រីករាយក្នុងការផ្ញើប្រាក់តាមរយៈ វីងទៅវីង ដោយឥតគិតថ្លៃនៅលើ Wing Money App

ចាប់ពីថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២១ អតិថិជនដែលប្រើប្រាស់ Wing Money App ទាំងអស់នឹងរីករាយជាមួយនឹងប្រម៉ូសិនពិសេស “Free Wing to Wing ”។ ប្រម៉ូសិននេះ គឺជាការផ្តល់ជូនដ៏ពិសេសសម្រាប់អ្នកប្រើប្រាស់ Wing Money App ទាំងអស់ដោយមិនគិតថ្លៃសេវានៅពេលដែលអតិថិជនធ្វើប្រតិបត្តិការលើមុខងារ វីងទៅវីង ដើម្បីផ្ទេរប្រាក់ទៅកាន់គ្រួសារ និង មនុស្សជាទីស្រឡាញ់របស់អ្នកដល់ទៅ ១៥០.០០០ ដុល្លារក្នុងមួយថ្ងៃ។
ល័ក្ខខ័ណ្ឌផ្សេងៗ៖
  • សម្រាប់អតិថិជនអ្នកប្រើប្រាស់ Wing Money App ប៉ុណ្ណោះ។
  • អតិថិជនអាចធ្វើប្រតិបត្តិការវីងទៅវីងដោយមិនកំណត់ចំនួនប្រតិបតិ្តការ ហើយទំហំសាច់ប្រាក់នៃប្រតិបត្តិការនឹងត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដូចគ្នានឹងគណនីNon-KYC និង Full-KYC ។
  • គណនីចរន្តផ្ទាល់ខ្លួន និងគណនីឌីជីថល Full-KYC អតិថិជនអាចធ្វើប្រតិបត្តិការបានរហូតដល់ ៣០,០០០ ដុល្លារក្នុងមួយប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់ ១៥០,០០០ដុល្លាក្នុងមួយថ្ងៃ។
  • ចំណែកឯ Non-KYC អតិថិជនអាចធ្វើប្រតិបត្តិការ រហូតដល់ ៣០០ ដុល្លារក្នុងមួយប្រតិបត្តិការ និងជាមួយនឹងទំហំទឹកប្រាក់ ៣០០ ដុល្លារក្នុងមួយថ្ងៃ។

សំគាល់ៈ ប្រសិនបើអតិថិជនចង់ផ្ទេរប្រាក់នៅតាមភ្នាក់ងារវីង ការគិតថ្លៃសេវានៅតែអនុវត្តដូចដើម។

ទាញយក Wing Money App ឥឡូវនេះ!