fbpx

អបអរសាទរដល់អ្នកឈ្នះរង្វាន់លើកទី២ ក្នុងកម្មវិធី “បើកគណនីវីង ឈ្នះឈ្នះ”!

សីហា 8, 2016

ភ្នំពេញ៖ ធនាគារឯកទេសវីង លីមីតធីត ថ្មីៗនេះបានធ្វើកាប្រកាស់លទ្ធផលអ្នកឈ្នះរង្វាន់លើកទី២ ក្នុងកម្មវិធី “ឈ្នះឈ្នះ! ពីគណនីវីង”។ កម្មវិធីត្រូវបានធ្វើឡើងដោយមានការចូលរួម ពីលោកស្រី Franchette Cardona ដែលជានាយកផ្នែកផលិតផល និងទីផ្សារនៃធនាគារឯកទេសវីង ដើម្បីធ្វើការចាប់រង្វាន់ ដូចជា ម៉ូតូហុងដា Scoopy 2016 ទូរស័ព្ទដៃ Samsung Galaxy S7 ទូរទស្សន៍ Samsung LED នៅថ្ងៃទី៨ ខែសីហា ឆ្នំា២០១៦។ កម្មវិធីចាប់ឆ្នោតលើកទីពីរនេះ គឺធ្វើសម្រាប់អតិថិជនដែលបានធ្វើប្រតិ្តបត្តិការ ដោយប្រើប្រាស់គណនីវីង នៅក្នុងខែកក្កដា កន្លងទៅនេះ។ ឈ្មោះអ្នកឈ្នះ នឹងដាក់នៅក្នុងគេហទំព័រ www.wingmoney.com រស្មីកម្ពុជា និងកោះសន្តិភាព។

លោកស្រី Franchette Cardona នាយកផ្នែកផលិតផល និងទីផ្សារ នៃធនាគារឯកទេសវីងបានអោយដឹងថា “យើងសូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះ លើកទី២ក្នុងកម្មវិធី “ឈ្នះឈ្នះ! ពីគណនីវីង” ក៏ដូចជាថ្លែងអំណរគុណដល់ អតិថិជន ដែលតែងតែគំាទ្រសេវាកម្មវីង កន្លងមក។ ខ្ញុំសូមអញ្ចើញ អ្នកប្រើប្រាស់គណនីវីងទំាងអស់បន្តធ្វើប្រត្តិបត្តិការបន្ថែមទៀត ហើយអតិថិជនដែលមិនទាន់មានគណនីវីង សូមអញ្ជើញទៅបើកគណនីវីង ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន!”

ដើម្បីចូលរួមកម្មវិធីនេះ ម្ចាស់គណនីវីងអាច ធ្វើប្រត្តិបត្តិការណាមួយក៏បានដូចជា សេវាកម្មវេរលុយ បញ្ចូលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ(ការទូរទាត់តាមវីងកាត) និងការទូរទាត់តាមអនឡាញ។ ដើម្បីប្រើប្រាស់គណនីវីង លោកអ្នកគ្រាន់តែចុច *989# នៅលើទូរស័ព្ទដៃរបស់អ្នក ឬទាញយកកម្មវិធីទូរស័ព្ទ Wing Money តាមរយៈ App Store សម្រាប់ទូរស័ព្ទប្រភេទ IOS និង Google play សម្រាប់ប្រភេទទូរស័ព្ទ Android។ ធ្វើប្រត្តិបត្តិការកាន់តែច្រើនឱកាសឈ្នះកាន់តែច្រើន។ ការចាប់រង្វាន់លើកទី៣ នឹងធ្វើឡើង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នំា២០១៦ ហើយខាងធនាគារឯកទេសវីង និងទំនាក់ទំនងអ្នកឈ្នះដោយផ្ទាល់ដើម្បីមកយករង្វាន់។

សម្រាប់អតិថិជនដែលមិនទាន់មានគណនីវីង ពួកគេអាចទៅកាន់ភ្នាក់ងារវីងណាមួយ ដែលនៅជិតបំផុតនៅក្នុងប្រទេសដើម្បីបើកគណនី ដោយគ្រាន់តែយកឯកសាបញ្ចាក់អត្តសញ្ញាណ ដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ។ ដូច្នេះបើកគណនីវីងឥលូវនេះ!

សម្រាប់ព័ត៍រមានបន្ថែម សូមមកកាន់គេហទំព័រ www.wingmoney.com ឬទំនាក់ទំនងមកកាន់លេខ 023 999 989៕

សូមចុចឈ្មោះអ្នកឈ្នះនៅទីនេះ