fbpx

អបអរសាទរដល់អ្នកឈ្នះពីកម្មវិធី “ឈ្នះឈ្នះ ពីគណនីវីង”

កក្កដា 14, 2016

ភ្នំពេញ៖ ធនាគារឯកទេសវីង បានធ្វើការជ្រើសរើសអ្នកឈ្នះរង្វាន់ក្នុងកម្មវិធី “ឈ្នះឈ្នះ ពីគណនីវីង”។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នំា២០១៦ នៅទីស្នាក់ការបស់វីង។ កម្មវិធីនេះត្រូវបានចូលរួមចាប់រង្វាន់ពីលោកស្រី Franchette Cardona ប្រធានផ្នែក ផលិតផល និងទីផ្សារនៃធនាគារឯកទេស វីង។ នេះគឺជាការចាប់រង្វាន់លើកទីមួយរបស់កម្មវិធី “ឈ្នះឈ្នះ ពីគណនីវីង” សម្រាប់អ្នកដែលបានធ្វើប្រតិបត្តិការ តាមគណនីវីង ដូចជាវេរលុយ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ ឬទូទាត់តាមប្រព័ន្ធអ៊ីនធើណេត ដើម្បីឈ្នះរង្វាន់ជាច្រើនដូចជា ម៉ូតូ Honda Scoopy 2016 ទូរស័ព្ទ Samsung Galaxy S7 edge និងទូរទស្សន៍ Samsung LED។ សម្រាប់ឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវផ្សាយនៅលើ កាសែតកោះសន្តិភាព និងរស្មីកម្ពុជា នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នំា ២០១៦។

យោងតាមប្រសាសន៍របស់លោកស្រី Franchette Cardona   បានអោយដឹងថា “កម្មវិធី ឈ្នះឈ្នះ ជាមួយគណនីវីង ធ្វើឡើងដើម្បីថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគំាទ្រ និងប្រើប្រាស់គណនីវីង កន្លងមក។ ហើយយើងចង់ផ្តល់ឱកាស ដល់អតិថិជនដើម្បីទទួលបានការឈ្នះរង្វាន់ នឹងបន្តរប្រើប្រាស់គណនីវីង សម្រាប់តំរូវការប្រចំាថ្ងៃរបស់ពួកគេតាមរយៈកម្មវិធីនេះ។ ជាមួយគ្នានេះដែរយើងក៏ចង់លើកទឹកចិត្ត ដល់អតិថិជន ដែលមិនទាន់មានគណនីវីង អោយចូលរួម បង្កើតគណនីវីង នៅភ្នាក់ងារវីង ណាមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីមានឱកាសឈ្នះកាន់តែច្រើន” ។

ដើម្បីចូលរួមកម្មវិធីនេះ លោកអ្នកគ្រាន់តែ ធ្វើប្រតិបត្តិការណាមួយ ដូចជា បញ្ជូលលុយទូរស័ព្ទ វេរលុយ បង់វិក្កយបត្រ ឬក៏ទូទាត់សេវាតាមប្រព័ន្ធអ៊ីធើណេត ដើម្បីចូលរួមចាប់រង្វាន់។ សម្រាប់អ្នកដែលមិនទាន់មានគណនីវីង ក៏អាចបង្កើតគណនី នៅភ្នាក់ងារវីង ណាមួយ នៅក្នុងប្រទេស ក្នុងតំលៃត្រឹមតែ ១០០០០៛ (2.5USD) តែប៉ុណ្ណោះហើយភ្ជាប់មកជាមួយនឹងឯកសារណាមួយ ដូចជា អត្តសញ្ញាណប័ណ្ណ លិខិឆ្លងដែន ប័ណ្ណបើកបរ ឬកាតមន្រ្តីរាជការ។

ដើម្បីប្រើប្រាស់ សេវាកម្មវីងខាងលើ លោកអ្នកគ្រាន់តែចុច *989#  តាមទូរស័ព្ទដៃរបស់លោកអ្នក ឬទាញយកកម្មវិធី Wing Money Mobile app នៅក្នុង App Store សម្រាប់ប្រភេទទូរស័ព្ទ IOS និង Google Play សម្រាប់ប្រភេទទូរស័ព្ទ Android។

គួរំលឹកថា កម្មវិធី ឈ្នះឈ្នះ ជាមួយគណនីវីង ចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២ខែមិថុនា រហូតដល់ ថ្ងៃទី ៣១ សីហា ឆ្នំា ២០១៦ ហើយសម្រាប់ការចាប់ឆ្នោតបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី ៨ខែសីហា និង ថ្ងៃទី ៨ខែកញ្ញា។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬទំនាក់ទំនងមកកាន់លេខ ០២៣ ៩៩៩ ៩៨៩។