ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

Wing Banking-Payments 

Communication Cheque Availability

I. មូលប្បទានប័ត្រ

ឥឡូវនេះធនាគារវីង នឹងបើកឱ្យមានការប្រើប្រាស់មូលប្បទានប័ត្រហើយ។ មូលប្បទានប័ត្រនឹងប្រើប្រាស់ ជាលក្ខណៈ បុគ្គល អាជីវកម្ម សាជីវកម្ម ស្ថាប័ន និងធនាគារសម្រាប់ការទូទាត់ទាក់ទងនឹងការចំណាយប្រតិបត្តិការផ្សេងៗ។ មូលប្បទានប័ត្រអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ទៅឱ្យដៃគូ ក្នុងចំនួនទឹកប្រាក់ច្រើន ឬដាក់ប្រាក់ចូលគណនីធនាគារផ្សេងទៀត។

II. អត្ថប្រយោជន៍

ការប្រើប្រាស់មូលប្បទានប័ត្រក្នុងគោលបំណងដើម្បីសម្រួលដល់ប្រតិបត្តិការផ្សេងៗដូចជា៖

  • ផ្ទេរប្រាក់រវាងធនាគារក្នុងប្រទេស
  • ទូទាត់ការចំណាយផ្សេងៗ, ដាក់ប្រាក់ ឬដកប្រាក់ តាមរយៈគណនីរបស់លោកអ្នក ជាមួយធនាគារដទៃ
  • សុវត្ថិភាព និង ងាយស្រួលក្នុងការទូទាត់ដោយពុំចាំបាច់កាន់សាច់ប្រាក់ផ្ទាល់

III. តម្លៃសេវា

មូលប្បទានប័ត្រមួយក្បាល មានតម្លៃ ១០ដុល្លារ ឬ ៤០.០០០រៀល។

 

 

Communication Cheque Availability