សំណួរចម្លើយញឹកញាប់

ឬទាក់ទងមកយើងបើមានចម្ងល់បន្ថែម

  • 1. តើខ្ញុំអាចបើកគណនីបានដែរឬទេ ប្រសិនបើខ្ញុំមានអាយុក្រោម១៨ឆ្នាំ?

    ពិតជាបាន! អ្នកដែលមានអាយុលើសពី 14 ឆ្នាំ អាចចុះឈ្មោះបើកគណនីវីងបានបើសិនជាមានឯកសារបញ្ជាក់អត្តសញ្ញាណដែលត្រូវនឹងតម្រូវការរបស់យើង។

  • 2. មានការគិតថ្លែសេវាដែរឬទេ ពេលយើងពិនិត្យមើលលុយដែលនៅសល់?

    គិតថ្លៃសេវា $0.02/100 រៀលសម្រាប់អតិថិជនទូទៅ។

  • 3. តើយើងអាចពិនិត្យមើលលុយដែលនៅសល់បានប៉ុន្មានរបៀប?

    បាន 3 របៀប៖

    1. តាមរយៈលេខទូរស័ព្ទ:
      • វាយ *989# រួចចុចបញ្ជូន
      • បញ្ចូលេខគណនីវីង រួចចុចបញ្ជូន
      • ចុចលេខ 1. Balance, រួចចុចបញ្ជូន
      • បញ្ចូលលេខសម្ងាត់ PIN 4 ខ្ទង់ រួចចុចបញ្ជូន
    2. ផ្នែកបម្រើសេវាកម្ម 023 999 989
    3. ពិនិត្យមើលសារចុងក្រោយដែលវីងផ្ញើអោយ
  • 4. តើមានការកំនត់ការចំណាយ ឬការប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រចំាថ្ងៃដែរឬទេ ជាមួយគណនីវីង?

    មាន។ ដោយសារវាផ្តល់សុវត្ថិភាពបន្ថែមជូនដល់អតិថិជន។ ប្រសិនបើមានចម្ងល់ផ្សេងៗទាក់ទងនឹងការកំនត់នេះ សូមទាក់ទងផ្នែកបម្រើសេវាអតិថិជនរបស់វីង តាមរយៈលេខ 023 99 99 89។

  • 5. តើមានអ្វីកើតឡើងប្រសិនបើគណនីវីងរបស់ខ្ញុំត្រូវបានផ្អាកឬបិទដោយសារមូលហេតុអ្វីមួយនោះ?

    អ្នកនឹងមិនអាចធ្វើប្រតិបត្តិការជាមួយគណនីវីងឬវីងកាតបានទេ។ សូមទូរស័ព្ទមកយើងខ្ញុំជាបន្ទាន់តាមលេខ 023 999 989

  • 6. តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើទូរស័ព្ទរបស់ខ្ញុំត្រូវបានបាត់ឬត្រូវចោរលួច?

    ទឹកប្រាក់របស់អ្នកគឺមានសុវត្ថិភាព។ សូមទូរស័ព្ទទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈលេខ 023 999 989 ដើម្បីភ្ជាប់គណនីវីងរបស់អ្នកជាមួយលេខទូរស័ព្ទថ្មី។

  • 7. តើខ្ញុំអាចប្រើគណនីវីងជាមួយលេខទូរស័ព្ទរបស់មិត្តភក្តិឬគ្រួសារបានទេ?

    ប្រាកដជាបាន! ប្រសិនបើអ្នកមិនមានលេខទូរស័ព្ទផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ ខាងក្រុមហ៊ុនសូមណែនាំអ្នកឲ្យភ្ជាប់គណនីវីងទៅកាន់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់អ្នកដើម្បីឲ្យមានសុវត្តិភាព។ អ្នកអាចភ្ជាប់គណនីវីងរបស់អ្នកទៅកាន់លេខទូរស័ព្ទបានច្រើនជាងមួយ។ ប្រសិនបើអ្នកចង់ភ្ជាប់គណនីវីងរបស់អ្នក សូមទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខ 023 999 989 ។

  • 8. តើធ្វើដូចម្តេចទើបដឹងថាប្រតិបត្តិការរបស់ខ្ញុំជោគជ័យឬមិនជោគជ័យ?

    អ្នកនឹងទទួលបានសារបញ្ជាក់ពីប្រតិបត្តិការនិមួយៗ។ ប្រសិនបើមានបញ្ហារផ្សេងៗ អ្នកនឹងទទួលបានសារបញ្ជាក់ពីភាពរអាក់រអួលនៃប្រតិបត្តិការនោះ។ ក្នុងករណីនេះ សូមព្យាយាមម្តងទៀត ឬ ទាក់ទងផ្នែកបម្រើសេវាអតិថិជនរបស់វីង តាមរយៈលេខ 023 99 99 89។

  • 9. តើខ្ញុំដឹងថាប្រតិបត្តិការរបស់ខ្ញុំទទួលបានជោគជ័យដោយវិធីណា?

    អ្នកនឹងទទួលបានការជូនដំណឹងតាមសារទូរស័ព្ទរាល់ពេលដែលអ្នកធ្វើប្រតិបត្តិការជាមួយវីង ដើម្បីបញ្ជាក់ថាប្រតិបត្តិការនោះបានជោគជ័យ។ ប្រសិនបើក្នុងករណីមានបញ្ហា អ្នកនឹងទទួលបានសារជូនដំណឹងពីភាពមិនប្រក្រតីនោះ។ ក្នុងករណីនេះ សូមសាកល្បងម្តងទៀត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន 023 999 989 ។

  • 10. តើខ្ញុំគួរធ្វើយ៉ាងណាប្រសិនបើមានគេដឹងពីលេខគណនីវីងឬលេខសម្ងាត់ PIN របស់កាតខ្ញុំ?

    សូមទំនាក់ទំនងមកយើងខ្ញុំជាបន្ទាន់តាមរយៈលេខ 023 999 989 ។ ក្រុមហ៊ុនអាចបញ្ឈប់ការប្រើប្រាស់គណនីនិងកាតរបស់អ្នកបាន។ បន្ទាប់មកយើងអាចរៀបចំប្តូរលេខសម្ងាត់ PIN គណនីវីងរបស់អ្នក ឬប្រសិនបើចំពោះលេខសម្ងាត់ PIN របស់កាត ATM វិញ ក្រុមហ៊ុននឹងណែនាំអ្នកទិញកាតថ្មី។

  • 11. តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំបញ្ចូលលេខកូដសម្ងាត់ខុសពេលដកលុយជាមួយទូរដក់ប្រាក់ ATM?

    ប្រសិនបើអ្នកភ្លេចលេខសម្ងាត់ PIN របស់កាត ចុច "Cancel" ដើម្បីបានកាតត្រឡប់មកវិញ។ ប្រសិនបើអ្នកបញ្ចូលលេខសម្ងាត់ PIN ខុសបីដង ម៉ាស៊ីន ATM នឹងលេបកាតរបស់អ្នក។ សូមទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន 023 999 989 ប្រសិនបើមានករណីនេះកើតឡើង។

  • 12. តើធ្វើដូចម្តេចដើម្បីដកប្រាក់ជាមួយគណនីវីងបាន?

    អ្នកអាចដកប្រាក់ពីភ្នាក់ងារវីងជាង 5,000 កន្លែងទូទាំងប្រទេស។

  • 13. តើគណនីវីង (កាតវីង) មានអត្ថប្រយោជន៍អ្វីខ្លះ?

    អតិថិជនវីងអាចរីករាយជាមួយសេវាកម្មជាច្រើន៖ 

    • ដាក់ប្រាក់ និង ដកប្រាក់ (នៅភ្នាក់ងារវីងណាមួយក៏បានជាង 5,000 កន្លែងទូទាំងប្រទេស)
    • ធ្វើប្រតិបត្តិការដូចជា៖
    • *ផ្ទេរប្រាក់
    • *បញ្ចូលទឹកប្រាក់ទូរស័ព្ទ (គ្រប់ប្រព័ន្ធទូរស័ព្ទ)
    • *បង់វិក្កយបត្រ (ទឹកភ្លើង AEON, Manulife ។ល។)
    • *ទូទាត់អនឡាញ (ទិញទំនិញតាមអនឡាញ)
    • *វីងវេរលុយ (ឆូតកាតដើម្បីទូទាត់នៅតាមហាងនានា)
    • បើកប្រាក់ខែ (បុគ្គលិកក្រុមហ៊ុន ឬមន្ត្រីរាជការអាចបើកប្រាក់ខែ ជាមួយភ្នាក់ងារវីងជាង 3,600 កន្លែងទូទាំងប្រទេស)
    • ទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ 50% ជាមួយហាងជាដៃគូរបស់វីង
  • 14. តើខ្ញុំអាចមានគណនីវីងប៉ុន្មាន?

    អតិថិជនអាចមានគណនីវីងចំនួនពីរ។ គណនីមួយជាគណនីប្រាក់ដុល្លារ និងគណនីមួយទៀតជាគណនីប្រាក់រៀល។

  • 15. តើធ្វើដូចម្តេចដើម្បីទទួលបានគណនីវីង ហើយត្រូវចំណាយអស់ប៉ុន្មាន?

    យកអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន/ប័ណ្ណបើកបរ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតអ្នកបំផុត ឬទៅកាន់ការិយាល័យកណ្តាលរបស់វីង។ ឥឡូវនេះ អ្នកអាចបើកគណនីវីងរបស់អ្នកដោយឥតគិតថ្លៃ។

  • 16. តើខ្ញុំអាចធ្វើការផ្ងើរលុយពីគណនីមួយទៅគណនីមួយទៀតបានដែរឬទេជាមួយប្រភេទលុយផ្សេងគ្នា?

    ពិតជាបាន ទោះជាខុសប្រភេទគណនីក៏ដោយ។ យើងអាចពិនិត្យមើលអត្រាប្តូរប្រាក់នៅលើអេក្រង់ទូរស័ព្ទ ឬ ក្រដាស់បញ្ជាក់ពីម៉ាស៊ីនវីង មុនពេលវាយបញ្ចូលលេខសម្ងាត់​។

  • 17. ប្រសិនបើអតិថិជនផ្ញើប្រាក់ទៅលេខទូរស័ព្ទអ្នកទទួលខុស តើគាត់ត្រូវទំនាក់ទំនងទៅអ្នកណា?

    អតិថិជនត្រូវទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈលេខ 023 999 989 សម្រាប់កែសម្រួលប្រតិបត្តិការ (លើកលែងថ្លៃសេវា)។

  • 18. ប្រសិនបើខ្ញុំផ្ញើប្រាក់ពីគណនីវីងរបស់ខ្ញុំទៅកាន់អ្នកដែលមិនមានគណនីវីង តើលេខសម្ងាត់ 8 ខ្ទង់មានសុពលភាពរយៈពេលប៉ុន្មានប្រសិនបើអ្នកទទួលមិនទាន់ដកប្រាក់នោះ? តើចំនួនទឹកប្រាក់ដែលបានផ្ញើនិងតម្លៃសេវាត្រូវផ្ទេរចូលអ្នកផ្ញើវិញឬទេ?

    ប្រសិនបើអ្នកទទួលមិនបានប្រើលេខសម្ងាត់ដើម្បីដកប្រាក់ក្នុងរយៈពេលប្រាំពីរថ្ងៃ (ម៉ោង 6 ព្រឹក) ទឹកប្រាក់នឹងផ្ទេរចូលទៅកាន់គណនីរបស់អ្នកផ្ញើដោយស្វ័យប្រវត្តិ (លើកលែងថ្លៃសេវា)។

  • 19. ប្រសិនបើខ្ញុំចង់ផ្ញើរលុយទៅផ្ទះវាត្រូវប្រើរយៈពេលប៉ុន្មាន?

    ភ្លាមៗពេលអ្នកផ្ញើប្រាក់និងទទួលបានការជូនដំណឹង ទឹកប្រាក់នឹងត្រូវបានកាត់ភ្លាម។ ប្រសិនបើអ្នកផ្ទេរប្រាក់ទៅកាន់គណនីវីងដូចគ្នា អ្នកទទួលនឹងទទួលបានសារជូនដំណឹងលើទូរស័ព្ទដៃរបស់ពួកគាត់។

  • 20. ធ្វើដូចម្តេចប្រសិនបើខ្ញុំបញ្ចូលលុយទូរស័ព្ទហើយមានសារបញ្ចាក់ ប៉ុន្តែមិនមានលុយក្នុងទូរស័ព្ទ?

    សូមទាក់ទងផ្នែកបម្រើសេវាអតិថិជនរបស់វីង តាមរយៈលេខ 023 99 99 89 ប្រាប់ពីបញ្ហារនេះ។ យើងនឹងបញ្ជូនលុយត្រលប់ទៅគណនីរបស់អ្នកវិញ នៅថ្ងៃដដែល។

  • 21. តើខ្ញុំត្រូវធ្វើយ៉ាងណាប្រសិនបើខ្ញុំបង់វិក្កយបត្រភ្លើងតិចឬច្រើនជាងវិក្កយបត្រជាក់ស្តែងនោះ?

    • អតិថិជនដែលបង់វិក្កយបត្រភ្លើងតិចជាងវិក្កយបត្រជាក់ស្តែងត្រូវបង់ចំនួនទឹកប្រាក់ដែលនៅសល់តាមវីងឬបង់ដោយផ្ទាល់ទៅកាន់ការិយាល័យអគ្គីសនីកម្ពុជា
    • សម្រាប់អតិថិជនដែលបង់វិក្កយបត្រភ្លើងច្រើនជាងវិក្កយបត្រជាក់ស្តែង ទឹកប្រាក់ដែលបង់លើសនឹងទុកសម្រាប់ថ្លៃភ្លើងនៅខែបន្ទាប់។
    • ប្រសិនបើអតិថិជនចង់កែសម្រួលវិក្កយបត្រឲ្យត្រឹមត្រូវ គាត់ត្រូវទូរស័ព្ទទៅកាន់ផ្នែកបម្រើអតិថិជនរបស់វីងមុនម៉ោង ១ ថ្ងៃក្នុងថ្ងៃដដែល។
  • 22. តើធ្វើដូចម្តេច ទើបខ្ញុំអាចធ្វើការបញ្ជាទិញទំនិញតាមអ៊ីនធឺណិតបាន?

    • តម្រូវឲ្យមានគណនីវីង
    • ចូលទៅកាន់គេហទំព័រដៃគូសហការរបស់វីង
    • ចុចទិញទំនិញ
    • ជ្រើសរើសយក វីង នៅត្រង់កន្លែងជ្រើសរើសវិធីសាស្រ្តទូទាត់
    • បញ្ចូលលេខគណនីវីង និងលេខកូដសុវត្ថិភាព 6 ខ្ទង់
  • 23. តើមានការបង់ថ្លៃចំណាយដែរឬទេ បើយើងពិនិត្យមើលអត្រារការប្រាក់ប្រចាំថ្ងៃ?

    មិនមានគិតថ្លៃសេវាសម្រាប់ការពិនិត្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃនោះទេ។

  • 24. តើធ្វើដូចម្តេច ដើម្បីបានលេខកូដសុវត្ថិភាព 6 ខ្ទង់ ក្នុងការទិញទំនិញតាមរយៈអ៊ីនធឺណិតបាន?

    • វាយ *989#, រួចចុចបញ្ជូន
    • បញ្ចូលលេខគណនីវីង រួចចុចបញ្ជូន
    • ជ្រើសយក 8."Payment" ចុចបញ្ជូន
    • វាយបញ្ចូលលេខសម្ងាត់ PIN 4 ខ្ទង់ រួចចុចបញ្ជូន