fbpx

វីង ពង្រីកសេវាបង់វិក្កយបត្រអគ្គីសនីកម្ពុជា នៅតាមបណ្តាខេត្តជាច្រើន

មិថុនា 30, 2016

ភ្នំពេញ៖ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការនំាមកនូវសេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដែលមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា ធនាគារឯកទេសវីង បានសហការជាដៃគូរ ជាមួយនឹងអគ្គីសនីកម្ពុជា (EDC) ដើម្បីផ្តល់នូវភាពងាយស្រួល ចំពោះការបង់វិក្កយបត្រអគ្គីសនីកម្ពុជាតាមរយៈ វីង។

អគ្គិសនីកម្ពុជានិងវីងបានសហការគ្នាពង្រីកនូវសេវាបង់វិក្កយបត្រអគ្គីសនីតាមវីង ទៅកាន់បណ្តាខេត្តមួយចំនួនបន្ថែមទៀត ។ ឥឡូវនេះអតិថិជនអាចបង់វិក្កយបត្រអគ្គីសនីតាមរយៈ វីង នៅខេត្តនិងក្រុងមួយចំនួន ដូចជា ភ្នំពេញ បាត់ដំបង ក្រុងសៀមរាប ក្រុងព្រះសីហនុ កំពង់ចាម កំពង់ស្ពឺ និងបន្ទាយមានជ័យ។

មានន័យថា អតិថិជនដែលធ្លាប់តែបង់វិក្កយបត្រអគ្គីសនីកម្ពុជា នៅការិយាល័យ EDC ដោយផ្ទាល់ គឺអាចទៅបង់វិក្កយបត្រតាមរយៈវីង ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងដែលមានជិត 4000 កន្លែង នៅក្នុងប្រទេស ឬក៏ប្រើប្រាស់គណនីវីងរបស់ខ្លួន។

ជាកស្តែង លោក សុខ សម្បិត្តិ អាយុ ៣៥ ឆ្នំា ដែលជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញ បានអោយដឹងថា “ ពីមុនខ្ញុំត្រូវ ទៅតំរង់ជួររងចាំ នៅការិយាល័យ EDC ដើម្បី បង់លុយភ្លើង រាល់ខែ។ ពេលបង់ម្តងៗខ្ញុំត្រូវ ចំណាយពេលវេលា ទំាងការធ្វើរដំនើរ ទំាងការរងចំា ហើយខ្ញុំត្រូវជិះ ត្រលប់ទៅធ្វើការវិញទៀត។ ពេលខ្លះ ភ្លើងត្រូវបានកាត់ផ្តាច់ដាយសារការបង់ថ្លៃភ្លើងយឺត។ ពេលបង់យឺតអញ្ចឹង ត្រូវបានគេពិន័យទៀត បើអត់បង់លុយពិន័យ គេអត់ត ភ្លើងអោយវិញ។ មានថ្ងៃមួយ អ្នកជិតខាងម្នាក់គាត់ បានប្រាប់ខ្ញុំថា គាតបង់វិក្កយបត្រភ្លើងតាមវីង ហើយខ្ញុំបានសាកល្បងបង់តាមវីង ទើបខ្ញុំដឹងថា វាពិតជាងាយស្រួលមែនទែន ព្រោះខ្ញុំអាចបង់ប្រាក់តាមគណនីវីងតាមទូរស័ព្ទដៃបានដោយខ្លួនឯង។”
យោងតាមប្រសាសន៍របស់លោក ចូចូ មាឡូឡូស អគ្គនាយកក្រុមហ៊ុនវីង បានអោយដឹងថា “សេវាកម្មបង់វិក្កយបត្រអគ្គីសនីនេះគឺធ្វើអោយអតិថិជនកាន់តែងាយស្រួល ជាងមុន ដោយប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិច។ ឥឡូវពួកគេ មិនចំាបាច់ធ្វើដំនើរឆ្ងាយ ត្រូវចំណាយលុយថ្លៃសំបុត្រឡាន ឬក៏ត្រូវតំរង់ជួរ ចាំយូរទៀតទេ ពួកគេគ្រាន់តែបង់វិក្កយបត្រ អគ្គីសនី នៅតាម វីង គឺជាការស្រេច។”
ដើម្បីបង់វិក្កយបត្រអគ្គីសនីកម្ពុជា អតិថិជនអាចទៅកាន់ភ្នាក់ងារវីងមួយណាក៏បានក្នុងតំលៃ សេវាដែទាបបំផុត ត្រឹមតែ 1000 រៀល សម្រាប់វិក្កយបត្រ 100,000 រៀល និងត្រឹមតែ 2,000 រៀល សម្រាប់វិក្កយបត្រចាប់ពី 100,000 រៀលឡើងទៅ។ កាន់តែងាយស្រួលជាងនេះទៅទៀតគឺចំណាយកាន់តែតិច ជាមួយនឹងការបង់វិក្កយបត្រ តាមគណនីវីងដោយឥតគិតថ្លៃសេវាកម្មនោះទេ សម្រាប់ការបង់វិក្កយបត្រក្រោម 100,000 រៀល និង បង់ថ្លៃសេវាចំនួន 1000 រៀល សម្រាប់វិក្កយបត្រចាប់ពី 100,000 រៀលឡើងទៅ។
ដើម្បីប្រើប្រាស់សេវាកម្មវីង អតិថិជន គ្រាន់តែបង្កើតគណនីវីង ជាមួយភ្នាក់ងារវីងណាមួយក៏បាននៅទូទាំងប្រទេស។ បន្ទាប់ពីបង្កើតគណនីវីង រួចអតិថិជនអាចប្រើប្រាស់សេវាកម្ម វីងជាច្រើននេះ ដូចជា ផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ នឹងទិញទំនិញអនឡានជាដើម។ អតិថិជនអាចចូលទៅកាន់សេវាកម្មវីងតាមរយៈទូរស័ព្ទរបស់ខ្លួន ដោយគ្រាន់តែចុក *989# ឬក៏ទាញយក កម្មវិធី Wing Money ដោយឥតគិតថ្លៃ ដោយស្វែងរកពាក្យ Wing Money នៅក្នុង app store ឬ Google Play store។
គួររំលឹកថា វីង គឺជាសេវាកម្មដែលឈានមុខគេ លើសេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិច ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់ បៀវត្ស ការទិញទំនិញអនឡាន និងវីងគិតលុយ (ឆូតកាត)។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989។