fbpx

តើវីងជាអ្នកណា?

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ធនាគារ វីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។

សព្វថ្ងៃនេះ ធនាគារ វីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជិត ១៥.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram,UnionPay,AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។

មានទាំងក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់របស់វីងដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីងក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។

ធនាគារ វីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ។

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារ វីងផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។

គុណតម្លៃ

 
ជ័យជំនះ
យើងតែងតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយា “ខ្ញុំធ្វើបាន” ដើម្បីធ្វើឲ្យការងារដែលអ្នកដទៃគិតថា មិនអាចទៅរួច ក្លាយជាការងារដែលអាចធ្វើទៅរួច។
 
ភាពច្នៃប្រឌិត
យើងតែងតែធ្វើឲ្យការងារ ឬបរិយាកាសការងារ កាន់តែងាយស្រួល និងមានការអភិវឌ្ឍជាប់ជានិច្ច។
 
បង្រៀន ឬណែនាំ
ពួកយើងតែងតែអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន សិក្សាបន្ថែម និងចែករំលែកទៅកាន់បុគ្គលិកដទៃ។
 
ភាពរីកចម្រើន
ពួកយើងតែងតែរិះរកវិធីសាស្រ្តថ្មីៗដើម្បី អភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរជាងម្សិលមិញ និងដើម្បីរីកចម្រើនជាមួយគ្នា។
 
ភាពល្អឥតខ្ចោះ
យើងតែងតែខិតខំបំពេញការងារអស់ពីកំលាំងកាយចិត្ត ដើម្បីផ្តល់នូវសេវាដ៏ល្អឥតខ្ចោះដល់អតិថិជន។
 
ការគោរព
យើងតែងតែមានភាពយុត្តិធម៌ ក្រមសីលធម៌ និងផ្តល់តម្លៃទៅលើគ្រប់កិច្ចការដែលបុគ្គលិក ឬភាគីពាក់ព័ន្ធបានធ្វើ និងសម្រេចបាន។

ចក្ខុវិស័យ

ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដល់ប្រជាជនកម្ពុជា ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ។

បេសកកម្ម

  • អតិថិជនជាអាទិភាព៖ ស្វែងយល់ពីតម្រូវការទីផ្សារដោយផ្តល់ជូននូវផលិតផល និងសេវាកម្មដែលល្អបំផុតដើម្បីបំពេញតម្រូវការអតិថិជនទាន់ពេលវេលា។
  • បុគ្គលិកជាសសរស្តម្ភ៖ បង្កើតឱ្យមានបរិយាកាសការងារដែលមានការទទួលស្គាល់នូវស្នាដៃ និងសមិទ្ធផលការងារល្អជាមួយ និងការអនុវត្តគុណតម្លៃរបស់ធនាគារ។
  • ផ្តោតលើការអភិវឌ្ឍសហគមន៍៖ ផ្តល់ជូននូវសេវាហិរញ្ញវត្ថុចល័តដែលងាយស្រួល និងអាចទទួលយកបានសម្រាប់ជួយសហគមន៍ឱ្យមានជីវភាពប្រសើរឡើង និងកាត់បន្ថយវិសមភាពសង្គមផងដែរ។
  • ផ្តល់គុណតម្លៃដល់ភាទុនិក៖ បង្កើតនូវស្តង់ដាអភិបាលកិច្ចល្អមួយ ដែលរក្សាឱ្យបាននូវអត្ថប្រយោជន៍ខ្ពស់ សម្រាប់ភាគទុនិកក្នុងគោលដៅអាជីវកម្មរយៈពេលខ្លី និងរយៈពេលវែង ជាមួយនឹងការឈានមុខគេជាធនាគារដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុចល័ត ដែលងាយស្រួលបំផុតសម្រាប់អតិថិជនគ្រប់រូប។