ឈ្នះរង្វាន់ជាប្រាក់សុទ្ធរហូតដល់ ២០០០ដុល្លារ

រយៈពេលផ្សព្វផ្សាយ: ធ្នូ 28, 2021 ទៅ កុម្ភៈ 28, 2022

ដើម្បីចូលរួមអបអរសារទរឆ្នាំថ្មី ឆ្នាំ2022 ធនាគារ វីង ផ្តល់ឱកាសពិសេសដើម្បីឈ្នះរង្វាន់ជាប្រាក់សុទ្ធរហូតដល់ ២០០០ដុល្លារ សម្រាប់ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់គ្រួសារ និងមនុស្សជាទីស្រលាញ់នៅក្នុងប្រទេសកម្ពុជាក្នុងពេលដំណាច់ឆ្នាំនេះ។

រង្វាន់ទឹកប្រាក់២០០០ដុល្លា​រចំនួន៥រង្វាន់ និង៥០០ដុល្លារចំនួន៥រង្វាន់កំពុងរងចាំលោកអ្នក។​ សូមចូលរួមចែករំលែកក្តីស្រលាញ់របស់អ្នកជាមួយក្រុមគ្រួសារសាច់ញ្ញាតិ និងមនុស្សជាទីស្រលាញ់ក្នុងពេលដំណាច់ឆ្នាំនេះនេះ។

ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លក្ខខណ្ឌចូលរួមៈ

  • ផ្ញើប្រាក់ពីក្រៅប្រទេស មកកាន់ទៅក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់តាមរយៈដៃគូសហការរបស់វីងនៅក្រៅប្រទេស
  • ដើម្បីចូលរួមឈ្នះរង្វាន់ទឹកប្រាក់ លោកអ្នកគ្រាន់តែធ្វើការផ្ញើប្រាក់យ៉ាងតិចមួយប្រតិបត្តិការ
  • អ្នកទទួលអាចដកប្រាក់បានងាយស្រួលតាមភ្នាក់វីងលើសពី១០០០០កន្លែងទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង
  • អ្នកឈ្នះនឹងត្រូវប្រកាសតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង
  • អ្នកឈ្នះត្រូវចាត់ចែងអ្នកតំណាងដែលទទួលបានការអនុញ្ញាតស្របច្បាប់ពីអ្នកឈ្នះដើម្បីមកទទួលរង្វាន់
  • វីងសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗក្នុងករណីចាំបាច់។