តើ វីងមីនី គឺជាអ្វី?

វីងមីនី គឺជាភ្នាក់ងារវីង ដែលស្ថិតនៅជិតខាងលោកអ្នក និងមានផ្តល់សេវាដូចជា បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ដាក់ប្រាក់ និងបើកគណនីវីង។ ពួកគេគឺជាហាងលក់ទំនិញដែលមានលក់នូវរាល់​តម្រូវការ​មូលដ្ឋានរបស់លោកអ្នកផងដែរ។ ឥឡូវនេះ ពួកគេក៏ជាភ្នាក់ងារវីង មានលក្ខណៈតូចជាងវីង ខាសអ៊ិចប្រេស និងមានផ្តល់សេវាកម្មជាមូលដ្ឋាន លើកលែងតែ ផ្ទេរប្រាក់ និងដកប្រាក់។

 

តើអ្វីដែលធ្វើឱ្យ វីងមីនី ខុសប្លែកពីភ្នាក់ងារវីងខាស អ៊ិចប្រេស?

  • វីងមីនី ជាភ្នាក់ងារវីងខ្នាតតូចដែលនៅជិតខាងលោកអ្នក ហើយមានទីតាំងជាង ២០០០ កន្លែងទូទាំងប្រទេស។
  • វីងមីនី ផ្តល់ជូននូវតម្រូវការជាមូលដ្ឋានរបស់អ្នក ដោយរាប់បញ្ចូលទាំង ការដាក់ប្រាក់ បើកគណនីវីង បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងទូទាត់វិក្កយបត្រផ្សេងៗ។
  • វីងមីនី ផ្តល់សេវាកម្មដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព។

 

វីងមីនី

តើខ្ញុំចំណាំភ្នាក់ងារវីងដោយវិធីណា?

គ្រាន់តែស្វែងរកស្លាកសញ្ញាវីងខាងក្រោមប៉ុណ្ណោះ។