្នក​មាន​គណនី​ទៅ​អ្នក​គ្មាន​គ​ណ​នី តាមរយៈទូរស័ព្ទដៃ ហើយអាចប្រើសេវាកម្មផ្សេងៗជាច្រើនទៀត ។

សម្រាប់អតិថិជនមិនទាន់មានគណនីវីង ​ពួកគាត់អាចចុះឈ្មោះបានតាមរយៈ (1)កូដ*989# (2) កម្ម​វិធីស្មាតហ្វូនវីងដែលមាននៅលើ Play Store ​និង IOS Store (3) តាមរយៈវិបសាយ ។ ពួកគាត់​ក៏អាចបើកគណនីវីងនៅភ្នាក់ងារវីងដែលមានប្រមាណ ៥០០០កន្លែង ទូទាំង ប្រទេស ដោយ​ភ្ជា​ប់​ជាមួយនូវឯកសារចំាបាច់មួយចំនួនមានដូចជា អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនឬ កាតមន្រ្តីរាជការ ឬ បណ្ណបើកបរជាដើម។​សម្រាប់ការបើកគណនីធនាគារ ស្ថាបនា​ អ្នកអាចទៅកាន់សាខាណាដែលនៅជិតផ្ទះរបស់អ្នកបំផុតក្នុងចំណោម ១៦៨ សាខា ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែន។

អំពីធនាគារស្ថាបនាភីអិលស៊ី

ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារពាណិជ្ជឈាន មុខគេនៅក្នុងប្រទេសកម្ពុជាជាមួយទ្រព្យសកម្មប្រមាណ ១ពាន់លានដុល្លាររាប់ចាប់ពីថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៧។ធនាគារ ស្ថាបនា ផ្តល់ជូនអតិថិជននូវសេវាធនាគារពេញលេញ មានដូចជា សេវាប្រាក់កម្ចី ការដាក់ប្រាក់បញ្ញើរ ការផ្ទេរប្រាក់ទៅក្រៅស្រុកនិងក្នុងស្រុក និងមានសេវាកម្មជាច្រើនទៀត ទូទំាងប្រទេស រួមជាមួយ​ សាខាចំនួន ១៦៨​ ទូអេធីអឹមចំនួន ១០០ និងមានបុគ្គលិក ប្រមាណ៤០០០​នាក់។