fbpx

About Me:

ខ្ញុំបាទ ហួន សេងហ៊ងមានស្រុកកំណើតនៅខេត្ដកណ្តាល។ ខ្ញុំជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។

ប៉ុន្តែ ខ្ញុំបានចាប់ផ្តើមអាជីពដំបូង របស់ខ្ញុំនៅធនាគារឯកទេសវីង ជាអ្នកពិគ្រោះយោបល់ផ្នែកលក់ មុននឹងខ្ញុំឈានចូលទៅធ្វើការក្នុងជំនាញដែលខ្ញុំចូលចិត្ត ដែលស្ថិតក្នុងផ្នែកហិរញ្ញវត្ថុ។ បន្ទាប់ពីធ្វើការនៅវីង អស់ រយៈពេល 5 ឆ្នាំ បច្ចុប្បន្ន ខ្ញុំបាទមានតួនាទីជា Finance Support Supervisor ។

ចំណង់ចំណូលចិត្ត

កីឡាមួយដែលខ្ញុំចូលចិត្តគឺ កីឡាវាយកូនបាល់លើតុ ព្រោះកីឡានេះតម្រូវឱ្យអ្នកលេងមានភាពរហ័សរហួន និងយកចិត្តទុកដាក់ខ្ពស់លើចលនានៃកូនបាល់។ កីឡាប្រភេទនេះ បង្រៀនអ្នកឱ្យយល់អំពីយុទ្ធសាស្ត្រដែលដៃគូប្រកួតប្រជែងនឹងប្រើប្រាស់ ដើម្បីយកឈ្នះលើអ្នក។ កីឡានេះបង្រៀនខ្ញុំឲ្យចេះបត់បែនគ្រប់កាលៈទេសៈ ក៏ដូចជាធ្វើការប្រកបដោយភាពស្វាហាប់និងវៃឆ្លាត ។ ការលេងកីឡាប្រភេទនេះ បានបំផុសគំនិតឱ្យខ្ញុំប្រើប្រាស់បទពិសោធន៍ទាំងនោះដើម្បីអនុវត្ត នៅពេលបំពេញការងារនៅវីង ពិសេសក្នុងពេលដែលអ្នកមានកិច្ចការងារច្រើន ឬធ្វើការសម្រេចចិត្តដែលត្រឹមត្រូវបំផុត នៅពេលណាមានកិច្ចការងារបន្ទាន់។

ឱកាសរបស់ខ្ញុំ

ខ្ញុំបានចាប់ផ្តើមអាជីពរបស់ខ្ញុំក្នុងនាមជា បុគ្គលិកហាត់ការ នៅនាយកដ្ឋានផ្នែកលក់ របស់ធនាគារឯកទេសវីង មុនពេលត្រូវបានជ្រើសរើសជាអ្នកពិគ្រោះយោបល់ផ្នែកលក់។ បន្ទាប់ពីធ្វើការបានពីរឆ្នាំ ខ្ញុំបានប្តូរអាជីពរបស់ខ្ញុំជាមន្រ្តីផ្នែកហិរញ្ញវត្ថុ និងបានរៀនសូត្រនូវជំនាញថ្មីៗដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក។ ដោយមើលឃើញពីសក្តានុពលរបស់ខ្ញុំនៅក្នុងការងារផ្នែកនេះ វីងបានផ្តល់តំណែងបច្ចុប្បន្នមកដល់ខ្ញុំ ដោយខ្ញុំមានតួនាទីដឹកនាំបុគ្គលិកក្រោមបង្គាប់ជាច្រើននាក់ និងធ្វើការរួមគ្នាដើម្បីធានាថា ដៃគូទាំងអស់របស់យើងទទួលបានការទូទាត់ផ្នែកហិរញ្ញវត្ថុទាន់ពេលវេលា។

អំពីវីង

នៅពេលនិយាយអំពីក្រុមហ៊ុនដែលផ្តល់សេវាកម្មធនាគារចល័តនាំមុខគេនៅកម្ពុជា យើងតែងតែគិតដល់វីងជានិច្ច។ វាពិតជាមានភាពលំបាកក្នុងការរ៉ាយរ៉ាប់ប្រាប់អ្នកអំពីអារម្មណ៍របស់ខ្ញុំផ្ទាល់ ប៉ុន្តែវាជាអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងផ្តល់នូវឥទ្ធិពលជាវិជ្ជមានដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាមរយៈសេវាកម្មហិរញ្ញវត្ថុដែលផ្តល់ជូនដោយវីង។ វីងជាក្រុមហ៊ុនមួយ ដែលនឹងរីកចម្រើនលូតលាស់ជាខ្លាំងនាថ្ងៃអនាគត ហើយក្រុមហ៊ុនក៏ត្រូវការធនធានមនុស្សជាច្រើនសម្រាប់ឲ្យក្រុមហ៊ុននេះអាចឈានទៅសម្រេចគោលដៅនេះ។

ដំបូន្មាន​របស់ខ្ញុំ

ត្រូវខិតខំពុះពារជំនះរាល់ឧបសគ្គ, មានភាពវៃឆ្លាត និងខិតខំធ្វើការងារដោយប្រើប្រាស់នូវរាល់ចំណេះដឹង និងឆន្ទះចេញពីចិត្តរបស់អ្នក។ សូមកុំមានភាពស្ទាក់ស្ទើរក្នុងការដាក់ពាក្យការងារមកកាន់ធនាគារឯកទេសវីង ព្រោះថា ក្រុមហ៊ុននេះ នឹងផ្តល់នូវការរីកចម្រើនជាច្រើនលើផ្នែកវិជ្ជាជីវៈដល់អ្នក។