fbpx

សល់តែពីរខែប៉ុណ្ណោះ វីងនឹងចាប់រង្វាន់ធំសម្រាប់អតិថិជនដែលផ្ទេរប្រាក់ពីក្រៅប្រទេស

វិច្ឆិកា 2, 2018

ក្រៅពីការផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិដែលអាចឱ្យប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសផ្ញើប្រាក់ទៅកាន់សាច់ញាតិ និងក្រុមគ្រួសារនៅកម្ពុជា វីងនឹងធ្វើការចាប់ឆ្នោតរង្វាន់ធំសម្រាប់អតិថិជនរបស់ខ្លួនដែលផ្ទេរប្រាក់ពីក្រៅប្រទេស នៅដំណាច់ឆ្នាំ២០១៨ ខាងមុខនេះ។ រង្វាន់ធំទាំងនោះរួមមានទឹកប្រាក់ ៣០០ ដុល្លារ ៧០០ ដុល្លារ និង ១០០០ ដុល្លារ។

តាមរយៈសេវាផ្ទេរប្រាក់អន្តរជាតិផ្តល់ជូនដោយវីង ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសនឹងអាចផ្ញើប្រាក់មកកម្ពុជា មិនថានៅថ្ងៃបុណ្យជាតិដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ឬព្រះរាជពិធីបុណ្យអុំទូកនោះឡើយ តាមរយៈដៃគូផ្ទេរប្រាក់របស់វីង។ លើសពីនេះទៅទៀត អ្នកផ្ទេរប្រាក់ ឬទទួលប្រាក់នៅកម្ពុជាក៏អាចមានឱកាសឈ្នះរង្វាន់ប្រចាំខែផងដែរ។

ជាមួយគ្នានេះផងដែរ ធនាគារឯកទេសវីងក៏សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមក នៅប្រទេសកម្ពុជាតាមគណនីវីង ចាប់ពីថ្ងៃទី ១៥ ខែកញ្ញាដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨។

អតិថិជនដែលឈ្នះរង្វាន់ពីការចាប់រង្វាន់នេះ គឺជាអ្នកដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមកនៅប្រទេសកម្ពុជាផងដែរ។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន ទឹកប្រាក់៣០ដុល្លារ ចំនួន១១​រង្វាន់ ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន ០៣រង្វាន់។

ខាងក្រោមជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖

ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់​ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារ​ឯកទេសវីង ខាងក្រោម៖

  • ប្រទេសថៃ– ផ្ទេរប្រាក់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមរយៈដៃគូផ្ទេរប្រាក់ DeeMoney ។
  • ប្រទេសកូរ៉េ– ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងតាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI ។
  • ប្រទេសកម្ពុជា– អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈគណនីវីង។

អញ្ចឹង ចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ!

សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ​ជារៀងរាល់ខែរហូតដល់ខែធ្នូ។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់ ៧០០ដុល្លារ ០១រង្វាន់ និង១០០០ដុល្លារ ០១រង្វាន់ នៅក្នុងខែធ្នូ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ https://bit.ly/2D5waWJ