fbpx

ទទួលបាន​​ប្រាក់ត្រឡប់មកវិញ គ្រប់ពេលទិញទំនិញពី Smile Shop លើផ្សារវីង!

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

ឧសភា 21, 2020

ឡូយអស់ស្ទះ! គ្រប់ពេលទិញដែលមានរាប់ពាន់មុខពី Smile Shop លើ ផ្សារវីង នឹងទទួលបានប្រាក់ ១០% ត្រឡប់មកវិញ!

វីង និង Smile Shop តែងតែនាំមកជូនអតិថិជនវីងទាំងអស់នូវប្រូម៉ូសិនពិសេសៗដើម្បីជួយសម្រួលនូវតម្រូវការប្រចាំថ្ងៃ និង រក្សារនូវរសនិយមរបស់អតិថិជន។ ដូច្នេះហើយ ឥឡូវនេះពួកយើងកំពុងធ្វើការផ្តល់ជូនអតិថិជនវីងនូវទឹកប្រាក់ត្រឡប់មកវិញ ១០% គ្រប់ពេលនៃការទិញទាំងអស់ ហើយអតិថិជនអាចចាយទឹកប្រាក់ដែលទទួលបានទៅទិញផលិតផលផ្សេងៗនៅលើកម្មវិធីស្មាតហ្វូនរបស់ Smile Shop។ កាន់តែពិសេសទៅទៀតនោះ អតិថិជននឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំង​ប្រទេសសម្រាប់ការទិញចាប់ពី ២០ ដុល្លារឡើងទៅ។

នៅមានអីឡូយជាងនេះទៀត?

  • ប្រូម៉ូសិនចាប់ផ្តើមពីថ្ងៃទី ២២ ឧសភា រហូតដល់មានការជូនដំណឹងបន្ថែម។
  • ប្រូម៉ូសិនប្រព្រឹត្តឡើងនៅថ្ងៃ សុក្រ សៅរ៍ និង អាទិត្យ រៀងរាល់សប្តាហ៍។
  • លក្ខណ្ឌផ្សេងៗ៖
    • សម្រាប់អតិថិជនវីងទាំងអស់។
    • ការទិញពី Smile Shop តាមរយៈ ផ្សារវីង ដែលមាននៅលើកម្មវិធីស្មាតហ្វូនវីង។
    • ការទិញរៀងរាល់ថ្ងៃ សុក្រ សៅរ៍ និង អាទិត្យ តែប៉ុណ្ណោះ។
    • ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០% រាល់ការទិញគ្រប់ពេល។
    • ការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំង​ប្រទេសសម្រាប់ការទិញចាប់ពី ២០ ដុល្លារឡើងទៅ។
  • របៀបទទួលបានទឹកប្រាក់ត្រឡប់មកវិញ:
    • គ្រប់អតិថិជនដែលមានសិទ្ធចូលរួមប្រូម៉ូសិនចាំបាច់ត្រូវ​ទាញយកកម្មវិធីស្មាតហ្វូន Smile Shop ពី App Store ឬ Play Store។
    • ចុះឈ្មោះនៅលើកម្មវិធីស្មាតហ្វូន Smile Shop ជាមួយនឹងលេខទូរស័ព្ទដែលបានចុះឈ្មោះជាមួយគណនីវីង។
    • នៅលើកម្មវិធីស្មាតហ្វូនវីង អតិថិជនទិញផលិតផលពី Smile Shop ដែលមាននៅក្នុង ផ្សារវីង និង ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០%។
    • ទឹកប្រាក់ត្រឡប់មកវិញ ១០% នឹងត្រូវបានបញ្ចូលទៅក្នុងកាបូបឌីជីថល ឬ គណនីរបស់ Smile Shop នៅថ្ងៃច័ន្ទបន្ទាប់នៅសប្តាហ៍ក្រោយ។
    • ទឹកប្រាក់ដែលទទួលបានអាចយកទៅចាយឬទិញផលិតផលនៅលើកម្មវិធីស្មាតហ្វូន Smile Shop តែប៉ុណ្ណោះ។