fbpx

សេចក្តីជូនដំណឹង

កក្កដា 27, 2018

អតិថិជនជាទីគោរព

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត សូមជម្រាបជូនជាដំណឹងថា ការិយាល័យកណ្តាលរបស់ធនាគារយើងខ្ញុំ នឹងមិនមានបម្រើសេវាជូនដល់អតិថិជនឡើយ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែកក្កដា ខាងមុខនេះ ដែលត្រូវនឹងថ្ងៃឈប់សម្រាកដើម្បីទៅបោះឆ្នោតថ្នាក់ជាតិ។ អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់ទូទាត់វិក្កយបត្រ ឬធ្វើប្រតិបត្តិការផ្សេងៗនៅការិយាល័យរបស់យើងខ្ញុំ ឲ្យបានមុនថ្ងៃដែលបានកំណត់ខាងលើ ឬនៅតាមភ្នាក់ងារវីង ឬវីងមីនីណាមួយនៅជិតផ្ទះលោកអ្នក ដែលមានបើកបម្រើសេវាកម្មនៅក្នុងកំឡុងពេលនេះ។

លោកអ្នកក៏អាចបញ្ចូលទឹកប្រាក់ ទៅក្នុងគណនីវីងរបស់លោក ដើម្បីមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការផ្សេងៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង ក្នុងកំឡុងពេលនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩។ ផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ នឹងរង់ចាំឆ្លើយសំណួរ ក៏ដូចជាផ្ដល់ប្រឹក្សាជូនលោកអ្នក ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៥ល្ងាច ក្នុងកំឡុងពេលខាងលើផងដែរ។