លេខកូដមកវីង នៅក្នុងស្រុក
លេខកូដមកវីងគឺ សេវាកម្មទទួលប្រាក់ ដែលបង្កើតឡើងសម្រាប់អតិថិជនអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែជាមួយនឹងលេខកូដ ៨ ខ្ទង់ពីវីងវេរលុយ។ វីង បានបង្កើត លទ្ធភាពដល់ អតិថិជនក្នុងស្រុក ចំពោះអតិថិជនដែលមានគណនីវីង នឹងទទួលបានប្រាក់ភ្លាមៗតាមរយៈវីងកម្មវិធីប្រាក់។
ទាញយកប្រាក់ដែលអ្នកជាទីស្រឡាញ់ផ្ញើមកជាមួយនឹងលេខកូដ៨ខ្ទង់ ចូលមកក្នុងគណនីវីងរបស់លោកអ្នក ដោយងាយស្រួលបំផុត។
របៀបប្រើប្រាស់
- ទាញយកកម្មវិធីស្មាតហ្វូនវីង
- ជ្រើសយក ផ្ទេរប្រាក់ នៅលើទំព័រដើម
- ជ្រើសយក លេខកូដមកវីង
- ជ្រើសរើស “Wing”
- ជ្រើសរើសគណនីវីង និង បញ្ចូលលេខកូដ៨ខ្ទង់
- យល់ព្រមទៅតាមលក្ខខណ្ឌ រួចចុចបន្ត
- វាយបញ្ចូលលេខសម្ងាត់ PIN ចុចបញ្ជាក់
តម្រូវការ
- កម្មវិធីស្មាតហ្វូនវីង
- លេខទូរស័ព្ទទទួល ត្រូវតែជាលេខទូរស័ព្ទដែលភ្ជាប់ជាមួយគណនីវីង និងប្រើប្រាស់សំរាប់ការចូលកម្មវីធីស្មាតហ្វូនវីង របស់លោកអ្នក។

លេខកូដមកវីងតាមរយៈ MoneyGram
លេខកូដមកវីងគឺ សេវាកម្មទទួលប្រាក់ ដែលបង្កើតឡើងសម្រាប់អតិថិជនអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែជាមួយនឹងលេខកូដ ៨ ខ្ទង់ពីMoneyGram។ វីង បានបង្កើតលទ្ធភាពដល់ អតិថិជនទូទាំងប្រទេស ចំពោះអតិថិជនដែលមានគណនីវីង នឹងទទួលបានប្រាក់ភ្លាមៗតាមរយៈវីងកម្មវិធីប្រាក់។
ទាញយកប្រាក់ដែលអ្នកជាទីស្រឡាញ់ផ្ញើមកជាមួយនឹងលេខកូដ៨ខ្ទង់ ចូលមកក្នុងគណនីវីងរបស់លោកអ្នក ដោយងាយស្រួលបំផុត។
របៀបប្រើប្រាស់
- ទាញយកកម្មវិធីស្មាតហ្វូនវីង
- ជ្រើសយក ផ្ទេរប្រាក់ នៅលើទំព័រដើម
- ជ្រើសយក លេខកូដមកវីង
- ជ្រើសរើស “MoneyGram”
- ជ្រើសរើសគណនីវីង និង បញ្ចូលលេខកូដសម្ងាត់
- ជ្រើសរើស ប្រទេសដែលចេញអត្តសញ្ញាណប័ណ្ណ, ថ្ងៃចេញអត្តសញ្ញាណប័ណ្ណ, ថ្ងៃផុតកំណត់អត្តសញ្ញាណប័ណ្ណ, គោលបំណង និងទំនាក់ទំនងជាមួយអ្នកផ្ញើ
- យល់ព្រមទៅតាមលក្ខខណ្ឌ រួចចុចបន្ត
- វាយបញ្ចូលលេខសម្ងាត់ PIN ចុចបញ្ជាក់
តម្រូវការ
- កម្មវិធីស្មាតហ្វូនវីង
- នាម និងគោត្តនាមរបស់អ្នកទទួល ត្រូវតែដូចគ្នាទៅនឹងឈ្មោះម្ចាស់គណនីវីង
លេខកូដមកវីងតាម Western Union
គ្មានពេលវេលាគ្រប់គ្រាន់ទៅដកប្រាក់ពី Western Union លែងជាបញ្ហាទៀតហើយ។ ឥលូវនេះលោកអ្នកអាចទទួលប្រាក់យ៉ាងងាយស្រួលពី Western Union ដោយគ្រាន់តែប្រើប្រាស់មុខងារ លេខកូដមកវីង លើកម្មវិធីស្មានហ្វូនវីង បានគ្រប់ពេល។
ទាញយកប្រាក់ដែលបានផ្ញើមកអ្នកជាមួយលេខកូដ១០ខ្ទង់ ចូលមកក្នុងគណនីវីងរបស់លោកអ្នកដោយងាយស្រួលបំផុត។
របៀបប្រើប្រាស់
- ទាញយកកម្មវិធីស្មាតហ្វូនវីង
- ជ្រើសរើស ផ្ទេរប្រាក់
- ជ្រើសរើស លេខកូដមកវីង
- ជ្រើសរើស Western Union
- ជ្រើសរើសគណនីវីង
- បញ្ចូលលេខកូដសម្ងាត់របស់ Western Union ចំនួនទឹកប្រាក់ គោលបំណង និង ទំនាក់ទំនងជាមួយអ្នកផ្ញើ
- យល់ព្រមទៅតាមលក្ខខណ្ឌ រួចចុច បន្ត
- ចុច បញ្ជាក់
- រូចវាយបញ្ចូល លេខសម្ងាត់ ជាការស្រេច
តម្រូវការ
- ម្មវិធីស្មាតហ្វូនវីង
- នាម និងគោត្តនាមរបស់អ្នកទទួលត្រូវតែដូចគ្នាទៅនឹងឈ្មោះម្ចាស់គណនីវីង
