fbpx

ផ្ញើប្រាក់ទៅក្រៅប្រទេសតាមកម្មវិធីស្មាតហ្វូនវីងដោយឥតគិតថ្លៃសេវា

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

កញ្ញា 11, 2020

ឥឡូវនេះលោកអ្នកអាចទទួលបាននូវបទពិសោធន៍ក្នុងការផ្ញើប្រាក់ទៅក្រៅប្រទេសកាន់តែងាយស្រួល និងរហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយឥតគិតថ្លៃសេវាដែលផ្តល់ជូនជាពិសេសពីវីង។

លោកអ្នកនឹងទទួលបានការផ្តល់ជូននូវសេវាផ្ញើប្រាក់ទៅក្រៅប្រទេសជាលើកដំបូងដោយឥតគិតថ្លៃសេវានៅពេលប្រើប្រាស់មុខងារ ផ្ញើប្រាក់ទៅក្រៅប្រទេស ដែលមានលើកម្មវិធីស្មាតហ្វូនវីង សម្រាប់ធ្វើការផ្ញើប្រាក់ទៅមនុស្សជាទីស្រលាញ់ ឬក្រុមគ្រួសារ និងដៃគូរអាជីវកម្មនៅក្រៅប្រទេសដែលមានជាង១៩៥ប្រទេសទូទាំងពិភពលោក ជាមួយបណ្តាដៃគូសហការរបស់វីងដែលមានដូចជា, Sacombank, Sawadeeshop/DeeMoney, , Tranglo, Western Union និងដៃគូសហការជាច្រើនទៀត។

ការផ្តល់ជូននេះមានសុពលភាព: ចាប់ផ្តើមថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

លក្ខខណ្ឌចូលរួមៈ
  • ការផ្តល់ជូននេះសម្រាប់អតិថិជនដែលប្រើប្រាស់មុខងារ ផ្ញើប្រាក់ទៅក្រៅប្រទេស ដែលមានលើកម្មវិធីស្មាតហ្វូនវីង
  • ទទួលបានការផ្ញើប្រាក់ទៅក្រៅប្រទេសដោយឥតគិតថ្លៃសេវាចំនួនមួយប្រតិបត្តិការ តាមរយៈការទទួលសាច់ប្រាក់ដោយផ្ទាល់ និងតាមរយៈគណនីធនាគារដៃគូរបស់វីងនៅក្រៅប្រទេស
  • សុពលភាពសម្រាប់អតិថិជនថ្មីដែលទើបតែប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង និងអតិថិជនដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង តែមិនធ្លាប់មានប្រតិបត្តិការផ្ញើប្រាក់ទៅក្រៅប្រទេស ក្នុងរយៈពេល ៣ខែ ចុងក្រោយ។
  • វីងសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់។