fbpx

មិថុនា 17, 2022

អស្ចារ្យ! ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំ!

លោកអ្នកគ្រាន់តែបើកគណនី វីង ប្រភេទណាមួយក៏បាន រួចដាក់ប្រាក់ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ។ ដាក់ប្រាក់ជាមួយ វីង បានទាំងការប្រាក់ខ្ពស់ ឈ្នះទាំងរង្វាន់!

 

ប្រូម៉ូសិនចាប់ពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២

ដោនឡូត Wing Bank App និង ដាក់ប្រាក់ដើម្បីចូលរួមការចាប់រង្វាន់ឥឡូវនេះ!

get wing app on Google Play     wing app available on AppStore

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារវីង លើបណ្តាញសង្គម!

1. អតិថិជនត្រូវបើកគណនីវីងផ្ទាល់ខ្លួន ហើយដាក់ប្រាក់ចូលក្នុងគណនីនោះ អតិថិជននឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាង ដូចខាងក្រោម៖

· ដើម្បីចូលរួមចាប់រង្វាន់ម៉ូតូ Honda Dream C125 2022 អតិថិជនត្រូវដាក់ប្រាក់ និងរក្សាទុកទឹកប្រាក់យ៉ាងតិច ៥០០ ដុល្លារ នៅក្នុងគណនី រហូតដល់ថ្ងៃចាប់រង្វាន់។

· ដើម្បីចូលរួមចាប់រង្វាន់រថយន្ដ Ford Ranger Wildtrak 2022 អតិថិជនត្រូវដាក់ប្រាក់ និងរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងមួយខែយ៉ាងតិច ៥.០០០ ដុល្លារ នៅក្នុងគណនី រហូតដល់ថ្ងៃចាប់រង្វាន់។ ដាក់ប្រាក់កាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។

· ដើម្បីចូលរួមចាប់រង្វាន់រថយន្ដ Lexus LX600 Signature 2022 អតិថិជនត្រូវដាក់ប្រាក់ និងត្រូវរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងមួយខែយ៉ាងតិច ៥០.០០០ ដុល្លា រហូតដល់ថ្ងៃចាប់រង្វាន់។

2. សម្រាប់អតិថិជនដែលមានគណនីវីងស្រាប់ (លើកលែងគណនីសន្សំមានកាលកំណត់ ដែលបានបើកមុនខែ មិថុនា ឆ្នាំ២០២២) លោកអ្នកគ្រាន់តែរក្សាទុកទឹកប្រាក់ក្នុងគណនីនោះ តាមលក្ខខណ្ឌរបស់ប្រូម៉ូសិន នោះលោកអ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់ផងដែរ។

3. អតិថិជនម្នាក់អាចឈ្នះបានតែមួយប្រភេទរង្វាន់ប៉ុណ្ណោះ ក្នុងមួយខែ។

4. ក្នុងអំឡុងពេល ៦ ខែនៃប្រូម៉ូសិននេះ អតិថិជនម្នាក់អាចឈ្នះរង្វាន់ដូចខាងក្រោម៖

· រង្វាន់ម៉ូតូ HONDA DREAM C125 2022 ០១ គ្រឿង

· រង្វាន់រថយន្ដ FORD RANGER WILDTRAK 2022 ០១ គ្រឿង និង

· រង្វាន់រថយន្ដ LEXUS LX600 SIGNATURE 2022 ០១ គ្រឿង តែប៉ុណ្ណោះ។

5. គណនីដែលបានបិទ អកម្ម ឬព្យួរ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។

6. ការចាប់រង្វាន់ម៉ូតូ និងរង្វាន់រថយន្ដ Ford Ranger Wildtrak 2022 នឹងត្រូវធ្វើឡើងជារៀងរាល់ខែ រីឯការចាប់រង្វាន់រង្វាន់រថយន្ដ Lexus LX600 Signature 2022 នឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃប្រូម៉ូសិន។

7. សម្រាប់រង្វាន់ម៉ូតូ Honda Dream C125 2022 និងរថយន្ត Ford Ranger Wildtrak 2022

· សន្លឹកឆ្នោតចាប់រង្វាន់ដែលត្រូវបានចាប់រង្វាន់សល់ពីខែចាស់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងខែថ្មីនោះទេ ពោលគឺត្រូវរាប់សារជាថ្មីតាមសមតុល្យជាក់ស្ដែងក្នុងខែថ្មី។

8. សន្លឹកឆ្នោតចាប់រង្វាន់នឹងត្រូវផ្តល់ជូនអតិថិជន ចាប់តាំងពីពេលចូលរួមក្នុងប្រូម៉ូសិន។ ដរាបណាលោកអ្នករក្សាទុកទឹកប្រាក់ក្នុងគណនី តាមលក្ខខណ្ឌរបស់ប្រូម៉ូសិន លោកអ្នកនឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់។ ចូលរួមកាន់តែឆាប់រហ័ស លោកអ្នកនឹងមានឱកាសឈ្នះកាន់តែច្រើន។

9. អតិថិជនត្រូវតែមកទទួលរង្វាន់ក្នុងរយ:ពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះ បើពុំនោះទេ រង្វាន់នឹងត្រូវចាត់ទុកជាអសារបង់។ ក្នុងករណីនេះ ធនាគារមានសិទ្ធិចាត់ចែងរង្វាន់នោះតាមឆន្ទានុសិទ្ធិរបស់ខ្លួន ហើយអតិថិជនមិនមានសិទ្ធិក្នុងការតវ៉ាជាមួយធនាគារទេ ទោះក្នុងហេតុផលណាក៏ដោយ។

10. ការចំណាយផ្សេងៗ និងការរៀបចំចុះបញ្ជីកម្មសិទ្ធិលើរង្វាន់ ជាបន្ទុកចំណាយ និងការទទួលខុសត្រូវរបស់អតិថិជនផ្ទាល់ខ្លួន។

11. អតិថិជនត្រូវតែមានព័ត៌មានផ្ទាល់ខ្លួនជាម្ចាស់គណនីអោយបាន ត្រឹមត្រូវ ពេញលេញ (Full KYC) បើពុំនោះទេ អតិថិជនមិនអាចចូលរួមចាប់រង្វាន់បានទេ។

12. អតិថិជនត្រូវតែបង្ហាញអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬឯកសារផ្សេងទៀត សម្រាប់បញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ដើម្បីទទួលបានរង្វាន់។ ប្រសិនបើអតិថិជនខកខានក្នុងការផ្តល់ឯកសារត្រឹមត្រូវ ដើម្បីបញ្ជាក់ពីភាពជាម្ចាស់គណនីរបស់ខ្លួន អតិថិជននឹងមិនទទួលបានរង្វាន់ទេ។ ព័ត៌មានផ្ទាល់ខ្លួននៅក្នុងឯកសារ ត្រូវតែដូចគ្នាជាមួយព័ត៌មាននៅក្នុងគណនីវីង ១០០%។

13. រង្វាន់មិនអាចប្តូរបានជាប្រាក់ ឬវត្ថុផ្សេងទៀតនោះទេ ហើយក៏មិនអាចផ្ទេរអោយបុគ្គលណាមួយមកទទួលជំនួសដែរ។

14. បុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បុគ្គលិកធនាគារវីង និងសមាជិកគ្រួសាររបស់បុគ្គលិកទាំងនោះ (ប្ដី-ប្រពន្ធ ឪពុកម្ដាយបង្កើត កូនបង្កើត) ព្រមទាំងភ្នាក់ងារវីង និងភ្នាក់ងារវីងម៉ាស្ទ័រ មិនមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់នេះទេ។

15. ធនាគារវីងសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ ក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។

· ធនាគារវីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនូវលក្ខខណ្ឌរបស់កម្មវិធីចាប់ រង្វាន់ រយៈពេលប្រូម៉ូសិន និងលក្ខខណ្ឌផ្សេងៗទៀត បានគ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹងជាមុន។

· ធនាគារវីងរក្សាសិទ្ធិក្នុងការបញ្ចប់ប្រូម៉ូសិននៅពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុន។

ការចាប់រង្វាន់នឹងត្រូវធ្វើឡើងជារៀងរាល់ខែ តាមរយៈកម្មវិធី Saturday Night LIVE របស់ស្ថានីយ៍ទូរទស្សន៍ CTN វេលាម៉ោង ០៧:០០យប់ ដល់ម៉ោង ០៩:០០យប់ ដែលមានការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារវីង ផងដែរ។