fbpx

ផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង ដើម្បីមានឱកាសឈ្នះរង្វាន់ រហូតដល់ ២០០០ ដុល្លារ

កក្កដា 2, 2019

ផ្ញើលុយដែលអ្នករកដោយលំបាកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកនៅប្រទេសកម្ពុជាឥលូវនេះ អ្នកអាចមានឱកាសក្លាយជាអ្នកឈ្នះ​រង្វាន់រហូតដល់ ២០០០ ដុល្លារអាមេរិក

កម្មវិធីពិសេសនេះ​ចាប់ពី ថ្ងៃទី ០១ ខែកក្កដា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៩

លក្ខខ័ណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។

យន្តការនៃប្រូម៉ូសិន:

ផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីងដូចជា GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB ។ អ្នកទទួល អាចធ្វើការដកប្រាក់ នៅតាមភ្នាក់ងារវីង ឬក៏ទទួលប្រាក់តាមគណនីវីង។ ផ្ញើកាន់តែច្រើន មានឱកាសឈ្នះរង្វាន់ កាន់តែច្រើន។ អ្នកផ្ញើប្រាក់ ត្រូវធ្វើប្រតិបត្តិការផ្ទេរប្រាក់​យ៉ាងហោចណាស់​ ៣ដង ក្នុងរយៈពេលប្រូម៉ូសិននេះ។

សិទ្ធិក្នុងការចូលរួម:

  • សម្រាប់អ្នកផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង តាមរយៈដៃគូសហការរបស់វីង​ ដែលមានដូចជា GME, Gmoney Trans, KB Kookmin Hanpass, SBI Cosmoney, Sinhan Bank និង PPCB តែប៉ុណ្ណោះ។
  • អ្នកទទួលប្រាក់ អាចដកប្រាក់នៅតាមភ្នាក់ងារវីង ឬក៏ទទួលប្រាក់តាមរយៈគណនីវីង។
  • អ្នកផ្ញើប្រាក់ ត្រូវធ្វើប្រតិបត្តិការផ្ទេរប្រាក់យ៉ាងហោចណាស់​ ៣ដងក្នុងរយៈពេលប្រូម៉ូសិននេះ។

រង្វាន់

រង្វាន់ រង្វាន់ប្រចាំត្រីមាស រង្វាន់ធំ
ទឹកប្រាក់ ចំនួន ទឹកប្រាក់ ចំនួន
រង្វាន់ទី១ ១៥០០​ដុល្លារ ២០០០​ដុល្លារ
រង្វាន់ទី២ ១០០០​ដុល្លារ ១០០០​ដុល្លារ
រង្វាន់ទី៣ ៥០០​ដុល្លារ ១០០​ដុល្លារ

 

លក្ខខណ្ឌផ្សេងៗ៖

  1. ផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង ដូចជា GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB។
  2. រាល់ប្រតិបត្តិការផ្ញើលុយពីប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ឱកាសឲ្យអ្នកអាចក្លាយជាអ្នកឈ្នះ។
  3. អ្នកផ្ញើប្រាក់ ត្រូវធ្វើប្រតិបត្តិការផ្ទេរប្រាក់យ៉ាងហោចណាស់​ ៣ដងក្នុងរយៈពេលប្រូម៉ូសិននេះ។
  4. អ្នកឈ្នះរង្វាន់ នឹងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិច។
  5. ការចាប់ឆ្នោតផ្សងសំណាងនឹងធ្វើលើលេខប្រតិបត្តិការផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង។
  6. មានតែប្រតិបត្តការជោគជ័យប៉ុណ្ណោះដែលនឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង
  7. ការចាប់ឆ្នោតផ្សងសំណាងមានចំនួន២លើក៖
  • ការចាប់រង្វាន់លើកទី១ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១ ខែកក្តដា ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
  • ការចាប់រង្វាន់លើកទី២ ដែលជារង្វាន់ធំ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី៩ មករា ឆ្នាំ២០២០ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១ ខែកក្តដា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ចំណាំ៖ រាល់ការប្រកាសមួយលើកៗនឹងធ្វើឡើងនៅថ្ងៃធ្វើការទី៧ នៃខែបន្ទាប់។

  1. អ្នកឈ្នះរង្វាន់ នឹងត្រូវបានជូនដំណឹង តាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង នៅប្រទេសកូរ៉េខាងត្បូង។
  2. អ្នកឈ្នះរង្វាន់ មានរយៈពេល ១០ថ្ងៃ ដើម្បីមកទទួលរង្វាន់។
  3. រូបថត ឬវីដេអូនៃអ្នកឈ្នះនឹងត្រូវបានវីងប្រើប្រាស់ដើម្បីប្រកាសជាសាធារណៈនៅលើបណ្តាញផ្សព្វផ្សាយរបស់វីង និងរបស់ដៃគូរសហការរបស់វីង។
  4. កម្មវិធីនេះ ត្រូវមានបង្កើតដោយវីង ហើយវីងរក្សាសិទ្ធិក្នុងការកែប្រែដោយពុំមានជូនដំណឹងទុកជាមុនឡើយ។

កាលបរិច្ឆេទចាប់រង្វាន់ និងប្រកាសលទ្ធផល

  1. ការចាប់រង្វាន់ប្រចាំត្រីមាស និងប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ នឹងប្រព្រឹត្តឡើងនៅថ្ងៃធ្វើការទី​០៧ នៃខែតុលា ឆ្នាំ២០១៩​ (ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩) សម្រាប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ៣០​ ខែកញ្ញា ឆ្នាំ២០១៩។
  2. ការចាប់រង្វាន់ធំ និងប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ នឹងប្រព្រឹត្តទៅនៅថ្ងៃធ្វើការទី​០៧ នៃខែមករា ឆ្នាំ២០២០ (ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០) ទៅលើប្រតិបត្តិការ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ៣១​ ខែធ្នូ ឆ្នាំ២០១៩។

កំណត់ចំណាំ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០២៣ ៩៩៩ ៩៨៩ ឬក៏ចូលទៅកាន់ វេបសាយ www.wingmoney.com  រួចជ្រើសរើសយក ព័ត៌មានថ្មី រួច ប្រូម៉ូសិន