fbpx

វីង និង​ធនាគារ FTB ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ប្រើប្រាស់​សេវាកម្ម​ថ្មី

តុលា 27, 2017

ធនាគារឯកទេសវីង ដែលផ្តល់សេវាកម្មឈានមុខគេលើផ្នែកសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃ មានសេចក្តីរីករាយ​ ក្នុងការប្រកាសភាពជាដៃគូជាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។

ជាមួយគ្នានេះដែរ​ វីងនិងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា​ នឹងផ្តល់ជម្រើសជាច្រើនដល់អតិថិជននូវសេវាកម្មនិងផលិតផលនានាប្រកបដោយភាពច្នៃប្រឌិតជាច្រើន ។

ភាពជាដៃគូនេះនឹងផ្តល់ជូនអតិថិជននូវគុណតម្លៃរួម និងសេវាកម្មល្អប្រសើរដែលគ្មានគូប្រៀប។

លោក ចូចូ ម៉ាឡាឡូស អគ្គនាយកធនាគារឯកទេសវីងបាន មានប្រសាសន៍ថា៖ “យើងពិតជាសប្បាយរីករាយណាស់ដែលបានចាប់ដៃគូជាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាដើម្បីធ្វើឲ្យអាជីវកម្មរបស់យើងឈានទៅមុខមួយកំរិតទៀត”។

លោក បានមានប្រសាសន៍បន្ថែមទៀតថា “អតិថិជនគឺអថិភាពដ៏ចម្បងរបស់យើង ហើយយើងនៅតែបន្តព្យាយាមផ្តល់ជូនអតិថិជននូវ បទពិសោធន៍ថ្មីៗពីវីង”។

លោក Anvanith Gui អគ្គនាយកប្រតិបត្តិធនាគារពាណិជ្ជក្រៅប្រទេស​ នៃកម្ពុជា បានមានសាសន៍ថា “ភាពជាដៃគូនេះបង្កើតបាននូវសករាជថ្មីក្នុងប្រវត្តិសាស្រ្តរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ​ហើយពួកយើងពិតជារីករាយណាស់អំពីការបើកឱកាសសម្រាប់អតិថិជនរបស់ពួកយើង”។

បច្ចុប្បន្ននេះអតិថិជនរបស់ពួកយើង ទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលអាចជួយពួកគាត់មានភាពងាយស្រួលគ្រប់គ្រងហិរញ្ញវត្ថុ។ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា​ និងវីង ជាធនាគារនាំមុខគេខាងបច្ចេកវិទ្យា  ហើយភាពជាដៃគូនេះមានន័យថា អតិថិជនរបស់ពួកយើងនឹងអាចធ្វើឲ្យការប្រើប្រាស់សាច់ប្រាក់កាន់តែងាយស្រួល។

“ពួកយើងជឿជាក់ថាកិច្ចសហការនេះបង្ហាញពីការចាប់ផ្តើមនៃក្រុមការងារដ៏ជោគជ័យ ដែលជាគុណតម្លៃដ៏មានសារៈសំខាន់និងចក្ខុវិស័យយូរអង្វែង ទៅថ្ងៃអនាគតរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា”។

ការបង្ហាញត្រួសៗនៃភាពជាដៃគូរវាងវីងនិងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា៖

  • ជាមួយបទពិសោធន៍រាប់មិនអស់ ផ្តល់ឲ្យអតិថិជននូវភាព បត់បែនភាពងាយស្រួលលើសេវាកម្មថ្មី។
  • អតិថិជនរបស់វីងនិងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាអាចផ្ទេរប្រាក់ទៅវិញទៅមក ធ្វើឲ្យចរន្តសាច់ប្រាក់កាន់តែលឿននិងរហ័ស។
  • អតិថិជនរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាអាចប្រើប្រាស់បណ្តាញភ្នាក់ងារវីងប្រមាណជាជាង៥០០០កន្លែងទូទំាងប្រទេសដើម្បីសម្រួលដល់ការដាក់ប្រាក់និងដកប្រាក់ រួមជាមួយសេវាទូទាត់ផ្សេងៗទៀតកាន់តែងាយស្រួលទោះបីជាក្រៅម៉ោងធ្វើការនិងចុងសប្តាហ៍ក៏ដោយ។
  • អតិថិជនអាចប្រើការបូបលុយចល័តរបស់វីងតាមកូដ​ *989# សម្រាប់ការទូទាត់ ការផ្ទេរប្រាក់ពីអ្នកមាន គណនីវីងទៅអ្នកមានគណនីវីង និងការវេរលុយទៅអ្នកគ្មានគណនីគ្រប់ទីកន្លែងទូទំាងប្រទេសកម្ពុជា។
  • ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកម្ពុជានិងការទូទាត់ជាមួយដៃគូអាជីវករម្មនានាក្នុងស្រុក។
  • ការទូទាត់វិក្កយបត្រ ការបង់ប្រាក់កម្ចីឥណទានសម្រាប់ប្រភេទអតិថិជនធម្មតា ប្រភេទអាជីវកម្ម និងសម្រាប់មីក្រូហិរញ្ញវត្ថុសំខាន់ៗ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមានភាពងាយស្រួលនិងរហ័ស។

ខណៈពេលដែលអតិថិជនវីងប្រមាណ 600,000 នាក់អាចបើកគណនីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាដើម្បីរីករាយជាមួយសេវាកម្មនានា៖

  • ទទួលបានអត្រាការប្រាក់ពី 0.75%​ទៅ 7.75% ក្នុងមួយឆ្នាំ
  • អាចដកប្រាក់ជាមួយទូអេធីអឹម Visa PLUS ប្រមាណ ២ លានកន្លែងទូទំាងពិភព លោក ជាមួយ ទូអេធីអឹម Visa PLUS ប្រមាណ​៦០០ កន្លែងក្នុងប្រទេសកម្ពុជានិង ទូអេធីអឹម Easy Cash ប្រមាណ ៥០០ កន្លែង និងអាចទូអេធីអឹម ៥៥ និង ម៉ាស៊ីនឆូតកាត ៩៤  ក្នុងខេត្តក្រុងសំខាន់ៗចំនួន ៥ មានដូចជា ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។ កាន់តែមានសុវត្ថិភាពជាមួយការស្កែនម្រាមដៃ ជំនួសឲ្យលេខកូដសម្ងាត់។
  • អាចប្រើប្រាស់ប្រព័ន្ធធនាគារតាមអ៊ិនធឺណិត និង ទីតំាងធនាគារចល័ត ដែលអាច ធ្វើការផ្ទេរប្រាក់ ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់វិក្កយបត្រ ការបញ្ចូលលុយវីសាកាត និង ស្នើសុំកាតវីសានិម្មិត អាចប្រើបាន ៣០​លានកន្លែងទូទំាងពិភពលោក។
  • ទទូលលុយពីក្រៅប្រទេសដោយផ្ទាល់ចូលក្នុងវីសា Cash Card ដោយប្រើការទូទាត់ផ្ទាល់ខ្លួនតាមវីសាកាត។
  • សេវាផ្ទេរប្រាក់លឿននិងសុវត្ថិភាពទំាងក្នុងស្រុកនិងក្រៅស្រុក។