គ្រួសាររបស់អ្នកតែងតែទទួលបានការធានា

វីងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងជាដៃគូរក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមសម្រាប់អតិថិជនវីង។អតិថិជនដែលផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកប្រទេសកម្ពុជាចូលទៅកាន់គណនីវីងរបស់អ្នកទទួល។អ្នកផ្ញើប្រាក់នឹងទទួលបានធានារ៉ាប់រងលើអាយុជីវិតដែលមានតម្លៃ ១០០០ដុល្លារសហរដ្ឋអាមេរិច ដែលនឹងធានានូវសុវត្ថិភាពហរិញ្ញវត្ថុគ្រួសាររបស់ខ្លួនទោះបីជាមានរឿងអ្វីកើតឡើង។

របៀបក្នុងការស្នើសុំ:

  1. បន្ទាប់ពីធ្វើការផ្ញើប្រាក់រួចរាល់ទៅតាមលក្ខខណ្ឌ សូមធ្វើការស្នើសុំការធានារ៉ាប់រងតាមរយៈតំណ https://request.wingmoney.com/ រឺ ស្កេន QRកូដដែលផ្តល់ជូន
  2. បំពេញនូវព័ត៌មានដែលចាំបាច់
  3. ចុចប៊ូតុង “ស្នើសុំ” ជាការស្រេច

អត្ថប្រយោជន៍:

ទទួលបានការធានាអាយុជីវិតដោយឥតគិតថ្លៃ ដែលមានតម្លៃ ១០០០ដុល្លារសហរដ្ឋអាមេរិចដោយគ្រាន់តែធ្វើការផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជាចូលទៅកាន់គណនីវីងរបស់អ្នកទទួល។

ការផ្តល់ជូន:

ការផ្តល់ជូននេះគឺសម្រាប់តែអតិថិជនដែលផ្ញើបា្រក់ពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជាចូលទៅកាន់គណនីវីងរបស់អ្នកទទួល

កាលបរិច្ឆេទនៃកម្មវិធី: ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ មិថុនា ២០១៩

លក្ខខន្តិកៈ

  1. សម្រាប់តែអតិថិជនដែលផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជាតាមរយៈដៃគូរសហការរបស់វីងទៅកាន់គណនីវីងដែលមានសិទ្ធិចូលរួម
  2. ដើម្បីធ្វើការស្នើសុំការធានារ៉ាប់រ៉ង អតិថិជនដែលមានសិទ្ធិចូលរួមត្រូវតែបំពេញនូវពាក្យស្នើសុំអេឡិចត្រូនិចដែលផ្តល់ជូនដោយវីងតាមរយៈ QR កូដ
  3. អតិថិជនមិនអាចទទួលបានធានារ៉ាប់រងរបស់ការផ្តល់ជូននេះលើសពី ១ដងក្នុងអំឡុងពេលតែមួយ។មានន័យថានៅពេលដែលអតិថិជនទទួលបាននូវធានារ៉ាប់រងនេះហើយ ហើយកំពុងមានសុពលភាព អតិថិជនមិនអាចស្នើសុំធានារ៉ាប់រងមួយទៀតឡើយ
  4. ការធានារ៉ាប់រងមានសុពលភាព៣០ថ្ងៃ គិតចាប់ពីថ្ងៃដែលកំនត់ក្នុងលិខិតធានាជាផ្លូវការតាមរយៈអុីម៉ែល
  5. តាមរយៈការប្រើប្រាស់សេវាកម្មវីង លោកអ្នកយល់ព្រមអនុញ្ញាតអោយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ប្រើប្រាស់នូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលបានផ្តល់អោយយើងខ្ញុំ ក្នុងគោលបំណងសមស្របផ្សេងៗ។

ចំនាំ:

ប្រសិនបើការស្នើសុំទទួលបានជោគជ័យ លោកអ្នកនឹងទទួលបានអុីម៉ែលបញ្ជាក់ពីក្រុមហ៊ុនធានារ៉ាប់រងភ្ជាប់មកនូវលិខិតធានាជាផ្លូវការជាមួយនឹងសុពលភាពនៃការធានា
សម្រាប់ព័ត៌មានបន្ថែម រឺចម្ងល់ផ្សេងៗ សូមធ្វើ្កការទំនាក់ទំនងមកកាន់ធនាគារឯកទេសវីង តាមរយៈគេហទំព័រជាផ្លូវការ FacebookPage ឫ ទូរស័ព្ទមកកាន់លេខ +85523999989

សំណួរដែលសួរញឹកញាប់: