fbpx

Visa – Agoda Promotion

លក្ខខណ្ឌផ្សេងៗ៖

១.ប្រូម៉ូសិនពិសេសនេះ ត្រូវបានអនុវត្តចំពោះការកក់ខាងសណ្ឋាគារដែលចង់ស្នាក់នៅ និងកំណត់ដោយសណ្ឋាគារ (ឱ្យបង់ប្រាក់ជាមុនប៉ុណ្ណោះ) ដែលធ្វើឡើងតាមរយៈគេហទំព័រផ្លូវការខាងក្រោមតែប៉ុណ្ណោះ៖ www.agoda.com/visakh

២.ប្រូម៉ូសិនបញ្ចុះតម្លៃ អាចប្រើបានចំពោះតែថ្លៃបន្ទប់សណ្ឋាគារប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធក្នុងតំបន់ ថ្លៃសេវា និងថ្លៃបន្ថែម)។

៣.ការផ្តល់ជូននេះ តម្រូវឱ្យជ្រើសរើសសណ្ឋាគារដែលមានសញ្ញា “ប្រូម៉ូសិន” និងត្រូវបង់ប្រាក់ជាមុន។ ការបញ្ចុះតម្លៃនឹងបង្ហាញនៅលើចំណុចសង្ខេបនៃការកក់ “ព័ត៌មានលម្អិតអំពីការទូទាត់របស់អ្នក” នៅពេលដែលម្ចាស់កាតបានបញ្ចូលលេខកាត VISA ដែលមានសុពលភាព ដើម្បីបង់ប្រាក់ជាមុនសម្រាប់សណ្ឋាគារដែលបានជ្រើសរើស។ ការបញ្ចុះតម្លៃនឹងបង្ហាញមុនការកាត់ពន្ធ និងសេវាកម្មសណ្ឋាគារ និងមុនតម្លៃសរុបនៃការកក់។ ការបង់ប្រាក់ដោយផ្ទាល់នៅសណ្ឋាគារនឹងមិនទទួលបានការបញ្ចុះតម្លៃនោះទេ។

៤.ការផ្ដល់ជូនពិសេស មិនអាចផ្ទេរ មិនអាចបូកបញ្ចូលគ្នា មិនអាចប្រើប្រាស់រួមជាមួយនឹងការបញ្ចុះតម្លៃ ប្រូម៉ូសិន រង្វាន់ កម្មវិធីសម្រាប់ភ្ញៀវប្រចាំហាង មុខទំនិញដែលមានការបញ្ចុះតម្លៃ និងតម្លៃលើមុខទំនិញទូទៅ (លុះត្រាតែបានបញ្ជាក់)។

៥.ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបានទេ។

ម្ចាស់កាតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចូលរួមត្រូវបានភ្ជាប់ដោយលក្ខខណ្ឌនៃ Agoda និង VISA។ Agoda ជាអ្នកសម្រេចចុងក្រោយក្នុងករណីមានវិវាទ។

៦. VISA/Agoda អាចផ្លាស់ប្តូរលក្ខខណ្ឌបានគ្រប់ពេល។

៧.ការផ្ដល់ជូនពិសេសនេះគឺឯករាជ្យ និងមិនទាក់ទងជាមួយការផ្តល់ជូន ឬការរៀបចំណាមួយរវាង VISA និងម្ចាស់កាត (មធ្យោបាយទូទាត់ប្រាក់។ល។) ដែលជាការសម្រេចរបស់ VISA និងសម្រាប់ :

៨.ធនាគារជាអ្នកទទួលខុសត្រូវទាំងស្រុង។

៩.ប្រូម៉ូសិនពិសេសត្រូវបានអនុវត្តចំពោះកាតដែលចេញដោយធនាគារកម្ពុជាតែប៉ុណ្ណោះ។

១០.ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់អ្នកដែលមកមុនគេតែប៉ុណ្ណោះ។