fbpx

វីង ឥឡូវនេះ គឺជាធនាគារធំមួយ

មីនា 3, 2022

វីង ឥឡូវនេះ គឺជាធនាគារធំមួយ

ឥឡូវនេះ ធនាគារ វីង គឺជាធនាគារពាណិជ្ជដ៏ពេញលេញមួយដែលផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។

បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុនៅក្នុង​ប្រទេសកម្ពុជាអស់រយៈពេល 13 ឆ្នាំមក ឥឡូវនេះ ធនាគារវីង គឺជាធនាគារពាណិជ្ជពេញលេញមួយ ដោយមានអ្នកប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់ បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងបានចាប់ដៃគូជាមួយក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារពិភពលោក។

កាលពីឆ្នាំមុននេះ ធនាគារវីងមានអ្នកប្រើប្រាស់ជាង 13 លាននាក់ ក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ មានក្រុមហ៊ុនសាជីវកម្មជាង 500 និងស្ថាប័នរាជរដ្ឋាភិបាលចំនួន 10 ដែលឥឡូវនេះកំពុងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សរ៍ និងការទូទាត់ប្រាក់របស់ធនាគារវីង ដើម្បីបង្កើនល្បឿននៃការទូទាត់ និងប្រតិបត្តិការអាជីវកម្ម។ បន្ថែមពីនេះទៀត ក៏មានដៃគូ​អាជីវកម្មចំនួនជាង 80,000 រួមមាន៖ ភោជនីយដ្ឋាន ហាងលក់រាយ ហាងកែសម្ផស្ស ហាងភេសជ្ជៈ ហាងលក់សំលៀកបំពាក់ និងដៃគូជាច្រើនផ្សេងទៀត ដែលកំពុងប្រើប្រាស់សេវារបស់ធនាគារវីង ដោយសារតែជាមធ្យោបាយទូទាត់​ប្រាក់ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព។

បន្ទាប់ពីសម្ពោធជាផ្លូវការនូវអាជ្ញាប័ណ្ណពាណិជ្ជកម្មរបស់ខ្លួននៅឆ្នាំ2021កន្លងទៅនេះ ធនាគារ វីង បានបង្កើតឲ្យមានផលិតផលហិរញ្ញវត្ថុជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនោះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង សេវាកម្មបើកប្រាក់បៀវត្សរ៍ ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារវីងក៏ផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ បានមានប្រសាសន៍ថា៖ “ប្រព័ន្ធអេកូឌីជីថលបានផ្លាស់ប្តូរទិដ្ឋភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-19។ យើងបានខិតខំប្រឹងប្រែងធានាឲ្យបានថា អ្នករាល់គ្នាអាចទទួលបានសេវាហិរញ្ញវត្ថុដ៏ធំទូលាយប្រកបដោយសុវត្ថិភាព ងាយស្រួល មានការការពារ និងឆាប់រហ័ស។ ការផ្តល់នូវសេវាកម្មដែលកំពុងមានតម្រូវការខ្លាំងទាំងនេះដល់ប្រជាជន នឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ពួកគេបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងជួយពួកគេក្នុងការស្តារអាជីវកម្មឡើងវិញក្រោយជំងឺរាតត្បាតបញ្ចប់។”

តាមរយៈWing Bank App ធនាគារវីងផ្តល់ជូននូវដំណោះស្រាយឌីជីថលជាង 100 ដើម្បីដោះស្រាយបញ្ហាជាក់លាក់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

ឥឡូវនេះ អតិថិជនគ្រប់រូបអាចស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល ដោយមិនបាច់ចេញពីផ្ទះរបស់ពួកគេ និងទទួលបានប្រាក់កម្ចីរបស់ពួកគេភ្លាមៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេបានទាន់ពេលវេលា ក្នុងករណីចាំបាច់។ អតិថិជនអាចស្នើសុំប្រាក់កម្ចីដោយមិនបាច់រង់ចាំ បំពេញឯកសារច្រើនសន្ធឹកសន្ធាប់ ឬរង់ចាំសម្រាប់ការអនុម័តយូរហើយមិនចាំបាច់មានវត្ថុបញ្ចាំឡើយ។ ធនាគារ វីង បានផ្លាស់ប្តូរវីធីដែលធនាគារផ្តល់សេវាប្រាក់​កម្ចី។

លោក ហាន បានបន្ថែមថា៖  “ធនាគារវីង ផ្តល់សេវាកម្មដែលមានផលចំណេញខ្ពស់បំផុតដល់អតិថិជនគ្រប់គ្នា។ អតិថិជនដែលបើកគណនីប្រាក់បញ្ញើនឹងអាចទទួលបានការផ្តល់ជូនពិសេស គឺអាចបានការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ និងរីករាយជាមួយអត្រាការប្រាក់ទាបនៅពេលស្នើសុំប្រាក់កម្ចី ដោយអាចបង់ការប្រាក់ត្រឹមតែ7.5% ក្នុងមួយឆ្នាំ នៅតាមសាខារបស់យើង ។”

អតិថិជនក៏អាចរីករាយក្នុងការទទួលបានប្រាក់ត្រលប់មកវិញ ពេលធ្វើប្រតិបត្តិជាមួយហាងដែលដៃគូរបស់ធនាគារ វីង ក្នុងទម្រង់ WingPoints ព្រមទាំងរីករាយជាមួយការបញ្ចុះតម្លៃយ៉ាងច្រើននៅលើវីងម៉ល នៅពេលទូទាត់ប្រាក់តាមរយៈធនាគារវីង​។

ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលធ្វើការនៅបរទេសពឹងផ្អែកលើធនាគារវីងជាមធ្យោបាយផ្ញើប្រាក់ត្រលប់ទៅផ្ទះរបស់ពួកគេឲ្យបានលឿន​ហើយសន្សំសំចៃ គឺកាត់បន្ថយថ្លៃសេវាយ៉ាងច្រើនដែលក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងទៀតគិតថ្លៃសេវា។ វីង បានចាប់ដៃគូជាមួយក្រុមហ៊ុនទូទាត់ប្រាក់លំដាប់ពិភពលោកធំៗដូចជា៖ Mastercard, Visa, AliPay, Wechat, Western Union, MoneyGram, Ria, និង Tranglo ដែលមានវត្តមាននៅក្នុង200ប្រទេស និងដែនដី ។

ធនាគារ វីង ប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល ដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕