fbpx

About Me:

ខ្ញុំឈ្មោះ សួសពេជ្ញ សូលីនដា ជានិស្សិតបញ្ចប់ការសិក្សាផ្នែកគណនេយ្យមកពីវិទ្យាស្ថានវ៉ាន់ដា។ ចាប់តាំងពីឆ្នាំ2014 ក្នុងពេលដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ ខ្ញុំធ្វើការផង និងរៀនសូត្រផង។

About Solinda Suospich

ខ្ញុំបានធ្វើការជាជំនួយការគ្រូនៅសាលារៀនឯកជនមួយនៅក្នុងរាជធានីភ្នំពេញ។ មិត្ដភក្ដិខ្លះរបស់ខ្ញុំបានរង់ចាំរហូតដល់ពួកគេបញ្ចប់ការសិក្សា មុននឹងស្វែងរកការងារធ្វើ ដែលវាផ្ទុយស្រឡះពីខ្ញុំ។ ខ្ញុំជឿថា ខ្ញុំអាចធ្វើការបន្ថែមទៀត ដូច្នេះខ្ញុំក៏សម្រេចចិត្តចូលរួមកម្មវិធីហាត់ការនៅធនាគារឯកទេសវីង រយៈពេលបីខែ មុនពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។ វាហាក់ដូចជាការប្រឹងប្រែងរបស់ខ្ញុំពិតជាបានជួយខ្ញុំពិតមែន។ បន្ទាប់ពីធ្វើការអស់រយៈពេលបីខែនៅវីង ខ្ញុំត្រូវបានជ្រើសរើសជាបុគ្គលិកពេញសិទ្ធិនៅវីង ក្នុងតួនាទីជា Finance Support Officer ។

Solinda Suospich

ចំណង់ចំណូលចិត្ត:

ខ្ញុំជាអ្នកចូលចិត្តការហាត់កីឡា យោហ្គា ដោយហេតុថា កីឡានេះសាកសមនឹងបុគ្គលិកលក្ខណៈសុភាពរាបសាររបស់ខ្ញុំ។ យោហ្គា ជួយឲ្យខ្ញុំអាចកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល។ ខ្ញុំជ្រើសយកកីឡាយោហ្គា ជាការលើកទឹកចិត្តឱ្យខ្ញុំបន្តឈានជើងទៅមុខ ហើយខ្ញុំក៏សង្ឃឹមថាអ្នកគ្រប់គ្នាគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ប្រសិនបើអ្នកគ្រប់គ្នាមិនធ្វើលំហាត់ប្រាណ​ ពួកគេកំពុងព្យាយាមបង្កើតដែនកំណត់ខ្លួនឯង ហើយពួកគេនឹងមិនអាចជម្រុញចិត្តបន្តដំណើរទៅមុខបន្ថែមទៀតឡើយ។ ទម្លាប់នេះ នឹងបន្តមានឥទ្ធិពលលើរាល់សកម្មភាពរបស់អ្នកមិនថាការធ្វើលំហាត់ប្រាណ ការសិក្សា ឬក៏ការប្រកបការងារអ្វីឡើយ។ ហេតុដូច្នេះ យើងត្រូវតែធ្វើការកែប្រែទម្លាប់នេះ។

ឲកាសរបស់ខ្ញុំ

ដោយសារតែខ្ញុំជម្រុញខ្លួនឯងទៅមុខជានិច្ច ខ្ញុំមានឲកាសចាប់ផ្តើមអាជីពដំបូងបន្ទាប់ពីបានធ្វើហាត់ការរយៈពេល 3 ខែនៅ ធនាគារឯកទេសវីង ។ ដំបូងឡើយ ខ្ញុំជាអ្នកហាត់ការក្នុងផ្នែកបម្រើសេវាអតិថិជន ប៉ុន្តែវីងមើលឃើញសក្តានុពលរបស់ខ្ញុំក្នុងវិស័យហិរញ្ញវត្ថុ និងបានអនុញ្ញាតឲ្យខ្ញុំបន្តអាជីពរបស់ខ្ញុំក្នុងផ្នែកហិរញ្ញវត្ថុ។ ធ្វើការនៅធនាគារឯកទេសវីង ផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍ធ្វើការងារក្នុងក្រុមហ៊ុន ដែលឈានមុខគេលើបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ស្របពេលដែលសម័យកាលថ្មីនៃសេវាកម្មធនាគារកំពុងមានវត្តមាន។

អំពីវីង

វីងគឺជាកន្លែងធ្វើការមួយដែលបុគ្គលិកទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ និងអត្ថប្រយោជន៍ការងារសមស្រប។ ពាក្យពីរដែលខ្ញុំអាចពិព័ណ៌នាអំពីវីង គឺការធ្វើការជាក្រុម និងបរិយាកាសការងារល្អ។ ទាំងអស់នេះអាចកើតមានឡើង ពេលដែលបុគ្គលិកទាំងអស់ចាត់ទុកគ្រប់គ្នាថាជាសមាជិកក្នុងគ្រួសារតែមួយ ហើយពួកគេគោរពគ្នាទៅវិញទៅមក និងជួយដោះស្រាយរាល់បញ្ហាណាមួយដែលក្រុមការងារកំពុងប្រឈមមុខ។ វាគឺជាកន្លែងធ្វើការមួយដែលយើងម្នាក់ៗខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អបំផុតហើយបន្តបណ្តុះស្មារតីធ្វើការងារជាក្រុម។

ដំបូន្មាន​របស់ខ្ញុំ

ខ្ញុំសូមណែនាំអ្នកឱ្យបន្តអភិវឌ្ឍអាជីពនាពេលអនាគតរបស់អ្នកនៅធនាគារឯកទេសវីង ព្រោះអ្នកមិនត្រឹមតែទទួលបានបទពិសោធន៍ការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនពីរបៀបធ្វើការជាមួយគ្នាដើម្បីទទួលបានជោគជ័យនិង សម្រេចបាននូវគោលដៅក្រុម។ វាជាការល្អដែលអ្នកព្យាយាមទទួលបានបទពិសោធន៍ការងារពិតប្រាកដមុនពេលអ្នកបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ហើយវីងតែងតែរង់ចាំទទួលស្វាគមន៍អ្នកជានិច្ច។ សូមឈប់និយាយថា "អ្នកមិនអាច" ព្រោះអ្នកនឹងមិនដឹងថាអ្នកអាចឈានទៅដល់ទីណាឡើយនៅពេលអ្នកនិយាយថា"អ្នកអាចធ្វើបាន"។