fbpx

ជួយសម្រួលជីវិតរបស់អ្នកឲ្យមានភាពងាយស្រួលជាមួយនឹងការទូទាត់តាមទូរស័ព្ទ និងប្រព័ន្ធធនាគារចល័តនៅក្នុងប្រទេសកម្ពុជា ដែលរួមមានសេវាកម្មដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ និងការទូទាត់ប្រាក់ឆ្លងធនាគារតាមរយៈ QR កូដ។ បាគងបានកំណត់ឡើងវិញនូវការទូទាត់តាមទូរស័ព្ទ​ និងប្រព័ន្ធធនាគារចល័តដោយរួមបញ្ចូលកាតអេឡិចត្រូនិច ការទូទាត់តាមទូរស័ព្ទ សេវាធនាគារតាមអ៊ីនធឺណិត និងកម្មវិធីហិរញ្ញវត្ថមួយដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់គណនីធនាគារណាមួយ។

បាគងបានចូលរួមចំណែកជាមួយធនាគារវីង ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាឲ្យមានភាពប្រសើរឡើងព្រមទាំងអនុញ្ញាតឱ្យអតិថិជនដៃគូទាំងអស់របស់បាគងអាចដាក់ប្រាក់ និងដកប្រាក់បានកាន់តែងាយស្រួលជាមួយភ្នាក់ងារវីងដែលមានជិត ៩,០០០ កន្លែងនៅទូទាំងប្រទេស។ យើងបានផ្តល់ជូនលោកអ្នកនូវដំណោះស្រាយទូទាត់ឌីជីថលចុងក្រោយបំផុត។

បច្ចុប្បន្នវីង និងបាគងត្រូវបានដាក់បញ្ចូលគ្នាដោយផ្តល់នូវមធ្យោបាយទូទាត់ដែលមានលក្ខណៈងាយស្រួលបំផុតសម្រាប់អតិថិជនរបស់ខ្លួន ដែលរួមមានសេវាដកប្រាក់ និងដាក់ប្រាក់នៅតាមភ្នាក់ងារវីង និងការទូទាត់តាម QR កូដនៅតាមហាងដែលជាដៃគូរបស់វីង និងសេវាផ្ទេរប្រាក់រវាងវីង និងបាគង។

បាគង x វីង


 

សេវាដកប្រាក់ និងដាក់ប្រាក់ៈ

ឥឡូវនេះអតិថិជនបាគងទាំងអស់អាចធ្វើប្រតិបត្តិការដាក់ប្រាក់​ និងដកប្រាក់តាមភ្នាក់ងារវីងដែលមាន QR ស្កេនរវាងវីង និងបាគង។ លោកអ្នកអាចធ្វើការដកប្រាក់បានគ្រប់ទីកន្លែងជាមួយនឹងភ្នាក់ងារ​វីង។



 

សេវាកម្មផ្ទេរប្រាក់ៈ

ឥឡូវនេះអតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ពីវីងទៅបាគងដោយគ្រាន់តែចុចពីរបីឃ្លីកនៅក្នុងកម្មវិធីស្មាតហ្វូនវីង។



 

WingPay

ជាមួយសេវាទូទាត់ដោយគ្មានសាច់ប្រាក់ដែលងាយស្រួល និងពេញនិយមនាពេលបច្ចុប្បន្ន អតិថិជនអាចធ្វើការទូទាត់ប្រាក់ជាមួយដៃគូ ដែលមាន QR កូដរបស់វីង​ និងបាគង។

យើងធ្វើការរួមគ្នា ដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា!

 

Download Wing App

  • get wing app on Google Play
  • wing app available on AppStore

Download Bakong App

  • get wing app on Google Play
  • wing app available on AppStore