fbpx

ភ្ជុំបិណ្ឌប្រូម៉ូសិន ឱកាសឈ្នះម៉ូតូហុងដាឌ្រីមទំនើបនិងទឹកប្រាក់សន្ធឹកសន្ធាប់ពីវីង

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

កញ្ញា 14, 2020

ដើម្បីចូលរួមអបអរសាទរសាទររដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ធនាគារឯកទេសវីងបានផ្តល់ជូនជាពិសេសដល់បងប្អូនដែលរស់នៅក្នុងប្រទេសថៃនិងកូរ៉េខាងត្បូង ដែលបានផ្ញើប្រាក់ជូនឳពុកម្តាយ បងប្អូន សាច់ញ្ញាតិ និងមនុស្សជាទីស្រលាញ់នៅក្នុងប្រទេសកម្ពុជាក្នុងរដូវភ្ជុំបិណ្ឌនេះ អាចនឹងមានឱកាសចូលរួមឈ្នះរង្វាន់សន្ធឹកសន្ធាប់ពីវីង។

រង្វាន់ទឹកប្រាក់១លានរៀលចំនួន៣រង្វាន់ជារៀងរាល់សប្តាហ៍ និងរង្វាន់ធំម៉ូតូហុងដាឌ្រីម១គ្រឿងកំពុងរងចាំលោកអ្នក។

សូមចូលរួមចែករំលែកក្តីស្រលាញ់របស់អ្នកជាមួយក្រុមគ្រួសារសាច់ញ្ញាតិ និងមនុស្សជាទីស្រលាញ់ក្នុងរដូវកាលភ្ជុំបិណ្ឌនេះ។

ការផ្តល់ជូននេះមានសុពលភាពចាប់ផ្តើមថ្ងៃទី០៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

លក្ខខណ្ឌចូលរួមៈ
  • ផ្ញើប្រាក់ពីប្រទេសថៃនិងកូរ៉េខាងត្បូងមកកាន់ទៅក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់តាមរយៈដៃគូសហការរបស់វីងនៅក្រៅប្រទេស
  • ដើម្បីចូលរួមឈ្នះរង្វាន់ទឹកប្រាក់ប្រចាំសប្តាហ៍ លោកអ្នកគ្រាន់តែធ្វើការផ្ញើប្រាក់យ៉ាងតិចមួយប្រតិបត្តិការតាមកាលបរិច្ឆេទកំណត់ដូចខាងក្រោម
    • សប្តាហ៍ទី១: ប្រតិបត្តិការចន្លោះថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០
    • សប្តាហ៍ទី២: ប្រតិបត្តិការចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០
    • សប្តាហ៍ទី៣: ប្រតិបត្តិការចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
  • ដើម្បីចូលរួមឈ្នះរង្វាន់ធំម៉ូតូហុងដាឌ្រីមទំនើបមួយគ្រឿង លោកអ្នកគ្រាន់តែធ្វើការផ្ញើប្រាក់យ៉ាងតិច​ ០២ (ពីរ) ប្រតិបត្តិការតាមកាលបរិច្ឆេទកំណត់ចន្លោះថ្ងៃទី០៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
  • អ្នកទទួលអាចដកប្រាក់បានងាយស្រួលតាមភ្នាក់វីងជាង៨០០០កន្លែងទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង
  • អ្នកឈ្នះនឹងត្រូវប្រកាសតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេសវីង
  • អ្នកឈ្នះត្រូវចាត់ចែងអ្នកតំណាងដែលទទួលបានការអនុញ្ញាតស្របច្បាប់ពីអ្នកឈ្នះដើម្បីមកទទួលរង្វាន់
  • វីងសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់។