fbpx



មិថុនា 1, 2022

អស្ចារ្យ! ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំ!

លោកអ្នកគ្រាន់តែបើកគណនី វីង ប្រភេទណាមួយក៏បាន រួចដាក់ប្រាក់ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ។ ដាក់ប្រាក់ជាមួយ វីង បានទាំងការប្រាក់ខ្ពស់ ឈ្នះទាំងរង្វាន់!

ប្រូម៉ូសិនចាប់ពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២

ទាញយកកម្មវិធីរបស់ធនាគាវីង​ និងធ្វេីការដាក់ប្រាក់ដេីម្បីចូលរួមចាប់រង្វាន់

get wing app on Google Play     wing app available on AppStore

 

តាមដានពួកយេីងនៅលេីប្រពន្ធ័សង្គម

 

រង្វាន់រួមមាន៖

  • ម៉ូតូHonda Dream 2022 ក្នុងមួយខែ ២២ រង្វាន់ សរុបចំនួន ១៣២ រង្វាន់
  • រង្វាន់ធំ រថយន្ដFord Wildtrak ក្នុងមួយខែ ០១ រង្វាន់ សរុបចំនួន ០៦ រង្វាន់ និង
  • រង្វាន់ធំបំផុត​គឺ រថយន្ដLexus LX600 សរុបចំនួន ០១ រង្វាន់ ដែលនឹងត្រូវចាប់រង្វាន់នៅចុងបញ្ចប់នៃប្រូម៉ូសិន

 

លក្ខខណ្ឌដែលត្រូវអនុវត្ត

  1. អតិថិជនត្រូវបើកគណនីវីងផ្ទាល់ខ្លួន ហើយ​​ដាក់ប្រាក់ចូលក្នុងគណនីនោះ អតិថិជន​នឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាង ដូចខាងក្រោម៖

  • ដើម្បីចូលរួមចាប់រង្វាន់ម៉ូតូ Honda Dream 2022 អតិថិជនត្រូវដាក់ប្រាក់ និងរក្សាទុកទឹកប្រាក់យ៉ាងតិច ៥០០ ដុល្លារ នៅក្នុងគណនី រហូតដល់ថ្ងៃចាប់រង្វាន់។​
  • ដើម្បីចូលរួមចាប់រង្វាន់រថយន្ដ Ford Wildtrak អតិថិជនត្រូវដាក់ប្រាក់ និងរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងមួយខែយ៉ាងតិច ៥.០០០ ដុល្លារ នៅក្នុងគណនី រហូតដល់ថ្ងៃចាប់រង្វាន់។ ​ដាក់ប្រាក់កាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។​​
  • ដើម្បីចូលរួមចាប់រង្វាន់រថយន្ដ Lexus LX600  អតិថិជនត្រូវដាក់ប្រាក់ និងត្រូវរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងមួយខែយ៉ាងតិច ៥០.០០០ ដុល្លា រហូតដល់ថ្ងៃចាប់រង្វាន់។ ​
  1. សម្រាប់អតិថិជនដែលមានគណនីវីងស្រាប់ (លើកលែងគណនីសន្សំមានកាលកំណត់ ដែលបានបើកមុនខែ មិថុនា ឆ្នាំ២០២២) លោកអ្នកគ្រាន់តែរក្សាទុកទឹកប្រាក់ក្នុងគណនីនោះ តាមលក្ខខណ្ឌរបស់ប្រូម៉ូសិន នោះលោកអ្នកនឹង​មាន​ឱកាសចូលរួមការចាប់រង្វាន់ផងដែរ។

  2. អតិថិជនម្នាក់អាចឈ្នះបានតែមួយប្រភេទរង្វាន់ប៉ុណ្ណោះ ក្នុងមួយខែ។

  3. ក្នុងអំឡុងពេល ៦ ខែនៃប្រូម៉ូសិននេះ អតិថិជនម្នាក់អាចឈ្នះរង្វាន់ដូចខាងក្រោម៖

  • រង្វាន់ម៉ូតូ Honda Dream ០១ គ្រឿង
  • រង្វាន់រថយន្ដ Ford Wildtrak ០១ គ្រឿង និង
  • រង្វាន់រថយន្ដ Lexus LX600 ០១ គ្រឿង តែប៉ុណ្ណោះ។
  1. គណនីដែលបានបិទ អកម្ម ឬព្យួរ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។

  2. ការចាប់រង្វាន់ម៉ូតូ និងរង្វាន់រថយន្ដFord Wildtrak នឹងត្រូវ​ធ្វើឡើងជារៀងរាល់ខែ រីឯការចាប់រង្វាន់រង្វាន់រថយន្ដ Lexus LX600 នឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃប្រូម៉ូសិន។

  3. សម្រាប់រង្វាន់ម៉ូតូHonda Dream 2022 និងរថយន្ត Ford Wildtrak

  • សន្លឹកឆ្នោតចាប់រង្វាន់ដែលត្រូវបានចាប់រង្វាន់សល់ពីខែចាស់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងខែថ្មីនោះទេ ពោល​គឺត្រូវរាប់សារជាថ្មីតាមសមតុល្យជាក់ស្ដែងក្នុងខែថ្មី។
  1. សន្លឹកឆ្នោតចាប់រង្វាន់នឹងត្រូវផ្តល់ជូនអតិថិជន ចាប់តាំងពីពេលចូលរួមក្នុងប្រូម៉ូសិន។ ដរាបណាលោកអ្នករក្សាទុកទឹកប្រាក់ក្នុងគណនី តាមលក្ខខណ្ឌរបស់ប្រូម៉ូសិន លោកអ្នកនឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់។ ចូលរួមកាន់តែឆាប់រហ័ស លោកអ្នកនឹងមានឱកាសឈ្នះកាន់តែច្រើន។

  2. អតិថិជនត្រូវតែមក​ទទួលរង្វាន់ក្នុងរយ:ពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះ បើពុំនោះទេ រង្វាន់នឹងត្រូវចាត់ទុកជាអសារបង់។ ក្នុងករណីនេះ​ ធនាគារមានសិទ្ធិចាត់ចែងរង្វាន់នោះតាមឆន្ទានុសិទ្ធិ​របស់ខ្លួន ហើយអតិថិជនមិនមានសិទ្ធិក្នុងការតវ៉ាជាមួយធនាគារទេ ទោះក្នុងហេតុផលណាក៏ដោយ។

  3. ការចំណាយផ្សេងៗ និងការរៀបចំចុះបញ្ជីកម្មសិទ្ធិលើរង្វាន់ ជាបន្ទុកចំណាយ និងការទទួលខុសត្រូវ​របស់អតិថិជនផ្ទាល់ខ្លួន។

  4. អតិថិជនត្រូវតែមានព័ត៌មានផ្ទាល់ខ្លួនជាម្ចាស់គណនីអោយបាន ត្រឹមត្រូវ ​ពេញលេញ (Full​ KYC) បើពុំនោះទេ អតិថិជនមិនអាចចូលរួមចាប់រង្វាន់បានទេ។

  5. អតិថិជនត្រូវតែបង្ហាញអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬឯកសារផ្សេងទៀត សម្រាប់បញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ដើម្បីទទួលបានរង្វាន់។ ប្រសិនបើអតិថិជនខកខានក្នុងការផ្តល់ឯកសារត្រឹមត្រូវ ដើម្បីបញ្ជាក់ពីភាពជាម្ចាស់គណនីរបស់ខ្លួន អតិថិជននឹងមិនទទួលបានរង្វាន់ទេ។ ព័ត៌មានផ្ទាល់ខ្លួននៅក្នុងឯកសារ ត្រូវតែដូចគ្នាជាមួយព័ត៌មាននៅក្នុងគណនីវីង ១០០%។

  6. រង្វាន់មិនអាចប្តូរបានជាប្រាក់ ឬវត្ថុផ្សេងទៀតនោះទេ ហើយក៏មិនអាចផ្ទេរអោយបុគ្គលណាមួយមកទទួលជំនួសដែរ។

  7. បុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បុគ្គលិកធនាគារវីង និងសមាជិកគ្រួសាររបស់បុគ្គលិកទាំងនោះ (ប្ដី-ប្រពន្ធ ឪពុកម្ដាយបង្កើត កូនបង្កើត) ព្រមទាំងភ្នាក់ងារវីង និងភ្នាក់ងារវីងម៉ាស្ទ័រ មិនមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់នេះទេ។

  8. ធនាគារវីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនូវលក្ខខណ្ឌរបស់កម្មវិធីចាប់ រង្វាន់ រយៈពេលប្រូម៉ូសិន និងលក្ខខណ្ឌផ្សេងៗទៀត បានគ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹងជាមុន។

  • ធនាគារវីងរក្សាសិទ្ធិក្នុងការបញ្ចប់ប្រូម៉ូសិននៅពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុន។

 

ការចាប់រង្វាន់នឹងត្រូវធ្វើឡើងជារៀងរាល់ខែ តាមរយៈកម្មវិធី Saturday Night LIVE របស់ស្ថានីយ៍ទូរទស្សន៍ CTN វេលាម៉ោង ០៧:០០យប់ ដល់ម៉ោង ០៩:០០យប់ ដែលមានការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារវីង ផងដែរ។